- soknita
- ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអះអាងថា បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជន ខេត្តកំពង់ចាមប្រចាំឆ្នាំ (GDP) ក្នុងម្នាក់ៗ ចំនួន ២.៤៧៨ ដុល្លារ។
May 2, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៤ ខែឧសភា តំបន់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងជាងតំបន់ផ្សេងៗ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់ បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។
May 2, 2025 - អន្តរជាតិ
បែលហ្សិក៖ សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុនយក្សអាមេរិក Apple និង Meta ជាប្រាក់ចំនួន ៧០០លានអឺរ៉ូ (ជាង ៧៩៦លានដុល្លារ) ជុំវិញករណីបំពានច្បាប់ប្រកួតប្រជែងឌីជីថល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ នៅក្នុងទំហំប្រាក់ពិន័យរួមគ្នាខាងលើនេះ គឺក្រុមហ៊ុន Apple តែម្នាក់ឯងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៥០០លានអឺរ៉ូ (៥៦៨ លានដុល្លារ) ខណៈចំណែកដែលនៅសល់ចំនួន ២០០លានអឺរ៉ូ គឺជាប្រាក់ដែលត្រូវពិន័យទៅលើក្រុមហ៊ុន Meta ។ បើតាមគណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ការពិន័យទៅលើក្រុមហ៊ុន Apple គឺត្រូវបានធ្វើឡើងក្រោយមានការរកឃើញថា ក្រុមហ៊ុន Apple បានរារាំងក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទជាច្រើនមិនឱ្យពួកគេអាចដាក់លក់កម្មវិធីរបស់ពួកគេនៅក្នុង App Store ដោយស្របច្បាប់នោះទេ
May 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្ត ២លានរៀល ដល់នគរបាលខណ្ឌណា បង្ក្រាបបានបទល្មើសឆក់ ១ករណី។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ បើបង្ក្រាបបទល្មើសឆក់បាន ១ករណី នឹងទទួលបានឧបត្ថម្ភថវិកា ២លានរៀល។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន
May 1, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ នេះ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា បុរសស្លៀកពាក់ស៊ីវិល មានវិទ្យុទាក់ទងច្រើនសៀតចង្កេះ ពេលនេះបានចូលខ្លួនមកបំភ្លឺហើយ។ តាមការបញ្ជាក់របស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងបន្ថែមថា លោកពូ រត់ ម៉ូតូកង់បីឥណ្ឌា ដែលមានវិទ្យុទាក់ទងច្រើនបានចូលខ្លួនមកបំភ្លឺហើយ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ ជាមួយសម្ថតកិច្ចក្រុងតាខ្មៅ។ ចំពោះបុរសនេះ មានឈ្មោះថា នី សាលី ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ
May 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីជូនដំណឹង នៅរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ នេះ ស្ដីពី ការដាក់ឱ្យអនុវត្តនូវវិធានការ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផលិតករ និងអ្នកនាំចេញទាំងអស់ ដែលបាននិងកំពុង នាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មេត្តាជ្រាបថា ប្រកាសអន្តរក្រសួងស្តីពីវិធានការសម្រាប់បង្ការនិង ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញ ទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នឹងអនុវត្តចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះតទៅ។ ប្រកាសទាំងពីរនេះ
May 1, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃតំបន់គោលដៅអនុគ្រោងទី៣ ក្នុងវិសាលភាពទំនប់ ៣០កញ្ញា សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា នៅក្នុងខេត្តកំពង់ធំ។ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP-MAFF បានអញ្ជើញដឹកនាំក្រុមការងារចូលរួមការចុះពិនិត្យ និងវាយតម្លៃតំបន់គោលដៅអនុវត្ដគម្រោងទី៣ ក្នុងវិសាលភាពទំបន់៣០កញ្ញា សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា
May 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ នេះ៖ – ប្រេងសាំងធម្មតា = ៣ ៧៥០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛) – ប្រេងម៉ាស៊ូត = ៣ ៥៥០ រៀល/លីត្រ (ឡើងថ្លៃ
May 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា នគរបាលឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ឆក់ទូរស័ព្ទប្រពលរដ្ឋនិងជនបរទេស ក្នុងរាជធានីភ្នំពេញសរុប ០៨ករណី ក្នុងចំណោមនោះមាន ០២នាក់ដែលបានធ្វើសកម្មភាពឆក់កាបូបជនបរទេសមិនបានសម្រេចនៅខណ្ឌចំការមន។ ការឃាត់ខ្លួនខាងលើនេះ គឺធ្វើឡើងដោយអនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបន្តបន្ទាប់ចំពោះជនសង្ស័យសរុបចំនួន ០៦នាក់ ដែលពាក់ព័ន្ធ និងប្រព្រឹត្តបទល្មើសចំនួន ០៨ ករណី៖
May 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កម្ពុជាបន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងជាផ្ទះទី២ របស់អ្នកទេសចរពីចក្រភពអង់គ្លេសកាន់តែច្រើនឡើង។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥។ ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យឯកឧត្តម DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរពីចក្រភពអង់គ្លេសបន្ថែមទៀត។ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើរ យុទ្ធសាស្រ្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងចក្រភពអង់គ្លេស ទេសចរណ៍ប្រកបដោយនិរន្តភាព
May 1, 2025









