soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា អ្នកធ្វើដំណើរឆ្ពោះទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង តែងរអ៊ូរទាំចំណាយពេលរង់ចាំ ដោយសារបញ្ហាកកស្ទះចរាចរណ៍ប្រវែងប្រមាណ ៥គីឡូម៉ែត្រ ចំណុចស្ពានអ្នកលឿងទាំងត្រើយខាងលិច និងខាងកើតទន្លេមេគង្គ អំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរស្រុកលើកដែក ខេត្តកណ្តាលដែលស្ថិតនៅប៉ែកខាងលិចស្ពាន និងអាជ្ញាធរស្រុកពាមរក៍ស្ថិតនៅប៉ែកខាងកើតស្ពាន បានត្រៀមប្រើប្រាស់ទាំងមធ្យោបាយ វិធានការ និងកម្លាំងសរុប ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរមកពីគ្រប់មជ្ឈដ្ឋានឆ្លងកាត់ស្ពានអ្នកលឿង ឬស្ពានត្សឹបាសារួចជាស្រេច ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខ។ លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកលើកដែក បានឱ្យដឹងថា

    April 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេ)៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង០៥នាទី នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ៧១E1 ផ្លូវលេខ៦៦ ភូមិ០១ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ

    April 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាឱ្យតំបន់មួយចំនួននៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់ បក់មកពីទិសបូព៌ និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ

    April 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ និយ័តករគណនេយ្យនិងសវនកម្ម បានឱ្យដឹងថា នឹងមានការប្រឡងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូលបម្រើការងារ។ តាមរយៈសេចក្ដីជូណដំណឹងរបស់ និយ័តករគណនេយ្យនិងសវនកម្ម បានឱ្យដឹងថា និយ័តករគណនេយ្យនិងសវនកម្ម នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទចំនួន ១៥រូប លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅលើជំនាញនីមួយៗ, ត្រូវមានចំណេះដឹងកុំព្យូទ័រ Microsoft Office, ចេះភាសាអង់គ្លេសអាចប្រើប្រាស់ជាផ្លូវការបាន, ត្រូវមានអាយុមិនលើស ៣៥ឆ្នាំ រីឯបេក្ខជន បេក្ខនារីដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូល

    April 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត អំពីតួនាទីភារកិច្ច ទៅលើកម្លាំងនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។ តាមរយៈក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ពាក់ព័ន្ធទៅនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូពីសកម្មភាពមន្រ្តីនគរបាលចរាចរណ៍ ដែលបានដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានស្ទាក់រថយន្ត ក្រោយមានបញ្ហាចាប់ផ្តើមរើប៉ារាស់ដោយមិនទាន់ចប់ម៉ោង។ ចំពោះករណីមួយនេះ បានកើតឡើងនៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥

    April 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមរយៈការបង្ហោះក្នុងផេករបស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នេះ នឹងប្រារព្ធធ្វើឡើងចំនួន ៦ ទីតាំងធំៗ ក្នុងទឹកដីខេត្តសៀមរាប។ ចំពោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃ ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ដើម្បីបង្កើតបរិយាកាឱ្យកាន់សប្បាយរីករាយ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណៃជាតិ ជូនដល់បងប្អូននៅលើទីតាំងចំនួន ៦

    April 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានធ្វើការការវះ-កាត់ ជូនពលការិនី សឿន សំណាង ដែលរងរបួសក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ ដោយសុខសុវត្ថិភាព។ ចំពោះ លោកស្រី សឿន សំណាង ដែលជាពលការិនីធ្វើការនៅប្រទេសថៃ បានជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ហើយក៏បានត្រឡប់មកស្រុកកំណើតនៅឯខេត្តកំពង់ធំ ភូមិវាលថ្នល់ ឃុំសាគ្រាម

    April 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវកម្មវិធី នយោបាយសំខាន់ៗ ជាពិសេសការជំរុញផលិតកម្មគ្រប់ប្រភេទឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន ការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការលើកកម្ពស់នូវយន្តការពាក់ព័ន្ធទាំងឡាយ សំដៅជួយ ធ្វើឱ្យមានប្រសិទ្ធភាពថ្លៃដើម មានគុណភាព សោភណភាពកាន់តែល្អប្រសើរ និងមានសក្តានុពលទីផ្សារ សម្រាប់ ផលិតផលក្នុងស្រុកគ្រប់ប្រភេទ។ តាមរយៈសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨

    April 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តប៉ៃលិន នឹងរៀបចំរថយន្តក្រុងសាធារណៈរយៈពេល ០៦ ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥  ចំនួន ២០គ្រឿង សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីភ្នំពេញ ទៅប៉ៃលិន និងបណ្ដាខេត្តផ្សេងទៀត។ ក្នុងដែរ រដ្ឋបាលខេត្តប៉ៃលិន ក៏បានបញ្ជាក់ថែមថា តាមការអនុវត្តប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ

    April 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ធំ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនពលការិនីម្នាក់ បានបាក់កែងជើង ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ។ ឯកឧត្តម ហេង សួរ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    April 2, 2025