soknita
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិនិត្យលើស្ថានភាពផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម។ ក្នុងនៅមានវត្តមាន ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារស្ថាបនាផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។គួរបញ្ជាក់ថា កិច្ចប្រជុំបានពិគ្រោះ ពិភាក្សាយ៉ាងល្អិតល្អន់

    May 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យចេញ វិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណ ក្នុងគោលបំណងដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុល ខ្យល់ឱ្យបានកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋព្រមទាំងអស់។ តាមរយៈសេចក្ដីណែនាំរបស់ រដ្ឋបាលរាជធានី បានណែនាំដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន ក្នុងរាជធានីភ្នំពេញ ចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖ ១- ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុត សំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ២- ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ម្ចាស់សំណង់ អ្នកទទួលការសាងសង់សំណង់ ម្ចាស់អាជីវកម្មបេតុងលាយស្រេច

    May 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មាន ថា ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ បើកដំណើរការឡើងវិញរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ ក្រោយទាហានថៃ បិទឯកតោភាគី។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ វេលា ម៉ោង ៩ព្រឹក ភាគីថៃបានបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ

    May 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹង នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ ថា កម្ពុជា ត្រៀមខ្លួនសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ជាមួយនឹងសហរដ្ឋអាម៉េរិក នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក

    May 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ ថា ឱកាសការងារសរុបជាង ៥៤០០កន្លែង ជួបផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន ២០ នៅក្នុង «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ឆ្នាំ២០២៥ នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយដាក់ពាក្យភ្លាម នឹងសម្ភាសភ្លាម។ ក្នុងនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ថែមថា ទីភ្នាក់ងារជាតិមុខរបរ

    May 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ នេះ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសាងសង់បន្ទប់ទឹកសាធារណៈជូនពលរដ្ឋ មកលេងកម្សាន្ត និងហាត់ប្រាណតាមមាត់ទន្លេ។ តាមការបញ្ជាក់របស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងបន្ថែមថា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់បន្ទប់ទឹកសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្ត និងហាត់ប្រាណតាមមាត់ទន្លេ ជាប់ស្ថានីយបូមទឹកព្រះគន្លង់តាមបណ្ដោយតីរវិថីព្រះសុវត្ថិ៕ ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

    May 2, 2025
  • ព័ត៌មានជាតិ

    (រាធានីភ្នំពេញ)៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងទេសចរណ៍កម្ពុជា ស្វាគមន៍គំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន។ ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិន និងអាមេរិក ក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ជាមួយព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន។ គំនិតនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលជាក្រុមហ៊ុនមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី កាលពីយប់ថ្ងៃទី ៣០

    May 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យក្លឹបសិល្បៈអប្សរា ២៥ដួង ចូលជួបដើម្បីពិភាក្សាលើ គម្រោងថត MV របាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» អបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នៅខែកញ្ញាខាងមុខនេះ។ ចំពោះគម្រោងថត MV របាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» ជាគោលបំណងអបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នាខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខ និងជាការបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជាដល់ពិភពលោក។ ក្នុងឱកាសនៃជំនួបនេះ

    May 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា មានក្រុមហ៊ុនមកពីប្រទេសកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគទីតាំងកីឡាអេឡិចត្រូនិកនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ចំពោះកិច្ចពិភាក្សាការវិនិយោគកីឡាអេឡិចត្រូនិកនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបនេះដែរ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ជាការប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីពិនិត្យនិងពិភាក្សាលើការសិក្សាទីតាំងដី ក្នុងការវិនិយោគកីឡាអេឡិចត្រូនិកនៅខេត្តសៀមរាប។ ដោយតំណាងក្រុមហ៊ុន Esport Holding មកពីប្រទេសកូរ៉េ បានឱ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបណ្តាប្រទេសធំៗមួយចំនួន ក្រុមហ៊ុនមានបំណងពង្រីកនូវការលេងកីឡាប្រភេទថ្មីនេះ នៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនបានសម្លឹងទីតាំងចំនួន ២ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

    May 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលបីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនមកពីតំបន់មជ្ឈឹមបូព៌ា ចំណាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ហិរញ្ញវត្ថុធនាគារ និងអប់រំនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនប្រតិភូនៃក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ដឹកនាំដោយ លោក Salem Mubarak Salem Al-Hadhyan ក្រុមហ៊ុនចូលជួបសម្តែងការគួរសម

    May 2, 2025