soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំបេញ)៖ រសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន ក្រុម Girl ហៃណាំ និង ក្រុម Girl ដៃពីរ ចំំនួន ៨នាក់ ពាក់ព័ន្ធករណីហិង្សា។ តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ជុំវិញករណីក្មេងទំនើង ០២ក្រុម បង្កហិង្សានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី

    April 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តឧត្ដរមានជ័យ)៖ តាមរយៈការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ផ្ញើរសារចូលរួមរំលែកទុក្ខ ចំពោះមរណៈភាពលោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ។ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណៈភាពរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរង ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង

    April 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្តាល)៖ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីក្មេងទំនើង ដែលបានបង្ហោះម៉ូតូតាមបណ្ដោយមហាវីថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ត្រូវបានស្នងការនគរបាលខេត្តកណ្តាល នៃអធិការដ្ឋាននគរបាលស្រុកស្អាង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន។ តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គណនីឈ្មោះ (Roö Roö) ដែលបានបង្ហោះសកម្មវីដេអូសកម្មភាពក្មេងទំនើងមួយក្រុមបង្ហោះម៉ូតួ នៅតាមបណ្ដោយមហាវីថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣)។ ក្រោយទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាកម្លាំងផ្នែកជំនាញស្រុកស្អាង ចុះធ្វើការស្រាវជ្រាវករណីខាងលើនេះ

    April 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គំរថយន្ត Ford របស់ក្រុមហ៊ុន RMA (Cambodia) ក្នុងខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ហាមឃាត់ការនាំចូលរថយន្តជជុះ (រថយន្តមួយទឹក) ឡើយ ដើម្បីបង្ខំប្រជាពលរដ្ឋឱ្យទិញរថយន្តថ្មី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដោះស្រាយបញ្ហានេះ គឺត្រូវធ្វើឡើងតាមរយៈការលើកទឹកចិត្តឱ្យមានការបង្កើតក្រុមហ៊ុនផលិត និងដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់ជម្រើសរថយន្តថ្មីដែលមានតម្លៃសមរម្យ និងគុណភាពល្អដល់ប្រជាពលរដ្ឋ។

    April 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មរថយន្ត Ford ថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅព្រឹកថ្ងៃអង្គារនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះអ្នកវិនិយោគដែលមានបំណងបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តនៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតីបានកោតសរសើរចំពោះការរីកចម្រើននៃខ្សែចង្វាក់ផលិតកម្មរថយន្តនៅកម្ពុជា ដែលបានចាប់ផ្ដើមប្រើប្រាស់គ្រឿងបង្គុំមួយចំនួនផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងរៀបចំគោលនយោបាយជាក់លាក់ ដើម្បីជំរុញឱ្យមានការផលិតគ្រឿងបង្គុំរថយន្តកាន់តែច្រើនមុខថែមទៀតនៅក្នុងប្រទេស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត

    April 22, 2025
  • ព័ត៌មានជាតិ

    (ទីក្រុង Almaty) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្សែភាពយន្តរបស់កាហ្សាក់ស្ថាន ដែលផលិតនៅប្រទេសកម្ពុជា ត្រូវបានសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅទីក្រុង Almaty។ កាលពីល្ងាចថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់ផលិតកម្ម DAUBAY Production ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងការសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តដែលបានផលិតនៅក្នុងប្រទេសកម្ពុជានាដើមឆ្នាំ២០២៥នេះ ដោយមានទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញថ្លែងមតិស្វាគមន៍ដល់ប្រជាជនកាហ្សាក់ស្ថាន

    April 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ ១៩៩២។

    April 22, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រហ័សនាម «ធីដៃមួយពាន់» ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន ជាមុខសញ្ញាចាស់តែងតែបន្លំលួចលុយតាមផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រហ័សនាម «ធីដៃមួយពាន់» មុខសញ្ញាចាស់ដែលតែងតែបន្លំលួចលុយតាមផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការបង្ក្រាបបានហើយ។ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥

    April 22, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិការពារសង្គម ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចូលបម្រើការងារនៅទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ចំនួន ៣៥ រូប។ ដើម្បីផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការបញ្ជាក់លើការស្នើសុំទូទាត់ចំណាយសេវា សុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនិង របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ជាពិសេសដើម្បីឆ្លើយតបនឹងដំណើរការបញ្ជាក់ចំណាយតាមប្រព័ន្ធ ឌីជីថល, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) មានតម្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ៣៥រូប មកបម្រើការពេញម៉ោង ក្នុងមុខតំណែងដូចខាងក្រោម៖ដើម្បីផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការបញ្ជាក់លើការស្នើសុំទូទាត់ចំណាយសេវា សុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនិង របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ជាពិសេសដើម្បីឆ្លើយតបនឹងដំណើរការបញ្ជាក់ចំណាយតាមប្រព័ន្ធ

    April 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមរយៈការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសបូមលូប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់រាយការណ៍ជូនសមត្ថកិច្ចនៅក្រុងបាត់ដំបង។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅវេលាម៉ោង ១០និង១០នាទី ក្រុមការងារបច្ចេកទេសបូមលូ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅចំណុចក្រុមទី១៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចបានមករាយការណ៍ជូនសមត្ថកិច្ចផ្នែកជំនាញសណ្តាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញប្រភេទគ្រាប់ UXO ចំនួន ០១គ្រាប់ សមត្ថកិច្ចបានរួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។ ឆ្លៀតក្នុងឱកាសនោះ

    April 21, 2025