soknita
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ ផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) និងសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវចំនួន ៦ខ្សែ។ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយករងគម្រោង កែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) និងស្នើសុំផ្តល់ កិច្ចសហការដល់ដំណើរការសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវចំនួន ៦ខ្សែ ក្នុងខេត្តបន្ទាយមានជ័យ

    June 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងពី អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព អាចថតធ្វើថ្មីបាន ដោយយកតែអត្តសញ្ញាណបណ្ណចាស់មកជាមួយ។ ក្នុងការបង្ហោះរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង បានបន្ថែមបញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសុពលភាព ១០ឆ្នាំ ក្នុងករណីផុត ឬមុនផុតសុពលភាព ១៨០ថ្ងៃ (៦ខែ) អាចថតធ្វើថ្មីបាន ដោយយកតែអត្តសញ្ញាណបណ្ណចាស់មកជាមួយ។ ដោយឡែក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្តូរអាសយដ្ឋាន ត្រូវភ្ជាប់សៀវភៅស្នាក់នៅ

    June 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តធុនធ្ងន់គ្រប់ប្រភេទ ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត

    June 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅរសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ (TYDA) ព្យាបាលអ្នកជំងឺជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងខេត្តព្រះវិហារ ដែលមកទទួលការព្យាបាលជំងឺនៅរាជធានីភ្នំពេញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ទៅលើសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកជំងឺ ម៉ន វេត ភេទ ស្រី

    June 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ រៀបចំតម្លើងឧបករណ៍ហាត់ប្រាណនៅសួនច្បារមាត់បឹងតាកែវ ក្រោយពីប្រជាពលរដ្ឋបានស្នើសុំ។ អាជ្ញាធរខេត្តតាកែវនៅព្រឹកថ្ងៃច័ន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំតម្លើងឧបករណ៍ ហាត់ប្រាណនៅសួនច្បារមាត់បឹងតាកែវ បន្ថែមពីការតម្លើងឧបករណ៍ក្មេងលេង «Playground» ដែលអាជ្ញាធរខេត្ត ទើបតែតម្លើងកាលពីពេលថ្មីៗកន្លងមកនេះ។ បើយោងតាមមន្រ្តីសាលាខេត្តតាកែវ ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង បានណែនាំដល់មន្រ្តីសាលាខេត្ត ឱ្យរៀបចំតម្លើងឧបករណ៍ហាត់ប្រាណនេះ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ដែលតែងតែដើរហាត់ប្រាណនៅមាត់បឹងតាកែវ បានស្នើសុំដល់អាជ្ញាធរខេត្តជួយដាក់ឧបករណ៍ហាត់ប្រាណ នៅសួនច្បារមាត់បឹងតាកែវ ដើម្បីឱ្យពួកគាត់អាច

    June 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តប៉ៃលិន)៖ តាមរយៈការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានកោះហៅ ម្ចាស់គណនី (Tik Tok) មួយ ដែលបង្ហោះវីដេអូឃ្លីបស្លៀកពាក់ជាឯកសណ្ឋានកងកម្លាំងនគរបាលជាតិ។ ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នេះដែរ បានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី Tik Tok ឈ្មោះ Nha Jaksloy ជាជនស៊ីវិលបានបង្ហោះវីឌីអូរឃ្លីបស្លៀកពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ ប្រើប្រាស់នូវកាយ វិការមិនសមរម្យដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ។ ក្រោយពីបានឃើញនូវ Tik

    June 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្ដឹងករណីបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ភាពតាងតឹង ដោយសារភាពមិនច្បាស់លាស់ដែលតែងតែកើតការប្រឈមមុខដាក់គ្នាមិនចេះចប់មិនចេះហើយរវាងយោធាកម្ពុជា និងយោធាថៃ។ ការប្រកាសជាថ្មីរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះ បង្ហាញពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារទឹកដី មិនឱ្យបាត់បង់ និងមិនឱ្យបរទេសណាមួយឈ្លានពានបានឡើយ។ ក្នុងបទអន្តរាគមន៍ បើកកិច្ចប្រជុំសមាជ រដ្ឋសភានិង ព្រឹទ្ធភា

    June 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងពី មន្ទីរពេទ្យថ្នាក់ជាតិ ដែលជាដៃគូរបស់ ប.ស.ស. ជាពិសេសម្រាប់សមាជិក ប.ស.ស. អាចទៅកាន់មន្ទីរពេទ្យថ្នាក់ជាតិទាំង ១២ ទីតាំងនេះបាន ដែលមាននៅក្នុងរាជធានីភ្នំពេញ។ សមាជិក ប.ស.ស អាចទៅកាន់មន្ទីរពេទ្យថ្នាក់ជាតិទាំងនេះបាន ដែលជាដៃគូរបស់ ប.ស.ស. ក្នុងរាជធានីភ្នំពេញ មានដូចខាងក្រោមនេះ៖ ១. មន្ទីរពេទ្យជាតិ តេជោសន្តិភាព ២. មន្ទីរពេទ្យ ហ្លួងម៉ែ ៣. មន្ទីរពេទ្យ ព្រះកេតុមាលា

    June 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រៃវែង)៖ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ តាមរយៈការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានដ៏តក់ស្លុតភ្លាមៗ ថាមានគ្រួសារនាយទាហានដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំបី បាត់បង់ប្រពន្ធនិងកូនក្នុងផ្ទៃ នៅយប់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងនាំយកថវិកាចំនួន ២០លានរៀល (ម្ភៃលានរៀល) និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកស្រី អាំ រត្ត នាង ដែលបានទទួលមរណភាពទាំងម្តាយនិងកូនក្នុងផ្ទៃ៧ខែ ដោយសាររោគាពាធ

    June 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯសារមន្ត្រីសាធារណៈ កាលថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា  ក្រសួងការបរទេសកម្ពុជា ផ្ញើកំណត់ទូតទៅស្ថានទូតថៃនៅកម្ពុជា សូមសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងចំពោះការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាង​អយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណ​ភាពទឹកដី​របស់​កម្ពុជា។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចចំពោះ ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ មានកិត្តិយសសូមជម្រាបទៅកាន់ភាគីថៃដូចខាងក្រោម៖ 1. នៅថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025 វេលាម៉ោង 05:30 នាទីព្រឹក

    June 2, 2025