- soknita
- ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា រៀបចំចំណតយានយន្តបន្ថែមទៀត នៅខាងត្បូងខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ក្នុងការចតយានយន្ត និងដើម្បីកាត់បន្ថយការកកស្ទះ ឬបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។ តាមការបញ្ជាក់បន្ថែមពី អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។ លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ស្របពេលកំណើនភ្ញៀវទេសចរ ពិសេសទីតាំងខ្លោងទ្វារទន្លេអុំ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា
April 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយក្នងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យ ដល់ពលករខ្មែរម្នាក់ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។ តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពាំនាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ
April 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥។ – ប្រេងសាំងធម្មតា = ៣ ៩០០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛) – ប្រេងម៉ាស៊ូត = ៣ ៧០០ រៀល/លីត្រ (តម្លៃថេរ)៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម
April 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹង ព្រឹត្តិការណ៍សង្ក្រាន្តនឹងមាននៅខេត្តសៀមរាប រាជធានីភ្នំពេញ និងបណ្ដាលខេត្តមួយចំនួនទៀតក្នុងខែមេសាខាងមុខនេះ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តជាច្រើន បានត្រៀមរៀបចំពីធីសង្ក្រាន្តរយៈពេល ៣ថ្ងៃ រួមមាន៖ -ថ្ងៃទី ១៤-១៦ ខែមេសា នឹងមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប «Angkor SANKRANTA» in Siem
April 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ណែនាំកម្មវិធីស្វ័យវិជ្ជាអក្ខរកម្មមេឌា ជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ សម្រាប់ផ្តល់នូវមេរៀន ឯកសារ សំណួរចម្លើយ និងព័ត៌មានសំខាន់ៗពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយផងដែរ។ លើសពីនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ថា កម្មវិធីស្វ័យវិជ្ជាអក្ខរកម្មមេឌា ជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ ដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (t.me/MILSelfLearningBot) ដែលត្រូវបានអភិវឌ្ឍឡើង ក្នុងគោលបំណង៖ -លើកកម្ពស់កម្មវិធីស្វ័យសិក្សា តាមរយៈការផ្តល់ជូននូវមេរៀន ឯកសារ វីដេអូ រូបភាព
April 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព កាលពីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង។
April 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកលែងតម្លៃសេវាចេញ-ចូលច្រកព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់ពលករខ្មែរដែលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បងប្អូន ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យបានជ្រាបថា យោងស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី
April 1, 2025 - ព័ត៌មានជាតិ
(ប្រទេសថៃ)៖ នៅល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាពលករខ្មែរម្នាក់មកពីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បានបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា យោងតាមរបាយការណ៍ នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃថៃ និងការតាមដានជាប្រចាំរបស់ក្រសួង និងស្ថានឯកអគ្គរាជ ទូតកម្ពុជាប្រចាំប្រទេសថៃ គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ មានពលករខ្មែរ ១រូប ឈ្មោះ
March 31, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយក្នុងគណនីរបស់់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ។ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី
March 31, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឱ្យមានការលេងល្បែងប្រជាប្រិយ និងរបាំខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ នៅក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងបាតុភាពផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរតាមរយៈសង្ក្រាន្តតាមគ្រឹះស្ថានសិក្សា និងថ្ងៃប្រារព្ធ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា
March 31, 2025









