- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រយៈពេល ៣ថ្ងៃ មានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ប្រមាណជិត៣លាននាក់ បាននាំគ្នាមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នៅតំបន់ត្រជាក់ចិត្ត “សង្ក្រាន្តវត្តភ្នំ” ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ។ បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥
April 17, 2025 - PR
កាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ លើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរដ៏ល្អផូរផង់! ក្រុមហ៊ុនកូនខ្មែរធំបង្អស់មួយនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចូលរួមសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តក្រុង ចំណាយសរុបជិត ១លានដុល្លារ ចូលរួមឧបត្ថម្ភ និងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំ ២០២៥នេះ ឱ្យកាន់តែប្រសើរ ប្រមូលបងប្អូនប្រជាជនខ្មែរមកចូលរួមរាប់ម៉ឺននាក់ ជាពិសេសក៏បាននាំ Influencer អន្តរជាតិលោក Kumula មកចូលរួមផ្សព្វផ្សាយពីសង្រ្កាន្តរបស់កម្ពុជា និងទេសចរណ៍យើង ឱ្យអន្តរជាតិបានស្គាល់ផងដែរ។ ជាក់ស្តែង ចាប់តាំងពីថ្ងៃទី ១២-១៦ ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំចុះចែកទឹកពិសាកម្ពុជាចំណុះ 1.5L ចំនួន ៨ម៉ឺនដប ដល់បងប្អូនធ្វើដំណើរទៅស្រុកកំណើត នៅតាមស្ថានីយ៍រថយន្តក្រុង
April 17, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា រីករាយ និងសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី
April 17, 2025 - ព័ត៌មានជាតិ
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ថាបានប្រទះឃើញកូនសត្វត្រយងចង្កំក-ស និងកូនសត្វរំពេទន្លេចំនួន៦៩ក្បាល ចាប់ផ្តើមហើរចេញពីសំបុក នៅខេត្តស្ទឹងត្រែង និងក្រចេះ។ ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រុមការងាររបស់យើងបានអង្កេត និងតាមដានឃើញសំបុកសត្វត្រយងចង្កំក-ស ចំនួន១៨សំបុក និងសំបុកសត្វរំពេទន្លេ
April 12, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកំពង់ចាម ដាក់ពាងចំនួន ២៤១ និងក្បួនដង្ហែសត្វពស់ចំនួន ៣ សម្រាប់ «សង្ក្រាន្តកំពង់ចាម»។ ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះដឹកនាំក្រុមការងារចុះពិនិត្យ ពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ នេះ ។ បើតាម ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភណភាព «សង្ក្រាន្តកំពង់ចាម» បានថ្លែងថា
April 12, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារ និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដំណើរប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជូនដំណើរបងប្អូន កម្មករ-និយោជិត ប្រជាពលរដ្ឋ
April 12, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មុខរបរចម្លាក់ ប្រាក់ស្ពាន់ របស់អ្នកស្រុកពញាឮ ខេត្តកណ្តាល នៅតែបន្តមានតម្រូវការទីផ្សារមិនសាបសូន្យក្រោយពីទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កាលពីរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅមជ្ឈមណ្ឌលសហព័ន្ធ ចម្លាក់ប្រាក់ ស្ពាន់កម្ពុជា ដែលប្រជាសហគមន៍កំពុងផលិតផលសូន្យធ្វើដោយដៃនូវចម្លាក់ប្រាក់ស្ពាន់ និងទង់ដែង ដែលច្នៃពីទង់ដែងជ្រលក់ទឹកប្រាក់ ឬចម្លាក់ប្រាក់ស្ពាន់
April 12, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ផ្លូវ ជាតិលេខ៧១សេ ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ក្នុងការនាំចេញផលិតផលកសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ ដែលជាតម្រូវការដ៏ចាំបាច់របស់សកលលោក ព្រមទាំអាចជួយទាក់ទាញទេសចរ និងនិវិ យោគិនបន្ថែមទៀតឱ្យមកកាន់តំបន់នេះ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីបានបញ្ជាក់ថា ម្យ៉ាងវិញទៀតផ្លូវជាតិមួយនេះក៏បានបង្ហាញពីការតភ្ជាប់ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងកុះករនៅក្នុងតំបន់នេះ ជាពិសេសភាពសុខដុមនីយកម្មខាងជំនឿរសាសនារវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិឥស្លាមកម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀតតាមរយៈការប្រាស្រ័យទាក់ទងពាណិជ្ជកម្មជាមួយគ្នា។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ក្រោមឥណទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិន នាព្រឹកថ្ងៃទី១២ ខែមេសា
April 12, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្លូវជាតិលេខ៧១សេ បាន និងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នៅខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម
April 12, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ នឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញធុនធំចូលក្រុងស្ទឹងសែន និងយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តីរវិថីស្ទឹងសែន (ផ្លូវសួនស្ទឹងសែន)។ តាមរយៈកាបញ្ជាក់របស់ រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងឱកាសប្រារព្ធពិធី «សង្ក្រាន្តកំពង់ធំ» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តនឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញធុនធំចូលក្រុងស្ទឹងសែនចាប់ពីចំណុចរង្វង់មូល តាក្រហម ក ដល់រង្វង់មូលរូបសំណាកតាអាចារ្យលាក់ ដើម្បីចៀសវាងការកកស្ទះចរាចរចំពោះរថយន្តបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលមកលេងកម្សាន្តក្នុងក្រុងស្ទឹងសែន។ ដើម្បីរក្សាបាននូវសន្តិសុខ
April 12, 2025









