- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ លោក វ៉ាង តុងចូវ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដោតអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា
April 18, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ យយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកំពង់ចាម អបអរសាទរភាពជោគជ័យនៃសង្ក្រាន្តឆ្នាំ ២០២៥ ដែលមានអ្នកចូលរួមជិត ៣លាននាក់។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចំពោះការចូលរួមសហការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៣ថ្ងៃ នៅខេត្តកំពង់ចាម ប្រកបដោយភាពជោគជ័យដ៏គួរឱ្យមោទនៈ។ ការថ្លែងនូវអំណរគុណនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំរៀបចំកម្មវិធីបុណ្យខួបគម្រប់
April 18, 2025 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រៀមនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី
April 18, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ២ ៧៥២ ៨១៨នាក់ ដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈ ៣ថ្ងៃ។ តាមការបញ្ជាក់របស់ រដ្ឋបាលខេត្តសៀមរាប បានបន្ថែមថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ
April 18, 2025 - ព័ត៌មានជាតិ
(ប្រទេសថៃ)៖ កាលពីល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយធ្វើការពិនិត្យ កោសល្យវិច័យ DNA រកឃើញពលករខ្មែរម្នាក់ទៀតបានបាត់បង់ជីវិត ក្នុងហេតុការណ៍រញ្ជួយនៅប្រទេសថៃ។ យោងតាមសេចក្តី ជូនដំណឹងរបស់ពីវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ អំពីលទ្ធផលនៃការពិនិត្យ កោសល្យវិច័យ DNA ក្រសួងបានទទួលដំណឹងថា លោក ផល្លា រតនា ដែលត្រូវជាកូនរបស់ លោក សៅ ផល្លា និង លោកស្រី ឆាយ សោភ័ណ្ឌ បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ ដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ
April 18, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋជិត ២៤លាននាក់បានធ្វើដំណើរកម្សាន្តទូទាំងប្រទេស។ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ នេះដែលទើបបញ្ចប់ ក្រសួងទេសចរណ៍បានឱ្យដឹងថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩ភាគរយ ធៀបនឹងបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ ដែលមានចំនួន
April 18, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូណដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងមានការពិគ្រោះជំងឺរោគស្ត្រី និងការវះកាត់ជំងឺរោគស្ត្រី ដោយបានធ្វើការសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដើម្បីធ្វើការវះកាត់ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។ ១. ការពិគ្រោះជំងឺរោគស្ត្រី -ពិគ្រោះលំបាកមានកូន -ពិគ្រោះស្រ្តីរលូតកូនម្តងហើយម្តងទៀត -ពិគ្រោះគភ៌មានហានិភ័យខ្ពស់ វេជ្ជសាស្ត្រមាតានិងទារកក្នុងផ្ទៃ ដូចជាស្ត្រីដែលមានគភ៌មិនប្រក្រតី ស្ត្រីដែលមានកូនភ្លោះ ស្ត្រីមានកត្តាប្រឈមខ្ពស់ កូនក្នុងផ្ទៃដែលមានការលូតលាស់យឺត កូនក្នុងផ្ទៃដែលមានបេះដូងមិនប្រក្រតី ការវិវត្តអវៈយវៈមិនប្រក្រតីរបស់កូនក្នុងផ្ទៃ និងពិគ្រោះជំងឺស្រុតសរីរាង្គ ២. ការវះកាត់រោគស្ត្រី -ជំងឺរោគស្ត្រី ដុំសាច់ស្បូន
April 17, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺមានចំនួនជាង ១លាននាក់។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅទូទាំងខេត្តមានចំនួន ១ ៨៤២ ៣២៥នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណជាង ១០០០នាក់។ លោកប្រធានមន្ទីរបានលើកឡើងបន្តទៀតថា
April 17, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អាជ្ញាធរព្រះវិហារទទួលបានទេសចរចំនួន ១៦ ៣៣២នាក់។ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរព្រះវិហារ បានបង្ហាញស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ មានចំនួន ១៦ ៣៣២នាក់ ។ ក្នុងនោះភ្ញៀវទេសចរចូលទស្សនានៅរមណីយដ្ឋានប្រាសាទព្រះវិហារ
April 17, 2025 - ព័ត៌មានជាតិ
(រាជធានីផ្នំពេញ)៖ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យឆេះឃ្លាំងស្តុបកែវជ័រមួយកន្លែងនៅសង្កាត់ជើងឯក មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងបន្ថែមថា នៅវេលាម៉ោង ២៣:១៥នាទីយប់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចឃ្លាំងស្តុបកែវជ័រ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ម៉ូតូ ០១គ្រឿង រម៉កចំនួន០២ និងគ្រឿងជ័រ ក្នុងឃ្លាំងទំហំ ១០ម៉ែត្រ ×
April 17, 2025









