soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានឱ្យដឹងថា អ្នកមានប័ណ្ណសមាជិក ប.ស.ស. ដែលបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ ឬគ្រឹះស្ថាន អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយបាន នៅពេលឈឺ ឬសម្រាកព្យាបាល នៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស.។ តាមការបញ្ជាក់បន្ថែមរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះអ្នកកំពុងបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីជាមួយ ប.ស.ស. ហើយអ្នកមានប័ណ្ណសមាជិក ប.ស.ស. គឺអាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ

    March 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការការចុះផ្សាយរបស់គណនី លោក ស៊ន សុភក្រ្ត នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បើប្រជាពលរដ្ឋធ្វើការកម្ម៉ង់អីវ៉ាន់ និងបានបាញ់លុយហើយតែមិនទទួលបានអីវ៉ាន់ អាចធ្វើការដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានទេសចរណ៍ នៃអគ្គស្នងការនគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ជាប្រធាននាយកដ្ឋាន។ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានទេសចរណ៍នៃអគ្គស្នងការនគរបាលជាតិ បានប្រកាសឱ្យប្រជាពលរដ្ឋដែលចាញ់បោកអ្នកលក់ផលិតអនឡាញ បង់លុយហើយតែមិនទទួលបានទំនិញ ទាក់ទងមកនាយកដ្ឋាន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់បែបនេះថា ៖«បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរឥវ៉ាន់ ទំនិញសំភារៈផ្សេងៗ

    March 25, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្វាងរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀង រៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» ក្នុងឱកាបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យកាន់តែធំជាងឆ្នាំមុន។ តាមការបញ្ជាក់របស់ រដ្ឋបាលខេត្តស្វាយរៀង ការរៀបចំនា «សង្ក្រាន្តស្វាយរៀង» នៅធ្វើឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជន នឹងរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្ក បរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត

    March 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ សេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ខាងមន្ទីរពេទ្យបានធ្វើការសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី មានផ្ដល់ជូនការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក នៅចុងខែមីនាខាងមុខនេះ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា

    March 25, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា សមត្ថកិច្ចនាំខ្លួនយុវជន ២នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត លើករណីបើករថយន្តក្នុងល្បឿនលឿន ខណៈប្រជាលរដ្ឋកំពុងដើរហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន។ តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅល្ងាចថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលបាននាំខ្លួនយុវជន ០២នាក់ និងរថយន្តមួយគ្រឿង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ ឱ្យលោក វរសេនីយ៍ឯក ចៀក

    March 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុងសៀមរាប អាចនឹងមានប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនី នាពេលខាងមុខ។ លោក គង់ សុផល អគ្គនាយករង តំណាងឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញជាសហអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង TA6559-REG/CDIA នៃការសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប ជាមួយឯកឧត្ដម លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក ប៉ែន វិបុលសក្ដិ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោង ក្រសួងសេដ្ឋកិច្ច

    March 25, 2025
  • ព័ត៌មានជាតិ

    (ខេត្តកោះកុង)៖ កាលពីរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានខ្ពស់ជាងគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានដឹកនាំគណៈប្រតិភូ

    March 25, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមរយៈការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោក Christ ដែលជាអ្នកផលិតវីដេអូនៅលើបណ្ដាញសង្គម ជាមួយនឹងគូដណ្តឹង បានសាងសង់បន្ទប់កុំព្យទ័រ និងបំពាក់កុំព្យូទ័រទំនើប ឱ្យសាលារៀនមួយកន្លែងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថាបន្ថែមថា លោក Christ និងគូដណ្តឹង ជាអ្នកផលិតវីដេអូ ដែលមានគណនីឈ្មោះ (travelwithchris ) ទើបតែបញ្ចេញវីដេអូ ដែលបានជួយសាងសង់បន្ទប់កុំព្យទ័រ និងបំពាក់កុំព្យូទ័រទំនើប នៅសាលារៀនមួយកន្លែងសម្រាប់សិស្សានុសិស្សកម្ពុជា ដែលស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី

    March 24, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅក្នុងខែមេសាខាងមុខនេះ នាវាកងកម្លាំងស្វ័យការពារជាតិ ជើងទឹករបស់ប្រទេសជប៉ុន គ្រោងនឹងមកចតនៅកំពង់ផែសមុទ្ររាមនៃប្រទេសកម្ពុជា ដែលជាការទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ហើយវាក៏ជាឱកាសមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ នេះបើតាម ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងពិធីជូនដំណើរនិស្សិតកម្ពុជា ដែលត្រូវទៅបន្តសិក្សានៅសាលាយោធាការពារជាតិជប៉ុន កាលពីពេលកន្លងទៅថ្មីៗនេះ។ ឯកឧត្តម ឯកអគ្គរាជទូតបានបញ្ជាក់ជូនថា ក្នុងឆ្នាំ ២០២៥ នេះ គឺជាឆ្នាំវិសេសវិសាលមួយ ដែលក្រសួងការពារជាតិជប៉ុន បានតែងតាំងលោកវរសេនីយ៍ឯក ហារ៉ា

    March 24, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា ស្នើឱ្យជប៉ុនឱ្យផ្តល់ការហ្វឹកហ្វឺនបច្ចេកទេសរយៈពេល៥ឆ្នាំបន្តទៀត ដើម្បីពង្រឹងសមត្ថភាពមុននឹងចល័តដល់កងវិស្វកម្មកម្ពុជា សម្រាប់បេសកកម្មអង្គការសហប្រជាជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក HARA TAKASHI អនុព័ន្ធយោធាជប៉ុន ដោយក្នុងជំនួបនេះឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីជប៉ុន ដែលមានកិច្ចសហការល្អជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា តាមរយៈការបណ្តុះបណ្តាលដល់កងកម្លាំងកម្ពុជាទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានជម្រាបជូនលោកវរសេនីយ៍ឯក

    March 24, 2025