soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវមហាវិថីព្រះនរោត្តម នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង

    April 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច បានចុះសាកសួរ និងនាំសិស្សសាលាចំនួន ០៥នាក់ កំពុងអង្គុយជជែកគ្នាមិនចូលរៀន មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។ តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ជុំវិញករណីសិស្សសាលាប្រមូលផ្ដុំគេចមិនចូលរៀន នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល នៃអធិការដ្ឋាននគរបាលបាលកំបូល បានចុះត្រួតពិនិត្យជាក់ស្តែងនៅចំណុចបុរីឡេងនៅវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល

    April 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ ក្រោមប្រធានបទ «សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ» នៅផ្សារទំនើប ជីប ម៉ុង ២៧១ ចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ កម្មវិធីមួយនេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងលើកយកកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ ក្រោមប្រធានបទ

    April 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់។ យោងតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានសហការជាមួយអាជ្ញាធរ មូលដ្ឋានចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។ ប្រតិបត្តិការចុះជួយជួសជុលផ្ទះជូនពលរដ្ឋនេះ ដឹកនាំដោយ ឯកឧត្តម

    April 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ២ថ្ងៃជាប់គ្នា នៅខែឧសភា ខាងមុខនេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់បន្ថែមដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ២ថ្ងៃ

    April 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រោយយបើកដំណើរការផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ បានវ៉ាដាច់ក្រុងធំៗ ដែលជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក។ បន្ទាប់ពីបើកសាកល្បងដំណើរការផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ កម្ពុជាបានវ៉ាដាច់ក្រុងធំៗ ដែលជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក។ The 14 Best Nightlife Cities in the World — Ranked by VISA2FLY: ១. Bangkok, Thailand

    April 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វែងរក កុមារីម្នាក់ដែលមានការបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយយសារកុមារីរូបនោះ ទាំងឆ្លាតវៃ និងគួរឱ្យស្រឡាញ់ ជាពិសេសចេះលក់កម្រងផ្កាឱ្យភ្ញៀវទេសចរណ៍តាំងពីតូច។ ក្រោយ សម្តេចតេជោ ហ៊ុន សែន បង្ហោះស្វែងរកកុមារីដែលពូកែរូបនេះហើយ នៅល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ សម្ដេច ក៏បានបង្ហោះលើផេកផ្លូវការម្ដងទៀត ដោយបានបញ្ជាក់ថា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបក្រុមគ្រួសារកុមារី ស៊ុន

    April 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ បេឡាសន្តិសុខជាតិ បានបញ្ចប់កិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជនចំនួន ៥ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.។ ក្នុងសេចក្ដីជូនដំណឹងរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់សាធារណៈជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ទាំងអស់ឱ្យបានដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ចប់កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវា សុខាភិបាលជាមួយមូលដ្ឋានសុខាភិបាលឯកជន ចំនួន៥ មានឈ្មោះ និងអាសយដ្ឋានដូចខាងក្រោម៖ -មន្ទីរសម្រាកព្យាបាល ណុមា៖

    April 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បុគ្គលិក ឬអ្នកបម្រើការងារតាមផ្ទះ បើចុះបញ្ជិកាជាមួយ ប.ស.ស. ហើយ អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដោយខ្លួនឯងគ្រាន់តែភ្ជាប់ឯកសារមួយចំនួន។ នៅក្នុងដែរ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនកម្មករនិយោជិត បុគ្គលិក ឬអ្នកបម្រើក្នុងផ្ទះ ដែលបានកំពុងបម្រើការឱ្យនិយោជក (ថៅកែ) ឬម្ចាស់រោងចក្រ សហគ្រាសគ្រឹះស្ថាន និងម្ចាស់ផ្ទះទាំងអស់ ដែលបានចុះបញ្ជិកាជាមួយ ប.ស.ស. នោះសាមីខ្លួនអាចមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បាន

    April 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងបន្ថែមថា អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបជូនដំណឹងដ ម្ចាស់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ ២០១៦ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ

    April 23, 2025