soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិ-ង្សាវាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីហិង្សាវាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តល្មើស នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ

    March 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ០៥:៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥ មានអគ្គិភ័យឆាបឆេះហាងលក់ឥវ៉ាន់គ្រប់ប្រភេទមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី៣ មុលហេតុបណ្ដាលមកពីកំដៅម្ហូបទុកចោល បង្កឱ្យឆ្លងចរន្តអគ្គិសនី។ តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យឆេះនៅចំណុចទីតាំងហាង Y D B លក់ឥវ៉ាន់គ្រប់ប្រភេទ ផ្លូវលេខ២១៧ ភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

    March 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យក្រុមហ៊ុន TikTok ពង្រឹងស្តង់ដារសហគន៍ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់ ឱ្យបានកាន់តែទូលំទូលាយ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានស្នើឱ្យក្រុមហ៊ុន TikTok ពង្រឹងស្តង់ដារសហគន៍ (Community Standard) របស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់បានកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការយកថ្នាល TikTok សម្រាប់រកលុយដែលប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈ បំពុលសង្គម។។ ការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី

    March 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង ស្ថាប័ន លោកស្រី Chanida Klyphum ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន

    March 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈគណនីរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុបប្រចាំខែមេសា ឆ្នាំ ២០២៥។ យោងតាមសេចក្ដីជូណដំណឹងរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ។ ក្នុងសេចក្តីដូចបានជម្រាបជូនខាងលើ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

    March 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនសរុបចំនួនជាង ១០០នាក់ អញ្ជើញចុះទស្សនា និងពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាសមិទ្ធផលដ៏អស្ចារ្យ ពិត ជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជា តម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា

    March 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យប្រសិទ្ធភាពការបម្រើសេវា ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ការបម្រើសេវាសុខាភិបាល និងការប្រើប្រាស់សេវា ប.ស.ស. និងសេវាមូលនិធិសមធម៌សុខាភិបាលរបស់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង។ ការអញ្ជើញចុះផ្ទាល់នៅមន្ទីរពេទ្យព្រះអង្គឌួងនាពេលនេះ ក្នុងគោលបំណងពិនិត្យមើលដំណើរការ និងស្ថានភាពនៃការបម្រើសេវា ការទទួលសេវារបស់បងប្អូនប្រជាពលរដ្ឋ និងការបម្រើសេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យ ជាពិសេសការបម្រើសេវាផ្នែក

    March 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹង នៅរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះថា រយៈពេល ១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ។ ការអនុវត្ដកំណែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រសម្រាប់ភ្ញៀវទេសចរអន្ដរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រព័ន្ធឌីជីថលបានដំណើរការទៅយ៉ាងល្អប្រសើរ ខណៈរយៈពេល ១៧ថ្ងៃ ក្នុងខែមីនានេះ មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជលក់សំបុត្រជាង ២៦ម៉ឺននាក់ និងប្រមាណជាង ៤ ០០០នាក់ ក្នុងមួយថ្ងៃ។ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅរសៀលថ្ងៃទី

    March 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលមានបញ្ហាភ្នែក ត្រចៀក ច្រមុះ បំពង់ក និងបញ្ហាក្រពះ-ពោះវៀន អាចមកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងនេះបាន។ តាមការបញ្ជាក់របស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា មន្ទីរពេទ្យចំនួន ៨ នៅរាជធានីភ្នំពេញ ដែលមានបញ្ហាជំងឺដូខាងលើអាចមកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងនេះបាន៖ -មន្ទីរពេទ្យកាលម៉ែត -មន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត -មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន -មន្ទីរពេទ្យព្រះអង្គឌួង -មន្ទីរពេទ្យជាតិ តេជោសន្តិភាព

    March 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្តល់ការលើកទឹកចិត្តតែងតាំងលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ចូលជួបសម្តែងការគួរសម និងការស្នើសុំគំាទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោកពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។ ក្នុងឱកាសជំនួបនេះ

    March 19, 2025