- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យ ហ្លួង ម៉ែ បានជូនដំណឹងពី ការជ្រើសរើសបុគ្គលិកអនាម័យជាប់កិច្ចសន្យា ចំនួន ១១រូប បម្រើការងារនៅមន្ទីរពេទ្យ ហ្លួង ម៉ែ។ មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវការជ្រើសរើសបុគ្គលិកអនាម័យជាប់កិច្ចសន្យា ចំនួន ១១រូប ដែលមានលក្ខណៈ សម្បត្តិដូចខាងក្រោម៖ -សុខភាពល្អ និងកាយសម្បទាម៉ាំមួន -មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌ -ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់
May 29, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នារសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ នាយករង នាយកដ្ឋាន ផ្គត់ផ្គង់ ភស្តភារសមរភូមិទិសទី១ប្រាសាទព្រះវិហារបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់នាយ និង ពលទាហាន នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងខ្សែត្រៀមជួរមុខកម្ពុជា.ថៃ។ ក្នុងនោះដែរ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់បន្ថែមថា ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត នាយករង នាយកដ្ឋានផ្គត់ផ្គង់និងជាប្រធានស្នាក់ការភស្តុភារសមរភូមិមុខ ទិសទី១ប្រាសាទព្រះវិហារ បាននាំយកនូវមីចំនួន១០០កេស ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង សំរិត អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តភាហិរញ្ញវត្ថុ
May 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២៩ ខែឧសភាព ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី កាលពីពេលកន្លងទៅនេះ មានការឆបោកបន្លំ (PHISHING) ក្រោមរូបភាពជាការផ្ញើតំណភ្ជាប់ តាមរយៈប្រព័ន្ឋតេឡេក្រាម។ ក្នុងនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នៅក្នុងប្រព័ន្ឋសង្គមតេឡេក្រាម (Telegram) ប៉ុន្តែនាយកដ្ឋាន សង្កេតឃើញថា ជនអនាមិកនៅតែបន្តបោកបញ្ឆោតអ្នកប្រើប្រាស់ ក្រោមរូបភាពការផ្ញើនូវតំណភ្ជាប់ (Link) បោកបញ្ឆោតផ្សេងៗ ក្នុងគោលបំណងទាញយកព័ត៌មានសម្ងាត់របស់យើង និងលួចយកគណនីនោះទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដោយមិនដឹងខ្លួន។ ក្នុងន័យនេះ នាយកដ្ឋាន សូមធ្វើការក្រើនរំលឹកសារជាថ្មី
May 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា ពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់ បន្ថែមទៀត។ តាមការសរុបស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា សម្រាប់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥៖ -ករណីឆ្លងថ្មី ១២នាក់ -ករណីជាសះស្បើយ ១០នាក់ -ករណីស្លាប់ ០នាក់ សូមបងប្អូនបង្ការសុខភាព បង្ការការឆ្លងមេរោគ កូវីដ-១៩
May 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ លោកព្រឹន្ទបាលឯក សួន រ៉ោន នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់លោកព្រឹទ្ឋបាលឯក សួន តោន
May 29, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០២៥ នេះ តាមរយៈការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកការឧបត្ថម្ភរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាស្បៀងអាហារ និងថវិកា ដល់សាលាពលទាហានទី៥។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត
May 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីយប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ក្នុងការបង្ហោះក្នុងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាពព្រឹន្ទបាលឯក សួន រ៉ោន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ។ តាមរយៈសារលិខិតរំលែកទុក្ខមួយនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ព្រឹន្ទបាលឯក សួន ប៉ោន បានទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង
May 29, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អច្រាំងស្ទឹងសែន និងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អច្រាំងស្ទឹងសែនប្រវែង ២.៥៤៥ម៉ែត្រ និងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតកញ្ចប់ទីមួយ ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥។ ក្នុងឱកាសចុះពិនិត្យការងារ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារសម្រេចបាន
May 29, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសព័ត៌មានពី ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅខេត្តព្រះវិហារ បណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់បានបាត់បង់ជីវិត។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ បានជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់។
May 28, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ សភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តតាកែវ ណែនាំអភិបាល ក្រុង ស្រុក ធ្វើការផ្សព្វផ្សាយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អភិបាល ក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩សារជាថ្មី ដោយជំរុញឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឡើងវិញ ឱ្យបានគ្រប់ៗគ្នា។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ។
May 28, 2025









