- soknita
- ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡី គោលឿន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្រោមអធិបតីភាពឯកឧត្តម សុន ជា សមាជិក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមកីឡាករប្រណាំងរទេះសាឡី
April 7, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ តាមរយៈការបង្ហោះនៅក្នុងផេកផ្លូវការរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម សម្រេចដាក់លៀសហាលកំពង់ចាមចំនួន ៣តោន មានប្រវែង ១០០០ម៉ែត្រ នៅខាងមុខសាលាខេត្ត នៅក្នុងការបង្ហោះរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថាបន្ថែមថា រដ្ឋបាលខេត្តកំពង់ចាមសម្រេចបង្កើតព្រឹត្តិការណ៍ ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម។
April 7, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អង្គភាពពត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជធានីភ្នំពេញនឹងមានសួនសាធារណៈលើផ្ទៃដីជាង ៧០ហិកតា សម្រាប់ប្រជាពលរដ្ឋទៅកម្សាន្ដ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ទៅថ្ងៃមុខភ្នំពេញនឹងមានសួនសាធារណៈជាង ៧០ហិកតា សម្រាប់ទុកឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទៅលេងកម្សាន្ដ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា
April 7, 2025 - ព័ត៌មានជាតិ
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តកំពង់ធំពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកសេង អានប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ ថា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍និងឯកឧត្តមអភិបាលខេត្តកំពង់ធំមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានធ្វើការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ដោយសហការជាមួយអាជីវករនិងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផល ទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យនិងរក្សាតម្លៃផលិតផលនិងសេវាឱ្យបានសមរម្យនិងមានការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ប្រកបដោយសុវត្ថិភាពពីអាជ្ញាធរមូលដ្ឋាន។ ខេត្តកំពង់ធំសម្បូរទៅដោយប្រាសាទបុរាណជាច្រើននៅពាសពេញទូទាំងខេត្ត។សម្បូរទៅដោយធនធានធម្មជាតិនិងតំបន់សក្ដានុពុលបម្រើឱ្យវិស័យទេសចរណ៍ដូចជាព្រៃភ្នំទីវាល ទន្លេស្ទឹងដែលមានសោភ័ណ្ឌភាពដ៏ស្រស់ត្រកាលនិងមានហេដ្ឋារចនាសម្ព័ន្ធវគ្រប់វិស័យក្នុងខេត្ត។សក្ដានុពលទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវខ្ពស់ដើម្បីរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍន៍ថែរក្សាការពារនិងចូលរួមចំណែកឆ្លើយតបទៅតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនាពេលបច្ចុប្បន្ននិងអនាគត។ វិស័យទេសចរណ៍ខេត្តកំពង់ធំមានរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទគុកនគរស្ថិតនៅភូមិត្រដកពងឃុំពង្រស្រុកទាំងគោកខេត្តកំពង់ធំ។រមណីយដ្ឋានបេតិកភណ្ឌពិភពលោកតំបន់ប្រាសាទសំបូរព្រៃគុកស្ថិតនៅភូមិសំបូរឃុំសំបូរស្រុកប្រាសាទសំបូរខេត្តកំពង់ធំជារមណីយដ្ឋានទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់បំផុតសម្រាប់ខេត្តកំពង់ធំនិងជារមណីយដ្ឋានចុះក្នុងបញ្ជីសម្បត្តិប្រទេសកភណ្ឌពិភពលោកកាលពីថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០១៧។
April 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងមិនអាចហាមឃាត់ពលរដ្ឋមិនឱ្យទិញឡាន ទិញម៉ូតជិះបាននោះទេ តែយើងត្រូវរកវិធីក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋវិញនោះទើបជាការត្រឹមត្រូវ ព្រោះបើពលរដ្ឋកាលណាគាត់មានលុយហើយគឺគាត់ទិញឡាន ទិញម៉ូតូជិះហើយ ហើយយើងក៏មិនអាចកំណត់ថា ក្នុងមួយគ្រួសារឱ្យមានម៉ូតូប៉ុន្មាន មានឡានប៉ុន្មានបាននោះទេ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលដូចនេះធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ០៧ ខែមេសា
April 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ-ក្រុងព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿន អំពាវនាវដល់សាធារណជន ដែលប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យត្រៀមសាច់ប្រាក់ជាប់ខ្លួនស្របនឹងថ្លៃសេវាធ្វើដំណើរតាមចម្ងាយ និងប្រភេទយានយន្តនីមួយៗ។ ក្នុងនោះដែរ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៍បានអំពាវនាវសាធារណជនទាំងអស់ត្រៀមភ្ជាប់ទុកនូវសាច់ប្រាក់ស្របនឹងថ្លៃសេវាធ្វើដំណើរតាមចម្ងាយនិងប្រភេទយានយន្តនីមួយៗ ដូចនឹងរូបភាពតារាងអាត្រាថ្លៃធ្វើដំណើរដែលបានបង្ហាញខាងក្រោម។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿន ក៏សូមបន្តក្រើនរំលឹកដល់អ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ មេត្តាចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន គោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ពិនិត្យមើលផ្លាកសញ្ញាចរាចរណ៍ ដែលមាននៅតាមដងផ្លូវ កុំបើកបរហួសល្បឿនកំណត់ និងកុំបើកបញ្រ្ចាសទិសចរាចរណ៍ ជាពិសេសត្រួតពិនិត្យយានយន្តឱ្យបានគ្រប់ជ្រុងជ្រោយ មុនពេលចេញដំណើរ៕ ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ
April 7, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំអនុគណៈកម្មការសម្របសម្រួល និងពិធីការ របស់រដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត និងផ្ដល់អនុសាសន៍ដល់ក្រុមការងារខេត្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងពិធីបើកព្រឹត្តិការណ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចមហាបរវធិបតី
April 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សមិទ្ធផលថ្មីនេះ គឺជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសនេះ ប្រើរយៈពេលសាងសង់ចំនួន៣០។ ដោយមានគោលការណ៍អនុញ្ញាតពីសម្ដេចមហាធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ
April 7, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស «មរតកតេជោ» នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បាឱ្យដឹងបន្ថែថា ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុច ប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រះមុនីវង្ស នឹងមហាវិថីកងយោធពល ខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ
April 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើកម្ពុជា ដែលអាចមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ ទី៣០ ខែមេសា ខាងមុខនេះ។ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ នៅក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថា ស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលក្រកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ ២០២៥
April 4, 2025









