soknita
  • ព័ត៌មានជាតិ

    (ខេត្តកែប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកែបណែនាំឱ្យមន្ត្រីជំនាញបង្ការ ទប់ទល់ នឹងក្រុមបង្កចលាចលមួយចំនួនតូច ដែលបង្ក ភាពអសកម្មដល់សង្គមជាតិ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ណែនាំ ដល់មន្ទីរអង្គភាព ត្រូវធ្វើបុរេសកម្ម ដើម្បីបង្ការ ទប់ទល់ នឹងក្រុមបង្កចលាចលមួយចំនួនតូច ដែលបង្កភាពអសកម្ម ដល់សង្គមជាតិ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តខែបន្ទាប់ ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី ២៨

    April 29, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. ជាជនជាតិខ្មែរ ឬជាជនបរទេស ក៏អាចស្នើសុំប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែតបាន បើសិនបានបំពេញលក្ខខណ្ឌមួយចំនួននេះរួច។ តាមរយៈ បេឡាជាតិសន្តិសុខសង្កម បានបញ្ជាក់បន្ថែមថា ចំពោះសមាកជក ប.ស.ស. មិថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ក៏អាចស្នើសុំប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែតបានដែរ ប្រសិនបើបានបំពេញលក្ខខណ្ឌមួយចំនួនដូចខាងក្រោមនេះ៖ -បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន -បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ -មានអាយុយ៉ាងតិច

    April 29, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញផ្នែកពាក់ព័ន្ធទាងអស់ ចាំបាច់ធ្វើការបង្កើនការចូលរួមក្នុងសកម្មភាពបរិស្ថាន ធ្វើឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្រសួងបរិស្ថានរៀបចំការពិនិត្យនិងពិភាក្សាលើ ផែនការសកម្មភាពអាទិភាព ២០២៥-២០២៨ របស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំវេទិកានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

    April 29, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី ២៨ ខែមសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះរោងចក្រផលិតប្លាស្ទិកមួយកន្លែង នៅសង្កាត់កំបូល ប្រើប្រាស់ឡានទឹកអស់ចំនួន ២១គ្រឿង។ តាមព័ត៌មានលម្អិតរបស់ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យមួយនេះ កើតឡើងដោយសារឆ្លងថ្មសាកជញ្ជីងប៉ះជាមួយសារធាតុ Toluene បង្ករជាអគ្គិភ័យឆាបឆេះរោងចក្រផលិតប្លាស្ទិកមួយកន្លែងនេះ នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានមនុស្សរងរបួសចំនួន ០៥នាក់ ហើយសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ ២១គ្រឿន។ ចំពោះអគ្គិភ័យមួយរោងចក្រផលិតប្លាស្ទិកមួយកន្លែងនេះ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង

    April 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យមួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី២ កម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងរកឃើញថាបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។ ក្នុងនោះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងលម្អិតថា ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចក្នុងបុរី ឡាយ គង់ ផ្ទះលេខ១០សេ៣Eo សង្កាត់ច្រាំងចំរេះទី២

    April 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថារាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែចំនួន ២ម៉ឺនរៀល ក្នុងម្នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ តាមរយៈសេចក្ដីអនុក្រឹត្យមួយនេះ ត្រូវបានបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ក្នុង១ (មួយ) នាក់ ជូន ដល់ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០២៤។

    April 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីហិង្សាគប់គ្នាទៅវិញទៅមក នៅខណ្ឌប្ញស្សីកែវ ភាគីទាំងពីរសំណូមពរសមត្ថកិច្ចមិនប្តឹងផ្តល់គ្នាឡើយ។ តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះករណីហិង្សាកើតឡើងនៅខណ្ឌប្ញស្សីកែវ ដែលប្រើកៅអីជ័រ ដុំឈើ និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០០ និង ១០នាទី នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង

    April 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលបានផ្ទះ និងដីចំការ សម្រាប់ផ្ដល់ជូនក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ហើយនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី

    April 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ-ក្រុងព្រះសីហនុ) ៖ តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តំបន់ចំនួន ៣ នៅលើផ្លូវផ្លូវល្បឿនលឿន មានសេវាកម្មសាកថ្មរថយន្តអគ្គិសនី។ ក្នុងនោះ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានឱ្យដឹងថា កន្លែងសាកថ្មអគ្គិសនីមាននៅតំបន់សេវាកម្មដូចជា៖ – តំបន់សេវាកម្មកំពង់ស្ពឺ(គីឡូម៉ែត្រលេខ៦៣)ទិសដៅទាំងសងខាង – តំបន់សេវាកម្មកំពង់សីលា(គីឡូម៉ែត្រលេខ១០៩)ទិសដៅក្រុងព្រះសីហនុមកភ្នំពេញ – តំបន់សេវាកម្មព្រៃនប់(គីឡូម៉ែត្រលេខ១៥៦)ទិសដៅទាំងសងខាង។ ចំពោះព័ត៌មានសេវាកម្ម និងជំនួយសង្រ្គោះបន្ទាន់ផ្សេងៗ អាចធ្វើការទំនាក់ទំនងទៅកាន់លេខ ១៣៩៩/០៩២ ៣៣ ១៣៩៩/០៩៨

    April 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរក្រុង-ស្រុក បន្តយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ-ឃុំ មានសុវត្ថិភាព។ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានណែនាំអាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ដូចជា ការបង្ក្រាបក្មេងទំនើង ដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងសង្គមមិនត្រូវលើកលែងឡើយ។ ការណែនាំរបស់ ឯកឧត្តម ប៉េង

    April 28, 2025