soknita
  • ព័ត៌មានជាតិ

    (រាជធាណីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ករណីអ្នកដឹងម្ហូបម្នាក់បាត់ម៉ូតូនៅសង្កាត់ផ្សារដេប៉ូទី២ អធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញយុវជនម្នាក់ ធ្វើការសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ករណីចោរលួចម៉ូតូនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោគ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ០៣:០៥នាទី នៅចំណុចច្រកជណ្តើរឡើងផ្ទះលេខ៥ ផ្លូវលេខ១៣៤z ក្រុមទី២៤អា ភូមិទី៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ យ៉ាងណាក៏ដោយករណីនេះ កាលពីថ្ងៃទី

    March 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា  តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ គឺមានតម្លៃថេរ ដែលត្រូវអនុវត្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ – ប្រេងសាំងធម្មតា = ៣ ៨៥០ រៀល/លីត្រ (តម្លៃថេរ) – ប្រេងម៉ាស៊ូត = ៣ ៧០០ រៀល/លីត្រ (តម្លៃថេរ)៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម

    March 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ នៅចំណុចផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ក្រោយឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញករណីលួចយកដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានបបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវលើករណីនេះ។ ដោយឡែក នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ០២:៣០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក

    March 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិតយករូបភាពព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ។ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី ដែលកើតមាន ២ដង ក្នុង១ឆ្នាំ គឺអាចនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ម្ដង និងក្នុងខែកញ្ញា នឹងកើតមានម្ដងទៀត។

    March 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការបង្ហោះក្នុងគណនីរបស់ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្តីពីការរៀបចំ «សង្ក្រាន្ត វត្តភ្នំ» រមណីយដ្ឋានវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។ នៅក្នុងការបង្ហោះរបស់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «នារសៀលថ្ងៃទី ២០ ខែមីនា

    March 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៥៩៧គ្រឿង សម្រាប់ដឹកពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

    March 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំ៎ពេញ)៖ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានចុះទៅពិនិត្យ និងសិក្សាលម្អិតពីទីតាំងសាងសង់ស្ពាន។ ក្នុងការចុះពិនិត្យសិក្សាលម្អិតពីទីតាំងសាងសង់ស្ពាននេះមានក៏វត្តមាន ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីសមាជិកក្រុមការងារគ្រប់គ្រងគម្រោង តំណាងក្រុមការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានី និងមន្ទីរសាធារណការរាជធានីភ្នំពេញ តំណាងសាលាខេត្ត និងមន្ទីរសាធារណការខេត្តកណ្តាល តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េប្រចាំនៅកម្ពុជា

    March 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា អត្រាដាក់ប្រាក់សន្សំ និងកម្ចីជាប្រាក់រៀលពីធនាគារនៅកម្ពុជា មានកម្រិតទាប បើធៀបនឹងប្រាក់ដុល្លារ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អះអាងថាការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែចំនួន ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិក ទាំងអស់។ ការបញ្ជាក់តបស់ទេសាភិបាលធនាគារជាតិខាងលើ បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិមានរដ្ឋសភា

    March 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ២ក្រុម រហ័សនាម F4 និងក្រុម CCK នៅព្រែកឯង ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ត្រង់ចំណុចភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    March 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារអាមេរិក។​ ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃ​​ទី២០ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ តាមប្រភពព័ត៌មានពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនាថ្ងៃនេះថា គម្រោងទាំង២នោះ រួមមាន៖ គម្រោងទី១.​ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាពCMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Strengthening CMAC’s

    March 20, 2025