soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខេមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីជំនាញ បង្ក្រាបានសាច់ក្រក ចង្រិតដូង និងចង្រិតធម្មតា ដែលខូចគុណភាពជាច្រើនគីឡូ យកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ។ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ ធ្វើការបង្ក្រាប សាច់ក្រក ចំនួន ៩កេស ស្មើនឹង ៤៥០គីឡូក្រាម ចង្រិតដូង ចំនួន ១០កេស ស្មើនឹង ៤០០គីឡូក្រាម និងចង្រិតធម្មតា ចំនួន ១១កេស ស្មើនឹង

    April 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រៃសណីយ៍កម្ពុជានឹងមានដាក់លក់តែមប្រិ៍ប្រៃសណីយ៍ ដោយប្រើប្រាស់រូបតំណាងសក្តានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង។ ក្នុងសេចក្ដីជូនដំណឹងរបស់ ប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា ចំពោះសាធារណៈជនដែលមានចំណង់ចំណូលចិត្ត លើការប្រមូលតែមប្រិ៍ (Stamp Collection) ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះតទៅ ប្រៃសណីយ៍កម្ពុជានឹងមានដាក់លក់តែមប្រិ៍ប្រៃសណីយ៍ដូចខាងក្រោម៖ -សក្តានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង ចេញផ្សាយថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ មាន

    April 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ។ មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត

    April 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្ទឹងត្រែង)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត អូរស្រែក្រសាំង ប្រវែងជាង ៦០០០ម៉ែត្រ។ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យការស្តារប្រឡាយ របស់មន្ទីរធនធានទឹក និងឧតុនិយម នៅចំនុចឃុំស្រែក្រសាំង ស្រុកសៀមបូក គឺប្រព័ន្ធធារាសាស្រ្តអូរស្រែក្រសាំង ដែលមានប្រវែងជាង ៦០០០ម៉ែត្រ បានស្តារឡើងវិញនាពេលនេះគឺបាន ១០០០ម៉ែត្រ

    April 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥។ – ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛) – ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)៕  

    April 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះរបស់ Visakha FC នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព នៅក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចំពោះមរណភាពរបស់ សម្បត្ដិ គឺជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ

    April 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង ៣ពាន់សេវា។ ក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់បេសកកម្មធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋមកជួបជុំកម្សាន្តអបអរឆ្នាំថ្មីតាមស្រុកកំណើត និងទីតាំងសប្បាយនានា កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាន បានបន្តតួនាទីធានាប្រក្រតីភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម។ ជាក់ស្តែងនាថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ពោលគឺភ្លាមៗក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺក្នុងរយៈពេល២ថ្ងៃចុងក្រោយមុនចង់សប្ដាហ៍កន្លងទៅនេះ មន្ត្រីនគរបាលបានសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានសរុបចំនួន ៨៤៤សន្លឹក។ ខណៈប្រជាជនកំពុងឆ្លៀតឱកាសនៅស្រុកកំណើតស្រាប់ដើម្បីស្នើសុំសេវា ក្នុងរយៈពេល២ថ្ងៃនោះដែរ

    April 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ។ នៅក្នុងនោះ ក៏មានវត្តមាន ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង

    April 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តកំពត បានឱ្យដឹងថាគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា បានចាប់ផ្ដើមតាំងពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ

    April 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមរយការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលកន្លងទៅ។ ចំពោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា «ក្នុងរយៈពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ខ្ញុំបានប្រើប្រាស់កងកម្លាំងនគរបាលជាង៧០០នាក់ ដើម្បីការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង។ ដោយឡែក កងកម្លាំងនគរបាល១៣ស្រុកទៀត ខ្ញុំបានរៀបចំការពារទៅតាមតំបន់រមណីដ្ឋាន និងតំបន់កម្សាន្តនីមួយៗក្នុងស្រុក ដើម្បីងាយស្រួលចាត់វិធានការ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលាទៅតាមស្រុកនីមួយៗ»។ ទីបំផុត

    April 19, 2025