soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ សង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុស ត្រូវបានមន្រ្តីជំនាញយកមកសួរនាំ។ តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុសនោះភ្លាម។ នៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវករណីនេះ

    April 4, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប ត្រៀមរថយន្តក្រុងចំនួន ១១២គ្រឿង សម្រាប់បម្រើដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ តាមសេចក្ដីជុនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត

    April 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street)។ អាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកទស្សនាកម្សាន្តដោយសប្បាយរីករាយ នៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដោយសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខណៈដែលផ្លូវថ្មើរជើង (Walk Street) មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ

    April 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយកម្លាំងជំនាញស្រាវជ្រាវ និងស៊ើបអង្កេត ពីតួនាទីភារកិច្ច កម្លាំងនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅភូមិព្រៃទទឹង នគរបាល ៧នាក់រងការព្រមាន និងអប់រំធ្វើកិច្ចសន្យា។ តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថាថា ការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ ត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩

    April 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅសល់តែប៉ុន្មានជាង ១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ ដែលគេរំពឹងថាព្រឹត្តិការណ៍នេះ និងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកកម្សាន្តធ្វើឱ្យចំណូលបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។ លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់នៅក្នុងខេត្តសៀមរាប គឺបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តសៀមរាប នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ជាមួយគ្នានេះសណ្ឋាគារនៅតាមបណ្តោយផ្លូវចាប់ពីស្តុបពេទ្យគន្ធបុប្ផាទៅដល់ស្ពានអតីតអាងក្រពើមានការកក់បន្ទប់ស្នាក់នៅប្រមាណ ៩៥ ភាគរយហើយ សណ្ឋាគារនៅតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីស្តុបចុងកៅស៊ូរហូតមកដល់រង្វង់មូលជ័យវ័រ្មនទី៧ មានការកក់បន្ទប់ស្នាក់មានប្រមាណ ៨៥

    April 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមរយៈការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ កាលពីរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំត្រៀមព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ ២០២៥ ដែលមានការអញ្ជើញចូលរួមដោយ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារគ្រប់ផ្នែកត្រូវពន្លឿនការងារ ដែលបានបែងចែកទៅតាមផ្នែកទទួលខុសត្រូវរបស់ខ្លួនឱ្យបានរួចរាល់មុនថ្ងៃបើកព្រឹត្តិការណ៍សង្រ្កាន្ត។ បន្ថែមពីនេះ

    April 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ ព្រះសព្វព្រះរាជហរទ័យ ធ្វើព្រះរាជទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥។ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បាននាំបង្ហាញ និងជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសលុចសំបួ នូវផ្នែកនីមួយៗនៃមន្ទីរពេទ្យរួមមាន បន្ទប់សង្រ្គោះបន្ទាន់កុមារ និងទារក បន្ទប់សង្រ្គោះក្រោយវះកាត់បេះដូង, មន្ទីរពិសោធន៍ និងផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ។

    April 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តកោះកុង)៖ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន ៩៤.៣០ ភាគរយ និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះហើយ។ ដោយមានការចូលរួមពី ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។ ការចុះពិនិត្យនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារគម្រោង ដោយក្នុងនោះបានធ្វើការពិនិត្យឆែកកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) និងចុះពិនិត្យទីតាំងដំឡើងផ្លាក «អរគុណសន្តិភាព»

    April 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ចុះចាប់រថយន្តមួយគ្រឿងដឹកសត្វមាន់រស់ចំនួន ៦៦០ក្បាល ចេញពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។ នៅក្នុងការបង្ហោះរបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងបន្ថែមថា នៅវេលាម៉ោង ០៦ និង០៥នាទីព្រឹក នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ

    April 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួង័ព័ត៌មាន បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ នៅរយៈពេល ៣ខែ ឆ្នាំ ២០២៥ នេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នៅរយពេល ៣ខែ ឆ្នាំ ២០២៥ នេះ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៥ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន

    April 3, 2025