- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ លោក កាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកាលើករណី ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល លើសំណុំរឿង ចំនួន ៣។ តាមរយៈការបង្ហោះរបស់ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងបម្ថែមថា សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកាលើករណី ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល លើសំណុំរឿង ចំនួន ៣ ដូចខាខក្រោមនេះ៖
May 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់សេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ការបញ្ជាក់អត្តសញ្ញាណបុគ្គល និងការបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។ ក្រសួងមហាផ្ទៃ ជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ (ទាំងវិស័យ សាធារណៈ និងវិស័យឯកជន) ឱ្យបានជ្រាបថា ដោយមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ពេញលេញសេវារដ្ឋបាលចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ លើការ
April 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំគណៈកម្មការកណ្ដាលទទួលខុសត្រូវរួម នៃការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការកណ្ដាលទទួលខុសត្រូវរួម នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអគ្គនាយក ឯកឧត្តមទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងលោក លោកស្រី
April 30, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់មានការចាប់អារម្មណ៍ច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់ចំណតទូកស្ទឹងសង្កែដែលទើបបើកដំណើរការដឹកជញ្ជូនភ្ញៀវជិះកំសាន្តលេងតាមដងស្ទឹងសង្កែ មានគម្រោងពង្រីកសេវាកម្មរបស់ខ្លួននៅដំណាក់កាលពីរ និងទីបីបន្ថែមទៀត រហូតដល់ប្រាសាទបាណន់ និងតំបន់ទន្លេសាបមើលសត្វស្លាប។ អ្នកស្រី ឌីចំរើន ម្ចាស់ចំណតទូកបានប្រាប់វិទ្យុជាតិចំការចេកតាមតេឡេក្រាមឱ្យដឹងថាបន្ទាប់ពីដាក់ដំណើរការឱ្យសាកល្បងដំណាក់កាលទីមួយ ដែលដឹកជញ្ជូនភ្ញៀវជិះទូកលេងកំសាន្តត្រឹមវត្តបាយដំរាំ ឃុំឈើទាល សិនប៉ុណ្ណោះ នៅពេលខាងមុខអ្នកស្រីនឹងពង្រីកការផ្តល់សេវាដឹកជញ្ជូនភ្ញៀវដល់ប្រាសាទបាណន់តែម្តង នៅដំណាក់កាលទីពីរ។ដំណាក់កាលនេះនឹងផ្តល់ឱកាសឱ្យភ្ញៀវ ក្រៅពីទស្សនាទេសភាពតាមបណ្តោយដងស្ទឹងសង្កែ និងអាចឡើងលើគោក ទស្សនាប្រាសាទបាណន់ ជិះឡូរី និងមើលសួនច្បារជាដើម ។ ម្ចាស់ចំណតទូកខាងលើបានបន្ថែមថា នៅដំណាក់កាលទីបី
April 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ ២០២៥។ ក្រោយពេលបានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ រហូតមកដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ក្រសួងបរិស្ថានបានទទួលការចូលរួមគាំទ្រនិងអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» បានចំនួន ៥០ខ្សៃ ស្មើនឹងប្រមាណ
April 30, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន ព្រឹកមិញនេះ មនុស្ស ២នាក់ បានបាត់បង់ជីវិត និង ៣នាក់ទៀតរបួស។ ក្នុងនោះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងបន្ថែមថា វេលាម៉ោង ១១:៣៤នាទី នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ កងកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានជួយសម្រួលនីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
April 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នេះ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបង្ហោះប្រកាសរកបុរសម្នាក់ ដែលស្លៀកពាក់ស៊ីវិលហើយមានវិទ្យុទាក់ទងច្រើន កំពុងស្វែងរក និងចង់ហៅបុរសរូបនេះ មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅផងដែរ។ តាមរយៈ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបង្ហោះថា៖ «បើបងប្អូន បានប្រទះឃើញពូម្នាក់នេះ ជួយផ្ដល់ព័ត៌មាន ជូនសមត្ថកិច្ចក្រុងតាខ្មៅផង ចង់អញ្ជើញគាត់មកហូបតែ ហើយពិភាក្សាការងារមួយចំនួនដោយសារ ឃើញគាត់ស្លៀកពាក់ស៊ីវិលអញ្ចឹង ហើយមានវិទ្យុទាក់ទងច្រើនទៀត»៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
April 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថា ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១២៖១៧នាទី លោកឧត្តមសេនីយ៍ត្រី
April 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និងអូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងពិភាក្សាអំពីការតភ្ជាប់ជើងហោះហើរត្រង់។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារដ៏សំខាន់ជាមួយ ឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅរសៀលថ្ងៃនេះ។ ជំនួបនេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ និងការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីអូស្ត្រាលីមកកាន់កម្ពុជា។ នៅក្នុងជំនួបដ៏កក់ក្តៅនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីសារៈសំខាន់នៃការបង្កើតភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរវាងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានសង្កត់ធ្ងន់លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា
April 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងធនធានទឹក ណែនាំដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ ដែលនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីខែឧសភា ដល់ខែតុលា។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ដែរថា ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ ២០២៥។ បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក
April 29, 2025









