soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹក្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម​ ម៉ុក​ ចន្ទ​សុធា​ ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

    March 31, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការស្ថាបនាស្ពានបេតុងមួយខ្សែក្នុងខេត្តកំពុងចាម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស នៅតំបន់ស្ទឹងឆ្វេង ឱ្យមានសុវត្ថិភាពក្នុងរដូវទឹកឡើង។ តាមាករបញ្ជាក់របស់ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការស្ថាបនាស្ពានបេតុងមួយខ្សែប្រវែង ៨៤ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស នៅតំបន់ស្ទឹងឆ្វេង ឱ្យមានសុវត្ថិភាព ក្នុងរដូវទឹកឡើង ការថ្លែងបែបនេះក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានបេតុងស្ទឹងឆ្វេង នៅចំណុចព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី

    March 31, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រសួងការបរទេសកម្ពុជា ជាមួយស្ថានទូតនៅថៃ និងមីយ៉ាន់ម៉ា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការណ៍រញ្ជួយដី ជាពិសេសពាក់ព័ន្ធពលរដ្ឋខ្មែរ ក្រែងជួបគ្រោះថ្នាក់ណាមួយក្នុងហេតុការណ៍នេះ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់មារ នៅរសៀល ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ារ ដើម្បីប្រមូលព័ត៌មានអំពី សុវត្ថិភាពរបស់ពលរដ្ឋ

    March 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅប្រទេសថៃ និងមីយ៉ាន់ម់ា មានការប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមការណែនាំរបស់អាជ្ញាធរ។ តាមការឱ្យដឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់មារ នៅរសៀល ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ារ

    March 28, 2025
  • ព័ត៌មានជាតិ

    (ប្រទេសថៃ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក កំពុងតាមដានករណីបាក់រលំអាគារមួយកន្លែង មានពលករបរទេសចំនួនប្រមាណជា ៣០នាក់ នៅមិនអាចបញ្ជាក់បានថាមានជនជាតិណាខ្លះឡើយ និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃឱ្យបង្កើនការប្រុងប្រយ័ត្ន។ តាមការបញ្ជាក់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់

    March 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករឱ្យពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ជាការបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈ ដោយបញ្ជាក់ពីតម្លៃឱ្យបានច្បាស់លាស់។ នៅក្នុងសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ ស្របតាមយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងស្របតាមគុណតម្លៃនៃវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ្

    March 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែមេសាខាងមុខនេះ។ តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ ដែលដឹកនាំដោយ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ

    March 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ផលិតករភាពយន្តពីក្រុមហ៊ុនបរទេសមួយ សម្រេចយកប្រាសាទអង្គរវត្តជាទីតាំងថតវីដេអូបែបផ្សងព្រេងនាពេលខាងមុខ។ ក្រសួងទេសចរណ៍ បានឱ្យដឹងបន្ថែមថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន

    March 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តស្វាយរៀង ដាក់ចេញទិសដៅសំខាន់ៗមួយចំនួន ដើម្បីត្រៀមរៀបចំផែនការ ការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋឱ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ ការដាក់ចេញទិសដៅសំខាន់ៗមួយចំនួនរបស់ ឯកឧត្តម ប៉េង ពោធិ៍សា នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី ២៧

    March 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខពីម្ចាស់ទឹកដី រៀបចំតាកែវសង្រ្កាន្ត ឆ្នាំ ២០២៥ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក រៀបចំពិធីក្រុងពាលី សុំសេចក្តី សេចក្តីចម្រើន តាកែវសង្រ្កាន្ត ឆ្នាំ២០២៥ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ក្រោមវត្តមាន ឯកឧត្តម

    March 28, 2025