soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ៣៣,៥០ ភាគរយហើយ។ តាមកាបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ថា គម្រោងមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ

    May 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា មន្ត្រីនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ព្រះសង្ឃ គង់នៅក្នុងវត្តនិគ្រោធវ័ន (គល់ទទឹង) ជាលើកដំបូង ថ្ងៃចន្ទសប្ដាហ៍ក្រោយ។ តាមការបហ្ជាក់បន្ថែមរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្មនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន ៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ព្រះសង្ឃចំនួន ១២៨អង្គ និងគណកម្មការវត្ត៣២នាក់នៅវត្តគល់ទទឹង កាលពីពេលថ្មីនេះ។ បើតាមរបាយការណ៍ដដែល នៅមានព្រះសង្ឃ និងគណកម្មការវត្ត ចំនួន ៩០អង្គ/នាក់ទៀត

    May 10, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ តាមករចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ បន្តដកហូតដើមឈើមានហានិភ័យដល់ប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ចំពោះប្រាសាទជាច្រើននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ សម្បូរដោយដើមឈើដុះចម្រុះប្រភេទ ក្នុងនោះដើមឈើខ្លះមានស្ថានភាពមិនល្អដូចជា ដើមទ្រេត ពុកគល់ ប្រហោងដើម ឬងាប់មែកធំៗជាដើម ហើយដើមឈើទាំងនេះតែងបង្កហានិភ័យដល់រចនាសម័ន្ធប្រាសាទ តាមរយៈការដុះចាក់ឫសចូលក្នុងសំណង់ប្រាសាទ និងដួលរលំលើសំណង់ប្រាសាទ។ អាជ្ញាធរជាតិព្រះវិហារ បានសិក្សាពីស្ថានភាពដើមឈើទាំងនេះ និងវាយតម្លៃពីកម្រិតហានិភ័យរបស់វាដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទទាំងមូល និងរៀបចំផែនការដកហូតជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់គ្រោះហានិភ័យដល់ប្រាសាទដោយប្រកាណាមួយ។ គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិព្រះវិហារបានដកហូតដើមឈើដែលអាចបង្កគ្រោះថ្នាក់ដល់ប្រាសាទចំនួន ៧ដើមដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ

    May 10, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ និងមហោស្រពម្ហូបអាហារកម្ពុជា-ឡាវ-ថៃ-វៀតណាម ក្នុងរដូវកាលបៃតងខែសីហា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ខាងមុខនេះ។ កាលពីរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារស្តីពីលទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ។ ជាពិសេសក្នុងរដូរកាលបៃតង ជាការជំរុញឱ្យមានភាពងាយស្រួលដល់ការធ្វើដំណើរតាមផ្លូវទឹករវាងប្រទេសទាំងពីរ ព្រឹត្តិការណ៍កីឡាទេសចរណ៍តាមបណ្តាខេត្តជាប់ព្រំដែនជាមួយគ្នា ការជំរុញឱ្យកាន់តែច្រើននូវការហោះហើរត្រង់រវាងតំបន់ទេសចរណ៍នៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍

    May 10, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន បង្រ្កាបជនសង្ស័យ ២នាក់ ករណីឆក់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។ តាមការបញ្ជាក់របស់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់និងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយលោកវរសឹនីយ៍ទោ ហួរ ម៉េងហួន អធិការខណ្ឌចំការមន បានអនុវត្តតាមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ នៅវេលាម៉ោង ១១:២០នាទី

    May 10, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ) ៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទី ៩ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ថានីយជញ្ជីងព្រែកហូរ ត្រូវបានប្តូរទៅទីតាំងថ្មីនៅលើមហាវិថី ស៊ី ជីនពីង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារប្តូរទីតាំងជញ្ជីង និងសម្ភារផ្សេងៗរបស់ស្ថានីយទៅទីតាំងថ្មី ស្ថិតនៅលើមហាវិថី ស៊ី ជីនពីង គីឡូម៉ែត្រលេខ៣៥ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ

    May 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ដែលបានបញ្ជាក់ថា កម្ពុជា និងថៃ នៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ដដែល ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួន ៥នាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ ជូនជាដំណឹងដល់សាធារណជនឱ្យបានដឹងថា កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការ

    May 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងពី ការត្រៀមរៀបចំការប្រកួតផលិតវីដេអូអប់រំ ពាក់ព័ន្ធពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក សម្រាប់សិស្សមធ្យមសិក្សា និងជានិស្សិតឧត្តមសិក្សា ទាំងគ្រឹះស្ថានសាធារណៈ និងឯកជនអាចចូលរួមប្រកួតក្នុងកម្មវិធីនេះ។ ចំពោះគោលបំណងនៃប្រកួតផលិតវីដេអូអប់រំមួយនេះ គឺដើម្បីកាត់បន្ថយហានិភ័យសុខភាពរបស់ធនធានមនុស្ស បង្កឡើងដោយការប្រើប្រាស់បារីអេឡិចត្រូនិក។ ដោយឡែកលក្ខខណ្ឌនៃការប្រកួតផលិតវីដេអូអប់រំ ពាក់ព័ន្ធពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកនេះមានដូចខាងក្រោម៖ -ជាសិស្សមធ្យមសិក្សា និងជានិស្សិតឧត្តមសិក្សានៅតាមគ្រឹះស្ថានសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ -ខ្លឹមសារស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់ ចែកចាយ នាំចូល ស្តុកទុក បារីអេឡិចត្រូនិកនឹងវិធានការទប់ស្កាត់លុបបំបាត់បារីអេឡិចត្រូនិក -វីដេអូ រយៈពេល ៦០វិនាទី-១៥០វិនាទី

    May 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថាប័នពាក់ព័ន្ធចំនួន ៣ ឯកភាពលើសេចក្តីព្រាងលក្ខខណ្ឌនៃការប្រើប្រាស់ដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប បានឯកភាពលើសេចក្តីព្រាងលក្ខខណ្ឌនៃការប្រើប្រាស់ដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ កាលពីរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់

    May 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា ត្រីមាសទី១ ឆ្នាំ ២០២៥ ក្រុមការងារតាមដានហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានដោះស្រាយ និងឆ្លើយតបម្ចាស់គណនី ចំនួន ២៨គណនី។ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្ដិបណ្ឌិត ស

    May 9, 2025