- soknita
- ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ តាមរយៈការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ បានបិទចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចាប់ពីបំបែកជាបួនផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ៣៣+៤៥០ (ផ្សារស្លាបលែង) រហូតដល់ ជុំគិរី ត្រង់គីឡូម៉ែត្រលេខ៩៥+២៧០ (ចំណុចប្រសព្វនឹងផ្លូវជាតិលេខ៣)។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ការបិទចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចាប់ពីបំបែកជាបួនផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ៣៣+៤៥០ (ផ្សារស្លាបលែង) រហូតដល់ ជុំគិរី ត្រង់គីឡូម៉ែត្រលេខ៩៥+២៧០ (ចំណុចប្រសព្វនឹងផ្លូវជាតិលេខ៣)
April 28, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ក្រសួងព័ត៌មាន បានឱ្យដឹងបន្ថែមថា កន្លងមកនេះ មានការផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ CALCUTIL និងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល ព្រមទាំងបានប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។ ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផល អវិជ្ជមាននៃការប្រើប្រាស់ឱសថ ដែលគ្មានប្រភពច្បាស់លាស់
April 28, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ តាមរយៈការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ជនជាតិវៀតណាមចំនួន ២៥នាក់ បានបណ្ដេញចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅ និធ្វើការងារខុសច្បាប់។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ
April 28, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។ អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីអ្នកជំនាញខ្មែរ និងបរទេស រានហាល និងបង្កាន់ដៃនាគ ដែលស្ថិតនៅទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ជាស្ថាពរហើយ និងបានបង្ហាញសោភ័ណភាពស្រស់ស្អាត
April 28, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្រាប់សមាកជិក ប.ស.ស ទាំងអស់ ដែលមានបញ្ហាភ្នែក ខាងមន្ទីរពេទ្យមានទទួល ពិនិត្យ និង ព្យាបាល ជំងឺភ្នែក គ្រប់ប្រភេទ។ ដោយ មានទទួលការពិនិត្យ និង ព្យាបាល ជំងឺភ្នែក គ្រប់ប្រភេទ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយមិនគិតថ្លៃ សម្រាប់សមាកជិក ប.ស.ស ទាំងអស់។ ចំពោះពត៌មានបន្ថែម ឬ
April 27, 2025 - ព័ត៌មានជាតិ
(ខេត្តកំពុងឆ្នាំង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញពិនិត្យសកម្មភាពការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ឆ្នាំ ២០២៥។ នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានអញ្ជើញពិនិត្យសកម្មភាពការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ឆ្នាំ២០២៥
April 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាល ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមការងារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន ចុះត្រួតពិនិត្យទីតាំងតម្លើងឧបករណ៍សម្ភារបច្ចេកទេស សម្រាប់បំពាក់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងតម្លើងឧបករណ៍សម្ភារបច្ចេកទេស សម្រាប់បំពាក់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដោយមានការចូលរួមពី បណ្ឌិត គឹម កែវមុន្នីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិការ ឯកឧត្តម
April 26, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា សន្យាចូលរួមលេីកកម្ពស់វិស័យវប្បធម៌ នឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់។ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម យុត ស្វិនី សមាជិកក្រុមប្រឹក្សា ខេត្តតំណាង ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត បានទទួលបដិសណ្ឋារកិច្ច លោកជំទាវ
April 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យយដឹងថា នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំលម្អិតលើវឌ្ឍនភាព នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ ក្នុងនោះមានវត្តមាន ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសិក្សាលម្អិត នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការអញ្ជើញចូលរួមពីសមាជិកអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានីភ្នំពេញ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ Yooshin
April 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បើកកិច្ចប្រជុំពី ការកសាងព្រះពុទ្ធប្បដិមាទ្រង់គង់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំនេះ ស្ដីពី ការកសាងព្រះពុទ្ធប្បដិមាទ្រង់គង់ ដែលគ្រោងនឹងសាងសង់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គួរបញ្ជាក់ផងដែរ ក្រៅពីចម្លាក់បដិមាចំនួន ២០០ នៅបរិវេណ អាកាសយានដ្ឋាន អន្តរជាតិតេជោហើយ
April 25, 2025









