soknita
  • ព័ត៌មានជាតិ

    (ប្រទេសទីម័រឡេស្តេ)៖ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រធានាធិបតីទីម័រឡេស្តេ បំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ជូន សម្ដេចតេជោ ហ៊ុន សែន។ ឯកឧត្ដម José

    May 9, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា សាច់ជ្រូកប្រមាណ ៦០០គីឡូក្រាម ដែលគ្មានលិខិតអនុញ្ញាតនាំចូលដោយគ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវបានសមត្ថកិច្ចចម្រុះសហការបង្រ្កាបយកទៅដុតបំផ្លាញចោល។ តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង៣០នាទី ដោយបានការអនុញ្ញាតពីលោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក

    May 9, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បង្កើតកម្មវិធី «Visit Angkor» សម្រាប់ភ្ញៀវទេសចរណ៍ ងាយស្រួលទទួលបានព័ត៌មានផ្សេងៗពីតំបន់ប្រាសាទ និងចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ពីការដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធី «Visit Angkor» សម្រាប់លើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត សៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានបង្កើតនូវកម្មវិធីមួយនេះឡើងមក ដែលភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាងាយស្រួលទាញយកកម្មវិធីនេះ មកប្រើប្រាស់បានតាមរយៈ App store ឬ Play store ឬ តាមរយៈ

    May 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេហ បានឱ្យដឹងថា ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាពកម្ពុជា-ចិន សហការរៀបចំព្រឹត្តការណ៍ថ្មីៗ និងទាក់ទាញ ព្រមទាំងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងរដូវកាលបៃតង (Green Season) នេះ។ កាលពីរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Feng Hui អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ

    May 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម  បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ ឬអ្នកនិយមបរិភោគទុនេរជួបប្រទះ ឬសង្ស័យអ្នកលក់ លក់ទុរេនបន្លំ អាចដាក់ពាក្យបណ្តឹងបាន។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះ មាន សារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពី ប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបាន ប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។

    May 8, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពុងចាម)៖ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ ជូនដំណឹងដល់ បណ្តាអ្នកលក់ដុំលក់រាយ និងបងប្អូននិយមបរិភោគទុរេន ជាពិសេសតាមបណ្តាញសង្គម ដែលបានអះអាង និងផ្សព្វផ្សាយថាជាទុរេនបែកអន្លូងយកមកលក់ដល់អ្នកបរិភោគ មិនមានប្រភពពិតប្រាកដឬក៏អាចជាទុរេននាំចូលមកពី ប្រទេសជិតខាង ដែលជាផលប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីខាងបែកអន្លូងទាំងមូល។ តាមការបញ្ជាក់បន្ថែមរបស់ សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ ថា ដោយសង្កេតឃើញថានាពេលកន្លងទៅមានចរន្តលក់ដូរផ្លែទុរេនមួយចំនួននៅតាមបណ្តាក្រុងរាជធានី ខេត្តបានផ្សព្វផ្សាយលក់ដោយអះអាងថាជាទុរេនបែកអន្លូងយ៉ាងកក្រើកកប្រេងទៅដល់អ្នកបរិភោគជាពិសេស តាមបណ្តាញសង្គម ដែលទាំងនេះវាធ្វើឱ្យប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីខាងបែកអន្លូងទាំងមូល។ ដោយហេតុថាទុរេនដែលដាក់លក់ទាំងនោះមិនមានប្រភពពិតប្រាកដឬក៏អាចជាទុរេននាំចូលមកពី ប្រទេសជិតខាងដែលចិនមិនអនុញ្ញាតិអោយចូលក៏ថាបានដែលទាំងនេះអាចបណ្តាលឱ្យប៉ះពាល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ។ សូមបញ្ជាក់បងប្អូននិយមបរិភោគទុរេន ឱ្យបានដឹងថា គិតត្រឹមថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥

    May 8, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្ដីជូនដំណឹងថា ទុកពេល ១៥ថ្ងៃ ឱ្យប្រជាពលរដ្ឋ ៤គ្រួសារ ដែលកំពុងស្នាក់នៅក្នុងអគារមានអាយុកាល ៧៥ឆ្នាំ ដែលមានទីតាំងកែងផ្លូវព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ត្រូវបញ្ឈប់ការរស់នៅ និងប្រកបអាជីវកម្មជាបន្ទាន់។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ បានបញ្ជាក់ថា  អគារសហកម្មសិទ្ធិ ដែលជាអតីតសណ្ឋាគារអង្គរមានជ័យ មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ

    May 8, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ត្រីក្លាសេប្រមាណជាង ០២តោន ដែលនាំចូលពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតិ ត្រូវបានមន្រ្តីជំនាញស្ទាក់ឃាត់បាននៅស្រុកបវេលខេត្តបាត់ដំបង។ តាមករបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នៅវេលាម៉ោង ១៥និង៣០នាទី លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ

    May 8, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំជំរុញយុទ្ធនាការ «រដូវកាលបៃតង» ដើម្បីត្រៀមទទួលភ្ញៀវទេសចរ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយជាមួយក្រុមការងារ និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់ «រដូវកាលបៃតង» (Green Season) ដែលជាគំនិតផ្តួចផ្តើមថ្មីរបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងទេសចរណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងអ្នកពាក់ព័ន្ធសំខាន់ៗសរុបចំនួន ៦៨នាក់ រួមមានតំណាងសមាគមទេសចរណ៍ សហព័ន្ធទេសចរណ៍ សមាគមសណ្ឋាគារ

    May 8, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ តាមរយៈការចុះផ្សាយព័ត៌មានលម្អិតពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១:៤០ នាទីយប់ មនុស្សប្រុសស្រីចំនួន ០៣នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងមួយគ្រឿង នៅក្នុងខេត្តព្រះសីហនុ។ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ថា ករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួ ១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច ភូមិ ព្រែកប្រស់ ឃុំ ទឹកថ្លា ស្រុក

    May 8, 2025