- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕ ប្រភព៖ ក្រសួងព័ត៌មាន
May 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និងខេត្តជាំងស៊ូ ប្រទេសចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម XU Kunlin អភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ (Jiangsu) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជំនួបនេះក៏បានសិក្សាផងដែរអំពីលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកាន់គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា
May 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភការវះកាត់កុមារា ២ខែ ដែលមានបញ្ហាហ្វ្រាំងអណ្ដាត។ ចំពោះ កុមារា រដ្ឋ មីនា អាយុ ២ខែ ដែលមានបញ្ហាជាប់ហ្វ្រាំងអណ្ដាត ពិបាកក្នុងការបៅ បានទទួលការវះកាត់បន្ធូរហ្វ្រាំងអណ្ដាតដោយជោគជ័យ នៅមន្ទីរពេទ្យកុមារជាតិ កាលពីពេលថ្មីៗនេះ។ ការវះកាត់នេះ ត្រូវបានអនុញ្ញាត និងឧបត្ថម្ភទាំងស្រុងដោយ សម្ដេចមហាបវរធិបតី
May 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្ដល់អាហាររូបករណ៍ ២០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រួមទាំងមានប្រាក់ឧបត្ថម្ភ។ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហាររូបករណ៍ចំនួន ២០០០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយឥតបង់ថ្លៃ ១០០ ភាគរយ លើមុខជំនាញរយៈពេលខ្លីចំនួន ១៣មុខវិជ្ជា ហើយថែមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សិក្ខាកាមផងដែរ។ អាហាររូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ១,៥ លាននាក់របស់រាជរដ្ឋាភិបាលនីតីកាលទី៧នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន
May 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ នៅពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី លើប្រភេទថនិកសត្វមួយចំនួន ដែលបង្កការព្រួយបារម្ភអាចឈានទៅដល់ការរាតត្បាតជាសកលសាជាថ្មី។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កន្លងមកនេះ ជំងឺផ្ដាសាយបក្សីមានការឆ្លងតែទៅលើសត្វបក្សីព្រៃ និងឆ្លងមកពីសត្វបក្សីស្រុក និងឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វបក្សីឈឺឬស្លាប់។ តែកន្លងមកពេលថ្មីៗនេះ មានការរកឃើញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី លើប្រភេទថនិកសត្វមួយចំនួនដូចជា សត្វខ្លា ឆ្មា ឆ្កែ គោ សេះ ជ្រូក។ល។ ចំពោះបញ្ហានេះ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមួយចំនួន មានការព្រួយបារម្ភពីការអាចងាយឆ្លងពី
May 24, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថានបានអនុវត្តវិធានការច្បាប់យ៉ាងតឹរឹង នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន Guowang State Food Co., Ltd ត្រូវបានចាត់ការតាមច្បាប់ បន្ទាប់ពីបានបញ្ចេញទឹកកខ្វក់ បំពុលតំបន់ទឹកសាធារណៈ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះក្រុមហ៊ុន Guowang State Food Co., Ltd ដែលជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ស្ថិតនៅឃុំអូរបាក់រទេះ
May 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្នុងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងឱ្យរួចជាស្រេច ក្នុងករណីបន្ទាន់ដែលជំងឺកូវីដ-១៩ អាចផ្ទះឡើងវិញជាទ្រង់ទ្រាយធំ។ យោងតាមសេចក្ដីប្រកាសព័ត៌មានពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទះឡើងវិញជាទ្រង់ទ្រាយធំ។
May 23, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានពី នូវចំណុចមួយចំនួន។ ក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ សិក្សាឡើងវិញអំពី ប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ សិក្សាឡើងវិញអំពី ប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិសេស រមណីយដ្ឋានអង្គរ
May 23, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជម្រាបជូនដសាធារណៈជនឱ្យដឹងថា៖ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖
May 23, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រប់គ្រងគណនីតេឡេក្រាម បន្លំខ្លួនជាម្ចាស់គណនីរួចផ្ញើសារទៅអ្នករកស៊ីជាមួយឆបោកប្រាក់អស់ចំនួន ៤០លានរៀល។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនី Telegram ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ដែលនេះឧបាយកលឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន
May 23, 2025









