- soknita
- ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ នៅរសៀលងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ រកឃើញចម្លាក់តោមួយ ពីក្នុងរណ្តៅជម្រៅប្រមាណ ១ម៉ែត្រ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ នៃប្រាសាទព្រះវិហារ។ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីខែមីនា ឆ្នាំ ២០២៥។ ចម្លាក់តោដែលបានរកឃើញនេះបានរលំកប់ក្នុងដីជម្រៅប្រមាណ ១ម៉ែត្រ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចំពោះចម្លាក់តោមួយនេះ បានលើកចេញពីរណ្តៅកំណាយនឹងត្រូវសម្អាត អភិរក្ស និងជួសជុលកន្លែងបាក់ ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមទៀត។ ក្រោយការសម្អាត និងជួសជុលរួច ចម្លាក់តោនេះនឹងដាក់នៅទីតាំងដើមត្រង់ខឿនជណ្តើរខាងត្បូងគោបុរៈទី៤
May 23, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារសហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទនិងរមណីយដ្ឋាន (ICOMOS) អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ ហានិភ័យ និងគ្រោះមហន្តរាយដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្រោមការគាំទ្រដោយជំនួយឧបត្ថម្ភអន្តរជាតិ ២០២៤/២០២៥ របស់អនុសញ្ញាបេតិកភណ្ឌពិភពលោក។ទិន្នន័យទាំងអស់នេះនឹងប្រើជាមូលដ្ឋានដើម្បីរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។ នៅក្នុងបេសកកម្មនេះផងដែរ
May 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ «ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» នាទីស្តីការក្រសួង បរិស្ថាន កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រនេះ ជាផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅមុខរួមគ្នា សំដៅអនាគតដែលមានភាពបៃតងជាងមុន
May 23, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ រាល់បន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារកម្ពុជា។ នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយមន្រ្តីពាក់ព័ន្ធនានា ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការ ណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់អោយបានជាដាច់ខាតការនាំបន្លែផ្លែឈើ មានសារធាតុគីមី ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាមច្រកទ្វារភ្នំដិន ជាពិសេសផ្លែទូរេននៅប្រទេសវៀតណាម ដែលកំពុងតែមានបញ្ហា ប៉ះពាល់ដល់សុខភាព។ ឯកឧត្តម
May 23, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីក្មេងស្រីម្នាក់ ដែលបាត់បង់ជីវិតនៅក្នុងបន្ទប់ទឹកសាលា។ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងតាមការបញ្ជាក់បន្ថែមពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា ករណីអំពើឃាកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ បានយកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់
May 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងព្រះបរមរាជវាំង បដិសេធរាល់គណនី (Facebook) ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយដោយប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំង ធ្វើការប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជន អនាមិក) ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ព្រះនាមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមមានៈ ១- នរោត្តម មុនីនាថ សីហនុ ២-ព្រះបាទនរោត្តម មុនីនាថ
May 21, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ អាជ្ញាធរអប្សារាជាតិ បានឱ្យថា បច្ចុប្បបន្នផ្លូវកង់ក្នុងតំបន់អង្គរ កំពុងពេញនិយមយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍ ក្នុងការជិះកង់លេងកម្សាន្ត និងជិះកង់ហាត់ប្រាណជាដើម។ ចំពោះផ្លូវកង់ក្នុងតំបន់អង្គរ បានធ្វើឱ្យអ្នកទេសចរអាចគយគន់ធម្មជាតិ និងស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ដើម្បីសុខភាព ក្រៅពីនេះក៏ធ្វើឱ្យអ្នកជិះកង់ទទួលបានសុខភាពល្អ ព្រមទុំងទទួលបានភាពសប្បាយរីករាយជាមួយធម្មជាតិ និងបានស្តាប់សំឡេងសត្វបក្សាបក្សីថែមទៀតផង៕ ប្រភព៖ អាជ្ញាធរអប្សារាជាតិ
May 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចេញផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃតី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ នេះ ៖ – ប្រេងសាំងធម្មតា = ៣ ៧៥០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛) – ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ
May 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងពីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាព ជាការងារ ការវិនិយោគ ឬសហគ្រិនភាព។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
May 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ។ នៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិអប់រំទាំងមូល ដែលមានផ្ទៃក្រឡាសរុប ២៧,១៩៨ម៉ែត្រ ក្រឡា ទទួលបានការកែលម្អទាំងស្រុង ទាំងក្នុង និងក្រៅបរិវេណ ដូចខាងក្រោម៖ ទី១) ការសាងសង់អគារសិក្សា
May 21, 2025









