- soknita
- ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីហិង្សាឈានដល់កាប់គ្នា បណ្ដាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត នៅក្រុងព្រះសីហនុ។ តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ថា នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោង ០៣៖៤០នាទីរំលងអធ្រាត្រ នៅចំណុចក្រោយសណ្ឋាគារមួយកន្លែង ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់គ្នាដោយកាំបិតប៉័ងតោ បណ្ដាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត
May 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត សំណូមពរដល់កងកម្លាំងនគរបាលជាតិ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងវិជ្ជាជីវៈខ្ពស់។ តាមរយៈសារលិខិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៨០
May 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពន្យារពេលផ្តល់បណ្ណការងារ និងសៀវភៅការងារជូនជនបរទេស រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបន្ថែមទៀត ដល់ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងជនបរទេសប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមដែនអនុវត្តច្បាប់ស្តីពីការងារ ជ្រាបថា ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ ២០២៥ នៅមាន ភាពយឺតយ៉ាវ ក្រសួងនឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ
May 6, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា ច្រកទ្វារព្រំដែនអានសេះបានបើកដំណើរការឡើងវិញហើយ ក្នុងនោះបងប្អូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ ឆ្លងកាត់ និងបន្ដផ្លាស់ប្ដូរទំនិញជាធម្មតា។ តាមការបញ្ជាក់របស់ មន្ទីរព័ត៌មានខេត្តព្រះវិហារ បន្ថែមថា នាព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ ចំពោះស្ថានភាពនៅច្រកទ្វារព្រំដែនអានសេះ បានដំណើរការឡើងវិញជាប្រក្រតី បន្ទាប់ពីបានបិទដោយឯកតោភាគីពីសំណាក់ភាគីថៃកាលពីកន្លងទៅថ្មីៗ ដោយមានប្រជាពលរដ្ឋជាច្រើនបានធ្វើចរាចរណ៍ឆ្លងកាត់ និងបន្ដផ្លាស់ប្ដូរទំនិញ ក៏ដូចជាកសិផល៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
May 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈវីដេអូណែនាំរបស់ បេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្រាប់បងប្អូនស្ត្រី ដែលជាសមាជិក ប.ស.ស. អាចមកទទួលការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនបានដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួង ម៉ែ។ សម្រាប់សមាជិក ប.ស.ស ជាស្រ្ដីទាំងអស់ អាចមកពិគ្រោះ និង ពិនិត្យ និងស្វែងរកមេរោគបង្ក ឬមហារីកមាត់ស្បូន ជាមួយវេជ្ចបណ្ឌិតឯកទេស នៅមន្ទីរពេទ្យ ហ្លួង ម៉ែ។ សម្រាប់ពត៌មានលម្អិតអាចធ្វើការទំនាក់ទំនងបន្ថែមបានតាមលេខ ០១២ ២២៨ ៩៦៥ ឬតាមរយៈតេឡាក្រាម Telegram:
May 6, 2025 - ព័ត៌មានជាតិ
(ទីក្រុងតាខ្មៅ)៖ នៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានអធិបតីភាពចូលរួមបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ តម្លៃកិច្ចសន្យាប្រមាណជាង ៩០លានដុល្លារ។ តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
May 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំនួន ៦នាក់ ក្រោយបង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យនៅលើផ្លូវមុន្នីវង្ស។ តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា ក្មេងទំនើងមួយក្រុមនេះមានគ្នា ៦នាក់ និងម៉ូតូ ៣គ្រឿង ដែលបានបង្ហោះយ៉ាងអាណាធិបតេយ្យនៅផ្លូវមុន្នីវង្ស កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន។
May 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥កន្លងទៅ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ស្ទាក់ចាប់រថយន្ត ដឹកស៊ុតមាន់ប្រមាណជាង ១២ ម៉ឺនគ្រាប់ ចេញពីប្រទេសវៀតណាម មកចែកចាយនៅភ្នំពេញ។ ចំពោះសកម្មភាពក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលចុះស្ទាក់ចាប់រថយន្ត ដឹកស៊ុតមាន់បានចំនួន ៣គ្រឿង ដែលមានប្រមាណជាង ១២ ម៉ឺនគ្រាប់ ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់៕ ប្រភព៖ Sarat Hun
May 5, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ចាប់ជនសង្ស័យ ០២នាក់ ក្រោយក្លែងបន្លំឯកសារសាធារណៈ ខុសច្បាប់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ចំពោះជនសង្ស័យដែលឃាត់ខ្លួនទាំង ២នាក់ មានដូចជា៖ ១-ឈ្មោះ ស៊ន ហុងឆេង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់ នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្មៅ។ ២-ឈ្មោះ វ៉ាន់
May 5, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចូលបន្លែ សាច់ និងការប្រើប្រាស់សារធាតុគីមីក្នុងអាហារ ដើម្បីកាត់បន្ថយការកើតជំងឺមហារីក ដែលកំពុងមានការកើនឡើងគួរឱ្យបារម្ភនៅក្នុងប្រទេស។ ការបញ្ជានេះត្រូវបានធ្វើឡើងបន្ទាប់ពីរបាយការណ៍បានបង្ហាញថា ជារៀងរាល់ឆ្នាំ កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី និងមានអ្នកស្លាប់ប្រមាណ ១៤,០០០នាក់ ដែលស្មើនឹងមនុស្សម្នាក់ស្លាប់រៀងរាល់ ៤០នាទី ឬ ៣៨នាក់ក្នុងមួយថ្ងៃ។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ,
May 5, 2025









