- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ ស្ថិតក្នុងស្ថានភាពល្អ។ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី ២៨
March 28, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ និង អគ្គនាយកដ្ឋានប្រៃសណីយ៍កម្ពុជារបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥នេះ បានចុះអនុស្សរណៈរួមគ្នា ដើម្បីធ្វើយ៉ាងណារួមគ្នាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀតតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅក្នុងពិធីចុះអនុស្សរណៈនោះដែរ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានលើកឡើងផងដែរថា ការចុះអនុស្សរណៈនាពេលនេះ គឺជាការផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពរួមទាំងធានានូវគុណភាពជាដើម។ ឯកឧត្តម ថេន សំវិសុទ្ធ បានលើកឡើងផងដែរថា អនុស្សរណៈនេះគឺជាការតាំងចិត្តមួយរបស់ក្រសួង
March 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា គ្រោងនឹងទទួលទឹកប្រាក់ប្រមាណ ៤០លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតងសកល សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក» នៅក្នុងឱកាសជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនេះ
March 27, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សហគ្រាស គ្រឹះស្ថានទាំងអស់ អនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល ៣ថ្ងៃ នាឱកាសពិធីបុណ្យចូលខ្មែរខាងមុខនេះ។ នៅក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដាល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន ដែល ស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ ២០២៥ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី
March 27, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ យុវសិស្សម្នាក់វ័យមានវ័យត្រឹម ១៥ឆ្នាំ ដែលកំពុងល្បីនៅលើបណ្ដាញសង្គម ពីទេពកោសល្យក្នុងការច្នៃចាប៉ីដងវែងចេញពីសំបកធុងសាប៊ូលាងចាន និងថែមទាំងអាចប្រគំបានយ៉ាងពិរោះ តាមលំនាំព្រឹទ្ធាចារ្យនានា។ តាមរយៈ Sokim Kea ដែលបានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា យុវសិស្សខាងលើរូបនេះ មានវ័យត្រឹមតែ ១៥ឆ្នាំ សិក្សានៅអនុវិទ្យាល័យអង្គលំទង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជាពិសេស អាចច្នៃចាប៉ីចេញពីសំបកធុង និងអាចប្រគំសាច់បទចាប៉ីយ៉ាងពិរោះ ដោយគ្រាន់តែបានស្ដាប់ស្នាដៃព្រឹទ្ធាចារ្យចាប៉ីតាមប្រព័ន្ធអនឡាញ។ គួរបញ្ជាក់ដែរថា ក្រោមគម្រោង «បណ្ដុះបណ្ដាលគ្រូតន្ត្រីតាមសហគមន៍» របស់ សាលាភ្លេង មិត្តតន្ត្រី យុវសិស្សរូបនេះ
March 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលត្រូវធ្វើជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងបង្កើនប្រសិទ្ធការងារ»។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថាការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលត្រូវធ្វើជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធការងារឱ្យបានខ្ពស់ជាងមុន ក្នុងសមត្ថភាពប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ។ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង នៅ ដឺ ព្រមមៀ
March 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ពានអាកាស «មរតកតេជោ» គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ ស្ពានអាកាស “មរតកតេជោ” ជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាពេលខាងមុខនេះ។ នេះបើយោងតាមប្រភពព័ត៌មានពី ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងនាពេលថ្មីនេះ។ តាមអភិបាលរងរាជធានីភ្នំពេញខាងលើ បានគូសរំលេចថា ស្ពានអាកាស “មរតកតេជោ” នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលាក្នុងការធ្វើដំណើរ សន្សំសំចៃ
March 27, 2025 - ព័ត៌មានជាតិ
(ប្រទេសជប៉ុន)៖ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា និស្សិតអាហារូបករណ៍ ៣១នាក់ នឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន ដើមខែមេសា និងដើមខែតុលាខាងមុខនេះ។ តាមការបញ្ជាក់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា ២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាដើមខែមេសា
March 27, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើដល់ម្ចាស់ផេក ដែលបង្ហោះវីដេអូពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ ឱ្យលុបចោលវិញ ចៀសវាងមានការភាន់ច្រឡំ និងអំពាវនាវដល់សាធារណជនបញ្ឈប់ការចែករំលែកបន្ត។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីបានឃើញម្ចាស់គេហទំព័របណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា Mommy Natural បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើង (Caption) ថា៖ «ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ធ្មេចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ
March 26, 2025 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ សម្រេចឈប់ទទួលស្គាល់សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពត ដែលមានទីតាំងស្ថិតនៅភូមិសុវណ្ណសាគរ ចាប់ពីខែមីនា ឆ្នាំ ២០២៥ នេះតទៅ។ នៅក្នុងសេចក្ដីប្រកាសរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងបន្ថែមថា ការសម្រេចឈប់ទទួលស្គាល់សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពត ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ៤៧ ភូមិសុវណ្ណសាគរ ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ខេត្តកំពត
March 26, 2025









