soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ បានឱ្យដឹងថា ក្រសួងការពារជាតិ រៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងការពិនិត្យ និងវាយតម្លៃលើបុគ្គល ឈាវ មុន្នីន ដែលបានបង្ហោះវីដេអូ ក្នុងបណ្តាញសង្គម TikTok ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ បានឱ្យដឹងបន្ថែមថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម TikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្នីន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

    April 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើងសម្រេចបាន ៨៨ ភាគរយហើយ។ តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបន្ថែមថា លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានដឹកនាំគណប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង)

    April 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្ក្រាន្តវត្តភ្នំ រយៈពេ ០៣ថ្ងៃ ព្រមទាំងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងបន្ថែមថា ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥

    April 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នបានឱ្យដឹងថា ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះដែរ គឺជាខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំ​ព្រះត្រៃ​បិដក (១ មេសា ១៩៦៩ – ១ មេសា ២០២៥)។ ពិសេសបំផុតនោះ​ព្រះត្រៃបិដកខ្មែរត្រូវ​បាន​ធ្វើការ បកប្រែ ចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះ​សាសនា​ទាំងអស់ក្នុង​លោក។តើអ្វីទៅជាព្រះត្រៃបិដកខ្មែរ។ យោងតាមគេហទំព័រព្រះពុទ្ធសាសនា ៥០០០ បានសរសេរថា គម្ពីរព្រះត្រៃបិដក​គឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា

    April 1, 2025
  • ព័ត៌មានជាតិ

    (ខេត្តក្រចេះ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ នឹងចុះពិនិត្យ ព្យាបាលជំងឺមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណអនុវិទ្យាល័យក្បាលដំរី ក្នុងស្រុកអូរគ្រៀងសែនជ័យ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដឹកនាំដោយ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍វិទ្យុ និងទូរទស្សន៍បានយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រ

    April 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នៅក្នុងសេចក្ដីអំពាវនារបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើស លប់ ដែលបានយកអស់ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២៤ កន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សំគាល់នៅពេលមានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមាន កំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី

    April 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ បានឱ្យកម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដឹកនាំបញ្ជាទៅកាន់អធិការដ្ឋាននគរបាលក្រុង ស្រុក

    April 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានលើកឡើងថា ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៤ និង៤៨ នាទី ទៀបភ្លឺ (រំលងអធ្រាត្រនៃយប់ថ្ងៃទី ១៣) ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី និងជាថ្ងៃចូលឆ្នាំថ្មី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ នៅក្នុងឱកាសនៃការដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់

    April 1, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ ZAMARA ONWARD បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៦០០នាក់ ស្មើនឹង២២សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលដែលអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ពិសេសនៅតាមវត្តអារាម សាលារៀន កំពុងមមាញឹកក្នុងការរៀបចំតុបតែងកែលម្អបរិស្ថាន អបអរសាទរសង្ក្រានចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ តាមមន្ត្រីនគរបាលអន្តោប្រវេសន្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១

    April 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានីយភ្ញាស់ក្តាមសេះនៅសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង សម្រាប់រក្សាស្ថេរភាពក្តាមក្នុងសមុទ្រ។ ធនាគារក្តាម (ស្ថានីយក្តាម) គឺជាកន្លែងស្តុកក្តាមមេពង រហូតដល់ក្តាមមេទាំងនេះភ្ញាស់កូនចេញក្រៅ ក្នុងក្ដាមមេពងមួយ អាចផ្ទុកពងក្តាមបានរហូតដល់ ១លានពងឯណោះ ក្រោយភ្ញាស់រួច ដោយគេអាចប៉ាន់ប្រមាណយ៉ាងហោចក៏មានកូនក្តាម ១ភគរយ ឬប្រមាណ ១ម៉ឺនកូនក្តាមដែរដែលនៅរស់។ ក្នុងនោះតាំងពីបង្កើតធនាគារក្តាមនេះមក សហគមន៍នេសាទភូមិថ្មី ខេត្តកែប បានប្រមូលក្តាមមេពងពីអ្នកនេសាទប្រមាណ ៥ពាន់ក្តាម យកមកស្តុកធ្វើការភ្ញាស់កូន។ នេះបើតាមការបញ្ជាក់ពីលោក ភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប

    April 1, 2025