- soknita
- ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាល កោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលកន្លងមក។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ពិសេសការការពារប្រតិភូប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកទស្សនកិច្ចផ្លូវរដ្ឋ
April 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ។ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកង- យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រី
April 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថ្នាក់ដឹកនាំកម្ពុជានិងចិនបានប្រកាសលើកទឹកចិត្តដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន ការបោះពុម្ពផ្សាយ វិទ្យុ ភាពយន្ត និងទូរទស្សន៍ នៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ ឯកភាពអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការផ្សព្វផ្សាយ បន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យបច្ចេកវិទ្យាផ្សាយ និងសោតទស្សន៍ ខ្លឹមសារកម្មវិធី និងការបណ្តុះបណ្តាលបុគ្គលិក។ ការជំរុញលើកទឹកចិត្តនេះបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជា-ចិនក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននៅលើទឹកដីកម្ពុជាពីថ្ងៃទី ១៧ ដល់ ១៨ ខែមេសា ឆ្នាំ
April 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីស្ត្រីម្នាក់ បានឡាយវីដេអូក្នុងបណ្តាញសង្គម សំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកស្ដ្រីរូបនេះចេញពីប្រទេសចិន ត្រឡប់មកស្រុកកំណើតវិញ។ តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញករណីស្ត្រីខាងលើរូបនេះមាន ឈ្មោះ ញ៉ែម ស្រីល័ក្ខ ស្រុកកំណើត នៅភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គម សំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកស្ត្រីរូបនេះចេញពីប្រទេសចិន ត្រឡប់មកស្រុកកំណើតវិញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក
April 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្រាយបំភ្លឺលើករណីប្ដីប្រពន្ធពីរនាក់នាំគ្នាទៅលោតទឹក នៅស្ពានជ្រោយចង្វារ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺជូនសាធារណជនជុំវិញ ការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពី ប្តីប្រពន្ធពីរនាក់ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារហើយត្រូវបានទូកអ្នកនេសាទជួយសង្រ្គោះ ដោយសារតូចចិត្តជាមួយមន្រ្តីបុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញមិនទទួលពាក្យបណ្តឹងលើករណីត្រូវចាប់រំលោភប្រពន្ធរបស់ខ្លួន។ ចំពោះករណីនេះកើតឡើង នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៥និង០០នាទី មានស្រ្តីពីរនាក់ និង
April 19, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ កាលពីល្ងាចថ្ងៃទី ១៨ ខេមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកដំណើរការអនុស្ថានីយជញ្ជីងអចល័ត ភ្នំស្រង់ ខេត្តកំពង់ស្ពឺ សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមថា គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបរ រថយន្តធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានសម្រេចបង្កើតអនុស្ថានីយជញ្ជាំង អចល័តថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ០១កន្លែង ដែលមានជញ្ជីងចំនួន ២ (ពីរ) អមសងខាងផ្លូវ
April 19, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យ ១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ។ នាល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម
April 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ និងពោរពេញដោយស្នាមញញឹមពីប្រជាពលរដ្ឋគ្រប់ស្រទាប់។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ បានប្រកាសពីការបិទបញ្ចប់ព្រឹត្តិការណ៍ដ៏ធំនេះដោយជោគជ័យ និងពោរពេញដោយស្នាមញញឹមរីករាយពីប្រជាពលរដ្ឋគ្រប់ស្រទាប់។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមការងារ យុវជនស្ម័គ្រចិត្ត
April 18, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និងចិន ឯកភាពកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីរាត្រី ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី
April 18, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ស៊ី ជីនពីង កោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន
April 18, 2025









