- soknita
- ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានោ្យដឹងថា ការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា នឹងបញ្ចប់នៅដំណាច់ខែកក្កដាខាងមុខនេះ។ រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ ៩០ភាគរយហើយ។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង ១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន ៣ ជើងទម្រនាគ ធ្នឹម
June 9, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ១០លានរៀល ដល់យុវជនកើតមហារីកជើងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ តាមការបញ្ជាក់របស់ កាកបាទក្រហមកម្ពុជា បន្ថែមថា ដោយក្តីអាណិតអាសូរបន្ទាប់ពីទទួលបានព័ត៌មានទាក់ទងស្តីពីយុវជនកើតជំងឺមហារីកជើងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន
June 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ តាមការចុះផ្សាយក្នុងផេកផ្លូវការរបស់ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទូចដល់អ្នកប្រើបណ្ដាញសង្គម កុំបំប៉ោងព័ត៌មានមិនពិតរឿងពលករខ្មែរសម្រុកចេញពីប្រទេសថៃ។ ក្នុងនោះដែរ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើយ៉ាងទទូចដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយ សូមកុំបំប៉ោងព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីពលករខ្មែរសម្រុកចេញពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ ពីព្រោះមិនមានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនិងប្រជាជនកម្ពុជានោះឡើយ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យមានការយល់ច្រឡំចំពោះស្ថានការណ៍ពិត បង្កការព្រួយបារម្ភកាន់តែខ្លាំង។ ឯកឧត្តម ស៊ុន មេសា បញ្ជាក់បន្ថែមថា៖ «សូមបញ្ឈប់ជាបន្ទាន់ចំពោះការចែករំលែកព័ត៌មានមិនពិតស្តីពីការសម្រុកចេញពីទឹកដីថៃរបស់ពលរដ្ឋខ្មែរ។ កុំដើម្បីតែ Like និង
June 9, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធការផ្សព្វផ្សាយក្នុងបណ្តាញសង្គមមួយឈ្មោះ «គំនិត ខ្ញុំ» ដែលបានផ្សព្វផ្សាយលិខិតក្លែងក្លាយមួយសន្លឹក ដោយដាក់ចំណងជើង ផែនការជម្លៀសប្រជាជនក្រុងប៉ោយប៉ែត។ ក្នុងសេចក្ដីបំភ្លឺរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើការបំភ្លឺជូនសាធារណៈជន អ្នកសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយាមានជ័យ ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឱ្យបានជ្រាបថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនដែលរស់នៅជាប់តាមបណ្តោយ ព្រំដែន កម្ពុជា-ថៃ បានធ្វើការតាមដានសភាព ការណ៍យ៉ាងយកចិត្តទុក្ខដាក់អំពីស្ថានការណ៍នានាដែលកើតមានឡើង ប៉ុន្តែពេលថ្មីៗនេះ
June 9, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ៥ ខែនៃដើម ឆ្នាំ ២០២៥ ទេសចរអាមេរិកជាប់លំដាប់ទី១នៃ ក្នុងការទិញសំបុត្រចូលទស្សនារមណីយដ្ឋានប្រាសាទអង្គរ។ គ្រឹះស្ថានអង្គរបានប្រកាសឱ្យដឹងថារយៈពេល៥ខែនៃឆ្នាំ២០២៥ ការលក់បណ្ណចូលទស្សនាក្នុងតំបន់អង្គររកចំណូលបានជាង ២៤លានដុល្លារអាមេរិក ជាមួយចំនួនភ្ញៀវទេសចរបរទេស ៥២៧ ៥៧៧នាក់ ។ក្នុងនេះគិតជារួមទេសចរអាមេរិកបានឈរនៅលេខរៀងទី១ ខណៈក្នុងខែឧសភាវិញ ទេសចរចិនបានឈរនៅលំដាប់ទី១។ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថារយៈពេល៥ខែនេះភ្ញៀវទេសចរអន្តរជាតិចូលទស្សនាអង្គរចំនួន ៥២ ៧៦៧នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ ២០២៤ និងរកចំណូលបានចំនួន ២៤
June 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅរសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជប៉ុន ផ្ដល់ថវិកាប្រមាណ ៧,៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពបោសសម្អាតមីន នៅកម្ពុជា។ នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា និងលោក SANUI KAZUMASA
June 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥។ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត និងពិនិត្យលើបាតុភូតិធម្មជាតិ ស្ថានភាពអាកាសធាតុក្នុងតំបន់ និង ស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណជនអំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥ ដូចខាងក្រោម៖ ១-ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖ នៅក្នុងខែឧសភា ប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូតអែនសូ (ENSO Neutral) ១០០%។ ចាប់ពីខែមិថុនា ដល់ខែកញ្ញា បាតុភូតអែលនីណូ
June 6, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។ លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ជើងសសរនៅរួតបាកានដែលត្រូវបាន អភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១នេះ មានសរុប១០សសរ ដែលសុទ្ធសឹងមានការពុកផុយ ហើយចាំបាច់ត្រូវជួសជុល និងអភិរក្សឡើងវិញ។ បើតាមការបញ្ជាក់ពីលោក សយ សុភារិន្ទ មូលហេតុដែលនាំឱ្យជើងសសរពុកផុយ ដោយសារកត្តាធម្មជាតិ លាមកនិងទឹកនោមប្រចៀវ។ យូរៗទៅធ្វើឱ្យសារធាតុទាំងនោះទៅស៊ីថ្ម។ល។
June 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១ម៉ឺនដុល្លារ ដល់កងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដី។ តាមការបញ្ជាក់របស់ ឯកសារមន្ត្រីសាធារណៈ បន្ថែមថា យោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១ម៉ឺនដុល្លារ ដល់កងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដី៕
June 3, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌកំបូល បន្តឃាត់បានម៉ូតូចំនួន ១១គ្រឿង ដែលប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស។ តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល
June 3, 2025









