- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នក្នុងការចូលរួមថវិការ ឬឧបត្ថម្ភផ្សេងៗ ទៅកាន់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន។ តាមការបញ្ជាក់របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្ថែមថា នាពេលថ្មីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងជួបប្រទះបញ្ហាតាមបន្ទាត់ព្រំដែន ដោយមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នៅក្នុងភូមិសាស្រ្ត ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឱ្យកងទ័ពមួយរូប គឺលោកព្រិន្ទបាលឯក សួន រោន
May 30, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីការរួបរួមសាមគ្គីភាពគ្នានៃខឿនការពារជាតិខ្មែរ។ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់សូមជួយឧបត្ថមជាសម្ភារៈឬថវិការទោះច្រើនឬតិចតួចក្ដីដល់កងទ័ពដើម្បីបង្ហាញពីការរួមរួម សាមគ្គីភាពគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាយើង។ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់នៅក្នុងពិធីសម្ភោធផ្លូវមួយខ្សែនៅក្នុងឃុំ ត្រាំកក់ ស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥ នេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា
May 30, 2025 - ព័ត៌មានជាតិ
(ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានបង្ហោះពី «ស្ពានទ័ព ឬ ស្ពានទិព្វ» ដែលជាស្ពានបុរាណហើយវែងជាងគេនៅក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរ ក្រសួងទេសចរណ៍ បានក៏បានបន្ថែមថា បច្ចុប្បន្នស្ថានភាពនៃ «ស្ពានទ័ព ឬ ស្ពានទិព្វ» នេះ គឺនៅមានសភាពរឹងមាំល្អសម្រាប់ការទស្សានាកម្សាន្ត និងភ្ញៀវទេសចរអញ្ជើញចុះទៅទស្សនាដល់ជើងក្រោមនៃស្ពានបានក្នុងរដូវប្រាំងៗ។ សម្រាប់ទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕ ប្រភព៖ ក្រសួងទេសចរណ៍
May 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំនាយទាហានជាន់ខ្ពស់គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ព្រិន្ទបាលឯក សួន រ៉ោន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំនាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រិន្ទបាលឯក សួន រ៉ោន ព្រិន្ទបាលឯក សួន រ៉ោន
May 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍គ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវត្តភ្នំ ក្នុងការបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ – ឆ្នាំ២០២៥” នៅបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
May 30, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តព្រះវិហារ នៅនៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់មុំបី។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ
May 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅលើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង ០៣ និង០៥នាទីទៀបភ្លឺ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង ដែលដឹកពងមាន់ និងសត្វមាន់ខុសច្បាប់ ចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយនៅរាជធានីភ្នំពេញ។ តាមការបញ្ចាក់ក្នុងទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ ថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង
May 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ ២០២៥ បានបណ្តុះកូនឈើបានចំនួនជាង ៣លាន ៣៨ម៉ឺនដើម ដើម្បីទុកចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ក្នុងបំណងបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងចំណោមកូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ ជាង៣លានដើមនេះ មានកូនត្នោតចំនួនជាង ៣៨ម៉ឺនដើម។ ឯកឧត្តមអ្នកនាំពាក្យ
May 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលល្ងាចពីថ្ងៃទី ២៩ ខែឧសភាព ឆ្នាំ ២០២៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ព្រឹន្ទបាលឯក សួន រ៉ោន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ តាមរយៈព្រះរាជសារចូលរួមរំលែកទុក្ខរបស់់ព្រះមហាក្សត្រ ទ្រង់មានហឫទ័យសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងអំពីលោកព្រឹទ្ធបាលឯក សួន វឿន បាន បានទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅព្រំដែនតំបន់មុំបី នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥
May 30, 2025 - ព័ត៌មានជាតិ
(ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ លោក ស៊ន សុភក្រ្ត នៅល្ងាចថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មេទ័ពកម្ពុជា-ថៃ បញ្ចប់ការចរចារកដំណោះស្រាយ ចំពោះហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី។ ការចរចាដើម្បីស្វែងរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ រវាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ នាច្រកអន្ដរជាតិអូរស្មាច់-ចុងចម ត្រូវបានបិទបញ្ចប់ក្រោយដំណើរការប្រមាណ៤៥នាទី នៅល្ងាចថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ។ ក្នងសេចក្ដីរាយការណ៍ បានឱ្យដឹងថា ក្នុងជំនួបនោះមេបញ្ជាការកងទ័ពជើងគោកថៃ បានបន្ទន់ឥរិយាបទ និងបានទទួលស្គាល់ចំពោះហេតុការណ៍
May 29, 2025









