soknita
  • ព័ត៌មានជាតិ

    (ប្រទេសថៃ)៖ តាមរយៈការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសថៃ បានរកឃើញជំងឺអង់ត្រាក់ចំនួន ២ករណី មនុស្សម្នាក់បានបាត់បង់ជីវិត និងម្នាក់កំពុងសម្រាកព្យាបាល ក្រោយបរិភោគសាច់គោឆៅមានបាក់តេរី។ ក្នុងនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ខេត្តមុដាហាន នៃប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ២ ករណីលើមនុស្ស ក្នុងនោះមួយករណីបានស្លាប់អាយុ ៥៣ឆ្នាំ ភេទប្រុស និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះមូលហេតុ ដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់។

    May 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៨នាក់ ចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៨នាក់ ដើម្បីបម្រើការងារនៅ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមានមុខដំណែងដូចខាងក្រោម៖ – បុគ្គលិកត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ចំនួន ១រូប – បុគ្គលិកអភិវឌ្ឍនិងថែទាំប្រព័ន្ធ ចំនួន ១រូប – បុគ្គលិកគ្រប់គ្រងប្រព័ន្ធ ចំនួន ១រូប – បុគ្គលិកសម្របសម្រួលកិច្ចការទូទៅ

    May 5, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមរយសេចក្ដីប្រកាសព័ត៌មាន ក្រសួងពាណិជ្មកម្ម ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញញកំណើនសេដ្ឋកិច្ច។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្មកម្ម បានបញ្ជាក់ថា ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ នេះជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើក កម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាង ជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំ ទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO)

    May 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នេះ បានផ្ញើសារអបអរសាទរដល់ក្មួយៗដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ដោយទទួលបានចំណាត់ថ្នាក់លេខ១។ ជាមួយគ្នានេះ សម្តេចបវរធិបតី

    May 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី (E-Cigarettes) នៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ដោយ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីបារម្ភចំពោះការប្រើប្រាស់បារីអគ្គិសនីដែលកំពុងកើនឡើង ជាពិសេសក្នុងចំណោមសិស្សសាលា។ សម្តេចបានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់បារីប្រភេទនេះ និងបានដាស់តឿនសិស្សានុសិស្សឱ្យចៀសវាងការសេពគប់បារីអគ្គិសនី

    May 5, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហមក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ថា នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទក្រហម ក្រោមការគាំទ្រថវិការបស់អង្គការ ALIPH នៃប្រទេសស្វីស។ គម្រោងនេះមានរយៈពេល ៣ឆ្នាំ (២០២៥-២០២៨) ដោយអនុវត្តការងារអភិរក្ស និងជួសជុលដូចជា សម្អាតដីចាក់បង្គរ

    May 5, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ តាមរយៈការបង្ហោះក្នុងផេករបស់ Huy Bunleng News នៅរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរខេត្តព្រះសីហនុ អាជ្ញាធរខេត្តព្រះសីហនុ ធ្វើការណែនាំដល់អាជីវករមួយរូប ដែលលក់គ្រឿងសមុទ្រ លួចដាក់សារធាតុហាមឃាត់ចូលក្នុងបង្គាលក់ឱ្យភ្ញៀវ។ ក្នុងការបង្ហោះរបស់ Huy Bunleng News បានឱ្យដឹងលម្អិតថា អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានធ្វើការណែនាំអាជីវករមួយរូប ដែលលក់គ្រឿងសមុទ្រនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ក្រោយលក់បង្គាមានដាក់សារធាតុហាមឃាត់ទៅឱ្យភ្ញៀវ អាជីវកររូបនេះ

    May 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រៃវែង)៖ នាព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីក្បួនដង្ហែអបអរសាទរដល់ សិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ដែលទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ផ្នែកគណិតវិទ្យា។ តាមរយៈការបង្ហោះរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឱ្យដឹងថា ក្បួនដង្ហែអបអរសាទរមួយនេះជូនដល់ប្អូនប្រុស ចាន់ សុវណ្ណរាជ សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន

    May 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនាំយកថវិកា ១០លានរៀល ចូលរួមរំលែកទុក្ខ តារាចម្រៀង សួន ចន្ថា ចំពោះការបាត់បង់ស្វាមី។ នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម ឌួង អេលីត នាយកពិធីការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកថវិកា ១០លានរៀលចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី

    May 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆ-ក់ចំនួន ៤នាក់ ក្រោយធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៨៖៤០នាទី នៅចំណុចមុខអាផាតមិនផាមហោស៍ ផ្លូវ៦៣ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានជនសង្ស័យចំនួន០៣នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿងម៉ាក Honda Scoopy

    May 3, 2025