soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ជាក្តីសង្ឃឹមថ្មីសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈគម្រោងលម្ហែបៃតង។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ការសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃនេះ ជាឱកាសដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងពិសេសសម្រាប់ ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ភ្នំខ្នងផ្សារ។ នេះគឺជាចំណុចចាប់ផ្តើមនៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតងថ្មី

    May 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅថ្ងៃអនាគត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាគោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)ទៅថ្ងៃអនាគត។ តាមសម្តេចធិបតី គោលការណ៍ទាំងបីនោះមាន៖ ១. រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ ២. ផ្ដល់ផលប្រយោជន៍សាធារណៈជាអតិបរមាជូនប្រជាពលរដ្ឋជាពិសេសអ្នករាជធានីភ្នំពេញ

    May 16, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្តេជ្ញាយកចិត្តទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយ ដែលប្រជាពលរដ្ឋជឿទុកចិត្តមានលទ្ធភាព

    May 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងពីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៦ ខឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» កំពុងទទួលបានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ដោយសារការចេញធ្វើសកម្មភាព ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អង្គការ សមាគមក្រៅរដ្ឋាភិបាល ដៃគូសហការ ផ្នែកឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋ រាប់ម៉ឺនអង្គ/នាក់ រួមគ្នាសម្អាតតាមដងផ្លូវជារៀងរាល់ថ្ងៃ។ ជាក់ស្តែងក្នុងប៉ុន្មានថ្ងៃនៃខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ថ្នាក់ដឹកនាំ សមាជិក

    May 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមរំលែកទុក្ខ និងផ្ដល់ថវិកាជូនពីរម៉ឺនដុល្លារដល់គ្រួសារសពលោក សាន់ សឿន និងអ្នកស្រី សុខ គិមសី។ ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី

    May 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ ៣នាក់ ដែលដើរធ្វើសកម្មភាពយ៉ាងសកម្មនៅតាមខេត្ត រួចរត់មករាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៩៖៣០នាទី ត្រង់ចំណុចភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ មានករណី លួចមានស្ថានទម្ងន់ទោស

    May 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះផ្សាយនៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនរោត្តម បណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរងរបួសស្រាល ធ្ងន់ ៥នាក់ ម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់ និងស្រាល

    May 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចលុយ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លា នៅបុរីមួយកន្លែងក្នុងសង្កាត់អូរបែកក្អម។ តាមការបញ្ជាក់បន្ថែមរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា អនុវត្តតាមបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងែទី ១២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

    May 14, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ អ្នកកនាំពាក្យរងក្រសួងមហាផ្ទៃឯកឧត្តមបណ្ឌិត ទូច សុឃៈ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ចរាចរណ៍នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុង ដឹកទំនិញ និងគ្រួសារបើកវ៉ាជែងលឿនៗ។ នៅពេលសាធារណជន និងអ្នកសារព័ត៌មានចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀតលើករណីចរាចរណ៍ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូឡើងវិញលើចំណុចអវិជ្ជមានមួយចំនួន។ លោកបណ្ឌិត បានលើកឡើងថា ចំពោះរថយន្តក្រុងភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

    May 14, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះពីផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព ពលករខ្មែរ ២រូប ដែលទើបរកឃើញបន្ថែម ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃកាលពីពេលកន្លងទៅ។ យោងតាមកាចុះផ្សាយរបស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង នាព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ថា យោងតាមលទ្ធផលនៃការពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្រ្តកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិនៃប្រទេសថៃ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ បានបញ្ជាក់ថា សពពិតជាឈ្មោះ លោក

    May 14, 2025