- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. អាចស្នើសុំប្រាក់សោធនជរាភាព ឬប្រាក់ចូលនិវត្តន៍ និងប្រាក់រ៉ឺត្រែតបាន ត្រូវភ្ជាប់ឯកសារសំខាន់មួយចំនួន។ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចខាងក្រោម៖ ១. ប័ណ្ណសមាជិក ប.ស.ស. ២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស) ៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន (បើមានកូន) ៤.
May 28, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង ៤ខែ ហើយទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ការបញ្ជាក់ពីគម្រោងនៃការបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk
May 28, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងធម្មការ និងសាសនា បានចុះពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ក្នុងការចុះពិនិត្យទីតាំងសម្រាប់តម្កល់ «ព្រះពុទ្ធបដិមា» នេះដែរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញពិនិត្យ ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គួរបញ្ជាក់ផងដែរថា ចម្លាក់បដិមាចំនួន ២០០ នៅបរិវេណ អាកាសយានដ្ឋាន អន្តរជាតិតេជោ ហើយនឹងមានក្រុមហ៊ុនកំពុងរៀបចំដាក់បដិមាព្រះពុទ្ធដ៏ធំមួយទៀត បន្ទាប់ពីនិមន្ត សម្ដេចសង្ឃរាជ
May 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរបិទេសបញ្ញា ហោ ណាំហុង»។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផ្តល់នូវគោរមងារនេះ ដោយព្រះមហាក្សត្រទ្រង់យល់ថា លោក ហោ ណាំហុង មានស្វាមីភក្តិ ចំពោះព្រះរាជបល្ល័ង្ក ការងារ និង គោរពព្រះពុទ្ធសាសនា ចូលរួមការពារ
May 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ គណៈមេធាវី បានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ ដោយមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ នាពេលនេះ គឺឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំរបស់លោកប្រធានគណៈមេធាវី ដែលបានដាក់ចេញ ស្តីពីការពង្រឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវី ផ្អែកលើគោលការណ៍តម្លាភាព យុត្តិធម៌ គុណាធិបតេយ្យ ប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព
May 26, 2025 - ព័ត៌មានជាតិអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សរសើរពលរដ្ឋនៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
(ខេត្តកំពង់ឆ្នាំង)៖ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ២៦ ខែខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។ បើតាមសមត្ថកិច្ច ក្រុមឧក្រិដ្ឋជនទាំងនោះ បានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែង
May 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា ប្រទេសសិង្ហបុរី ចាប់ផ្ដើមទទួលយកពលករខ្មែរឱ្យធ្វើការក្នុងប្រទេសរបស់ខ្លួន ក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សាធារណជនទាំងអស់ ជាពិសេសអ្នកដែលមាន បំណងទៅធ្វើការនៅប្រទេសសិង្ហបុរី និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាភិបាលនៃ ប្រទេសសិង្ហបុរី បានសម្រេចបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារការងារមិនមែនប្រពៃណី (Non- Traditional Sources – NTS) សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យនិយោជក ក្នុងប្រទេសសិង្ហបុរី ទទួលយកពលករខ្មែរទៅធ្វើការក្នុងប្រភេទការងារផ្សេងបន្ថែមទៀត ដូចជាការងារក្នុងវិស័យ កម្មន្តសាល សេវាកម្ម
May 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ លើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា នៅវេលាម៉ោង ០៦និង ៥០នាទី នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ព្រឹកមិញនេះ សមត្ថកិច្ច បង្ក្រាបបានស៊ុតមាន់ជាង ២ ម៉ឺនគ្រាប់ ដែលដឹកចេញពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងយកមកចែកចាយនៅរាជធានីភ្នំពេញ។ តាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់បន្ថែមថា
May 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល។ ចំពោះចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ
May 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC)បានលើកសរសើរពីវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថា គឺជាមេដឹកនាំដ៏ឆ្នើមមួយរូបដែលមាន ការទទួលស្គាល់ទាំងនៅកម្ពុជា និងក្នុងពិភពលោក។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ និង ឯកឧត្តម ឯក
May 24, 2025









