soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ ព័ត៌មានទូរទស្សន៍មហាផ្ទៃ  បានឱ្យដឹងថា ក្មេងទំនើងជិត ១០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប នឹងបញ្ចូនទៅពន្ធនាគារមុនពិធីបុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ តាមរយៈ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ២៤ ខែមីនា រហូតដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងទំនើងជិត ២០ករណី ដោយឃាត់ខ្លួនយុវជនជិត ១០០នាក់ បញ្ជូនទៅតុលាការ និងទទួលបញ្ជូនតទៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិត

    April 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន សហការជាមួយភាគីពាក់ព័ន្ធស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងករណីបាញ់បោះមកលើ មន្ត្រីអនុវត្តច្បាប់នៅខេត្តមណ្ឌលគិរី។ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសមួយដោយបានបញ្ជាក់ពីការដែលកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ស្វែងរកជនល្មើសនិងអ្នកពាក់ព័ន្ធនៃអំពើល្មើសច្បាប់ដែលបានបាញ់មកលើ មន្ត្រីអនុវត្តច្បាប់នៅខេត្តមណ្ឌលគិរី។ តាមសេចក្តីប្រកាស កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តមណ្ឌលគិរី មានករណីជនល្មើសបាញ់មកលើមន្ត្រីអនុវត្តច្បាប់ និងបង្កឱ្យមានការបាត់បង់ អាយុជីវិតចំនួន៣រូប ក្នុងឆ្នាំ ២០១៨។

    April 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ ថា៖ ការដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» គឺដើម្បីជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ

    April 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងរៀបចំ សង្ក្រានបាត់ដំបង ឆ្នាំនេះ ធំជាងបណ្តាឆ្នាំមុនៗដើម្បីបង្កការសប្បាយរីករាយដល់ពលរដ្ឋ។ បងប្អូនដែលចូលចិត្តលេងទឹក អាចមកតំបន់ត្រជាក់ចិត្ត សង្រ្កានបាត់ដំបងឆ្នាំនេះមក គឺមិនខុសបំណងទេគឺមានរៀចំទីធ្លីធំជាងមុននៅ សួនវិមានឯករាជ្យខេត្តបាត់ដំបងតែម្តង បានទាំងលេងទឹកសប្បាយៗ និង អមអោយការប្រគុំតន្រ្តីខ្នាតយក្ស ដែលមាន DJ ល្បីៗ និងតារាល្បីៗជាច្រើនផងដែរ ។ តាមការបញ្ជាក់របស់អ្នករៀបចំ តំបន់ត្រជាក់ចិត្តនេះរៀបចំមានទីធ្លាធំជាងមុន នឹងមានឡានបាញ់ទឹកចំនួន ៦គ្រឿងឯណោះ ដោយប្រើទុយោខ្នាត ៥០ ចំនួន ២០ខ្សែ ម៉ាស៊ីនពពុះសាប៊ូ

    April 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេហ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។ «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផលខ្មែរ!»។ តាមរយៈសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

    April 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយថៃ ត្រូវចាត់វិធានការចំពោះបុគ្គលណា ទាមទារកម្រៃសេវាក្រៅផ្លូវការពីប្រជាពលរដ្ឋខ្មែរ នៅពេលឆ្លងដែន ក្នុងអំឡុងពេលចូលឆ្នាំ។ ក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណា ដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរ នៅពេលឆ្លងដែន ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ នេះបើយោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ផ្ញើជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ចេញផ្សាយ នាថ្ងៃទី

    April 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលល្ងាចថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នឹងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្ក្រាន្តវត្តភ្នំ ជាពិសេសសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្រ្កាន្តវត្តភ្នំ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ តាមការបញ្ជាក់របស់ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពី ថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយ ជាច្រើនដូចជា

    April 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលមានកូនចាប់ពី ២នាក់ឡើងទៅ ដែលត្រូវបំពេញគ្រប់លក្ខខណ្ឌស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. គឺតម្រូវឱ្យចុះបញ្ជីទាំងអស់ មិនអាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តែម្នាក់បានទេ។ ក្នុងការបង្ហោះរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានឱ្យដឹងបន្ថែមថា បើអ្នកជាសមាជិក ប.ស.ស. ហើយអ្នកក្នុងបន្ទុក (កូន) របស់អ្នកមានចាប់ពី ២នាក់ឡើងទៅ ដែលត្រូវបំពេញគ្រប់លក្ខខណ្ឌស្នើសុំចុះឈ្មោះចូលជាសមាជិក

    April 8, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ពានខ្ពស់ជាងគេនៅកម្ពុជា លើផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នមួយសប្តាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៧ ខែមេសា

    April 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ ក្រើនរម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូប និងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ។ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៣ មានករណីអគ្គិភ័យកើតឡើង ១៥ករណី បណ្ដាលឱ្យឆេះផ្ទះ ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត ៤គ្រឿង។

    April 8, 2025