soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្រាយបំភ្លឺលើករណីមន្ត្រីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកអូរជ្រៅ ដែលមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនាពេលថ្មីនេះ។ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ រស្មីជាងដែកនិងអ៊ីណុក ពាក់ព័ន្ធករណីមន្ត្រីនគរបាលចរាចរណ៍ចុះអប់រំផ្សព្វផ្សាយនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកអូរជ្រៅ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជម្រាបជូនដល់ សាធារណៈជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ឱ្យបានដឹងថា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៥ វេលា ម៉ោង ៩និង៣០នាទី មានការបង្ហោះវីដេអូតាមប្រព័ន្ធបណ្តាញហ្វេសប៊ុក

    May 7, 2025
  • ព័ត៌មានជាតិ

    (រាធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក នៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ នៅរៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបានដឹងថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក

    May 7, 2025
  • ព័ត៌មានជាតិ

    (ខេត្តក្រចេះ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែឧសភា ឆ្នាំ ២០២៥ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០ ភាគរយ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ ២០២៥។ តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ថា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុនសំណង់សៀងហៃ (SCG) បានដំឡើងធ្នឹមស្ពានបង្ហើយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ ចំពោះស្ពានទាំងមូលចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ (T)

    May 7, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាចន្លោះពី ៨ ០០០ ដុល្លា ទៅ ១៥ ០០០ដុល្លារ ដើម្បីព្យាបាលជំងឺមហារីក ដោយឥតគិតថ្លៃជូនកុមារម្នាក់ ។ ដោយក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម ១០០នាក់នោះឡើយ ដោយមិនគិតថ្លៃ។ ជាក់ស្តែង នៅឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់ ដែលក្នុងនោះមហារីកគ្រាប់ឈាមស មានចំនួន៥៧នាក់ និងជំងឺមហារីកផ្សេងទៀតចំនួន១២៥នាក់។ ការព្យាបាលត្រូវប្រើរយៈពេលយូរ

    May 7, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចេញសេចក្ដីបញ្ជាក់ព័ត៌មានពី ករណីបុគ្គលមួយចំនួនយកឈ្មោះនិងរូបភាពជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយអួតអាង បំប៉ោង បំភ័យ ឬគំរាមអ្នកដទៃជាដើម។ អ្នកនាំពាក្យរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ថ្មីៗនេះទៀតនៅតែមានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត

    May 7, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ អភិបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំ ដើម្បីរៀបចំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។ តាមរយៈការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នាព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន ដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត លើត្រៀមរៀបចំពង្រឹងសន្តិសុខ ការគ្រប់គ្រងសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ការលក់ដូរ ការរៀបចំពង្រីកផ្លូវ រៀបចំតុបតែងលម្អ និងសាងសង់សួនច្បារបន្ថែម រៀបចំចំណតរថយន្ត

    May 7, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា កំពុងជ្រើសរើសមន្ត្រីលក្ខន្តិកៈនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ចំនួន ១២នាក់ ចូលបម្រើការងារ នៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ តាមការបញ្ជាក់របស់ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដែលជាស្ថាប័នឯករាជ្យក្នុងការបំពេញតួនាទីគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យអចលនវត្ថុ វិស័យបញ្ចាំ និង ប្រាតិភោគដោយអនុប្បទាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះសាធារណជនទូទៅ ដែលមានបំណងចង់បំពេញការងារ ពេញម៉ោង នៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៅតាមការិយាល័យ អាចមើលលក្ខខណ្ឌក្នុងការជ្រើសរើសខាងក្រោមនេះ៖

    May 7, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ សម្រាប់សមាជិក ប.ស.ស. ដែលបានបាត់ ឬខូចប័ណ្ណ ចង់ស្នើប័ណ្ណថ្មី ក្នុងការប្រើប្រាស់ឡើងវិញ តម្រូវឱ្យភ្ជាប់ឯកសាតែមួយនេះប៉ុណ្ណោះ។ នៅពេលលោកអ្នកបាត់ ឬខូចប័ណ្ណសមាជិក ប.ស.ស. ជាដំបូងត្រូវជូនដំណឹងទៅកាន់ស្នាក់ការ ឬសាខា ប.ស.ស. ណាមួយដែលនៅជិតបំផុត ដើម្បីស្នើសុំបោះពុម្ពប័ណ្ណថ្មីប្រើប្រាស់ឡើងវិញ។ ចំពោះការស្នើសុំបោះពុម្ពប័ណ្ណថ្មីឡើងវិញនេះ តម្រូវឱ្យភ្ជាប់ឯកសាមួយចំនួនតែមួយនោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម មកកាន់ស្នាក់ការ ឬសាខា ប.ស.ស. ណាមួយដែលនៅជិតលោកអ្នកបាន។ ដោយឡែក ការស្នើសុំបោះពុម្ពប័ណ្ណ ឬទុតិយតាឡើងវិញត្រូវចំណាយប្រាក់ ៥ ០០០រៀល។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ

    May 7, 2025
  • ព័ត៌មានជាតិ

    (ប្រទេសឥណ្ឌូនេស៊ី) ៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ផលិតផលដ៏មានសក្តានុពលរបស់កម្ពុជាជាច្រើនមុខបានដាក់តាំងបង្ហាញ និងលក់ នៅសណ្ឋាគារ Westin ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច បានចូលរួមជាមួយមន្រ្តីស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន រៀបចំស្តង់ពិព័រណ៍តាំងបង្ហាញ និងលក់ផលិតផលកម្ពុជានៅក្នុងពិព័រណ៍អាស៊ាន-ឥណ្ឌា ដែលសហការរៀបចំដោយស្ថានបេសកកម្មឥណ្ឌាប្រចាំអាស៊ាន ស្ថានទូតឥណ្ឌាប្រចាំទីក្រុងហ្សាការតា និងក្រុមហ៊ុន Indonesians។ ក្នុងឱកាសនោះ

    May 7, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតាមដានជំងឺអង់ត្រាក់នៅក្នុងប្រទេសថៃ និងហាមឃាត់ជាបណ្តោះអាសន្នក្នុងការនាំចូលផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានី-ខេត្តទាំង ២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។

    May 7, 2025