soknita
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ សាលាក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងបានសម្រេចដាក់ចេញនូវបទបញ្ហាដ៏តឹងរឹងមួយគឺហាមឃាត់ពលរដ្ឋមិនឱ្យផ្តល់ចំណីទៅកាន់សត្វព្រាបនៅតាមតំបន់មួយចំនួនជាដាច់ខាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៩ ខែមេសា។ បទបញ្ហាហាមឃាត់ខាងលើនេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីដើមខែមិថុនា ឆ្នាំ២០២៥ តទៅ ខណៈអ្នកបំពានបទបញ្ហានេះអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ជិត ៧០០ដុល្លារឯណោះ។ ប្រភពខាងលើបានបន្តថា ការសម្រចដាក់ចេញបទបញ្ហាខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីរក្សាអនាម័យនៅតាមទីសាធារណៈ ដ្បិតសកម្មភាពផ្តល់ចំណីឱ្យសត្វព្រាបគឺជាការទាក់ទាញឱ្យមានសត្វព្រាបកាន់តែច្រើនហើរមកកាន់ទីសាធារណៈ ហើយសត្វព្រាបទាំងនោះតែងជុះអាចម៍បង្កឱ្យមានភាពកង្វក់នៅតាមទីសាធារណៈនិងតាមអគារជាច្រើនផងដែរ។​ យ៉ាងណាក្តី បទបញ្ជាខាងលើនេះនឹងត្រូវអនុវត្តនៅក្នុងទីតាំងចំនួន ៣៨កន្លែងប៉ុណ្ណោះនៅក្នុងទីក្រុងសេអ៊ូល ដូចជាឧទ្យានជាតិ​ មាត់ទន្លេ សួនកម្សាន្ត និងតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀត។ ចំពោះការពិន័យវិញគឺមាន ៣ កម្រិត ដោយការប្រព្រឹត្តខុសលើកទី ១ នឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ២០០,០០០វ៉ុន (១៣៥ ដុល្លារ)

    April 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៅខេត្តកំពង់ស្ពឺ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ

    April 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅក្នុងរយ:ពេល៣ខែដើមឆ្នាំ ២០២៥ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ខណ:កាលពី ៣ខែដំបូង ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបតែចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណតែ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែងប៉ុណ្ណោះ។ ពោលគឺជារួមក្នុងត្រីមាស ទី១ ឆ្នាំ ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង

    April 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី ១៥ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ អង្គប្រជុំបានពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥។ នេះបើតាមការចេញផ្សាយរបស់វិទ្យាស្ថានសេដ្ឋកិច្ច

    April 10, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅមកពីភ្នំពេញ-ខេត្តព្រះសីហនុ ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់បន្ទុកក្នុងការចំណាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ទាំងអស់ដែលនឹងត្រូវធ្វើដំណើរទៅ ឬមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងត្រូវធ្វើដំណើរ ដើម្បីជួបជុំគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

    April 10, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់មិនឱ្យប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ដើម្បីវិស័យសំណង់នៅក្នុងខេត្តឡើយ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមថា ចំពោះម្ចាស់ដេប៉ូខ្សាច់ អាជីវកម្មផលិតបេតុង លាយស្រេច និងសាធារណជនជ្រាបថា អនុលោមតាមច្បាប់ស្តីពីសំណង់ ការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ត្រូវបានហាមឃាត់ដោយសារតែខ្សាច់ប្រភេទនេះមានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក បណ្តាលឱ្យចេះ ប៉ះពាល់ដល់គុណភាពបេតុង និងបណ្តាលឱ្យសំណង់គ្មានសុវត្ថិភាពស្របតាមស្តង់ដា បច្ចេកទេស។ ក្នុងន័យនេះ ដើម្បីធានាសុវត្ថិភាព គុណភាពសំណង់ សំដៅការពារនូវអាយុជីវិតមនុស្ស

    April 10, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ។ តាមការបញ្ជាក់់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី

    April 10, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមរយៈ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប នៅរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រគល់ វត្ថុបុរាណរូបកំណាត់ខ្លួនបដិមាផ្នែកខាងក្រោម និងទេវរូបភេទស្រីដៃបួន ជូននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណដើម្បីរក្សាទុក។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានឱ្យដឹងថា លោក មិញ ប៊ុនឡា ប្រធានការិយាល័យបេតិកភណ្ឌ និងលោក ហួត មុនីរតនា ប្រធានការិយាល័យសារមន្ទីរ បានដឹកនាំមន្រ្តីបច្ចេកទេសចំនួន ២រូប

    April 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធចំពោះ គេហទំព័រ «https://cambodia-e-arrival.com» នេះ មិនមែនជាគេហទំព័រស្របច្បាប់ឡើយ។ ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការបដិសេធចំពោះ គេហទំព័រដែលមានអាសយដ្ឋាន «https://cambodia-e-arrival.com» គឺដោយសារមិនមែនជាគេហទំព័រស្របច្បាប់ ដែលត្រូវបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងការបំពេញ ព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជានោះឡើយ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការប្រកាសព័ត៌មានជាថ្មីម្តងទៀតជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសអ្នកធ្វើដំណើរចូលព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់

    April 9, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ចំនួន ៤ទីតាំង ក្នុងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥។ ក្នុងនោះដែរ រដ្ឋបាលខេត្តពោធិ៍សាត់ បានបន្ថែមថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្ត នឹង រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ

    April 9, 2025