soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កំណាត់ផ្លូវលេខ៣៧១ ត្រង់ចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ នឹងត្រូវបើកម្ខាង បិទម្ខាង រយៈពេល ៣ខែ ចាប់ពីថ្ងៃទី ២៥ ខែមីនា រហូតដល់ខែមិថុនា។ ក្នុងសេចក្ដីជូបដំណឹងរបសស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រជាជនដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះគម្រោង សាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកបឹងទំពន់ដោយបំពាក់បន្ថែមម៉ូទ័របូមទឹកមុខកាត់

    March 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្លូវមហាវិថី ឈ្នះឈ្នះ ត្រង់ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ នឹងត្រូវបិទម្ខាង បើកម្ខាង រយៈពេល២ខែ ដើម្បីសង្កត់គ្រឹះចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋឱ្យបានដឹងថា នៅក្នុងរាជធានី ភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញឱ្យបានជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក

    March 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីបាត់ម៉ូតូ ជិតច្រកចូលក្លោងទ្វារ វិទ្យាស្ថានព្រះកុសមៈ ភាគីទាំងពីរ យល់ព្រមសម្របសម្រួលគ្នា បញ្ចប់រឿង ដោយភាគីទទួលផ្ញើម៉ូតូយល់ព្រមប្រគល់ថវិកា ៨០០ដុល្លារ ជូនជនរងគ្រោះ។ តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការកោះហៅភាគីអ្នកទទួលផ្ញើម៉ូតូឈ្មោះ យ៉ាវ ពៅ ភេទប្រុស និងភាគីរងគ្រោះឈ្មោះ

    March 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ លក់ផលិតផលគ្រឿងអេឡិកត្រូនិច ក្រោយអតិថជនផ្ញើប្រាក់តែមិនទទួលបានអីវ៉ាន់។ តាមការបញ្ជាក់របស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ ដោយបង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ តែនៅពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង។ ជនសង្ស័យដែលត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនឈ្មោះ ពៅ

    March 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅខេត្តសៀមរាបទឹកដីអច្ឆរិយៈ នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥នេះ ដែល ជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី (ព្រះអាទិត្យរះចំកណ្ដាលកំពូល ប្រាសាទ) ទាក់ទាញអ្នកទស្សនាចំនួន៣៧ ០០៣នាក់ ។ក្នុងនោះភ្ញៀវជាតិចំនួន ៣៣ ៥០០ នាក់ និងទេសចរបរទេស ចំនួន៣ ៥០៣ នាក់។ព្រឹត្តិការណ៍សមរាត្រី នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២១ដល់ទី ២៣ ខែមីនា

    March 22, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹថា គិតត្រឹមថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ គម្រោងស្ថានីយ៍បូមទឹក លូប្រាំ សម្រេចបាន ៧៥ ភាគរយ។ រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអនុវត្តន៍គម្រោងស្ថានីយ៍បូមទឹក លូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័លដើម្បីដាក់បំពុងទុយយោទឹកមុខកាត់១,៥ម៉ែត្រ មានចំនូនម៉ូទ័រ ២គ្រឿង និងមុខកាត់ ១ម៉ែត្រ ចំនួនម៉ូទ័រ ១គ្រឿង មានសមត្ថភាពបូមទឹក បាន១២ម៉ែត្រគូប

    March 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមរយៈការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ សម្រេចបាន ៩៧ភាគរយ ហើយគ្រោងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថាបន្ថែមថា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀ មរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ ចាប់ពីស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុកដោយមានចូលរួមពីមន្ទីរ

    March 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងបន្ថែមទៀតថា ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលដឹកនាំដោយ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី

    March 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរា)៖ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បញ្ជាក់ពីទីតាំងមួយចំនួននៅខេត្តសៀមរាប ដែលអាចប្រើ Wi-Fi សាធារណ: ដោយឥតគិតថ្លៃ។ នៅក្នុងដែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ទីកន្លែងសាធារណៈ ដែលអាចប្រើ Wi-Fi សាធារណ: ដោយឥតគិតថ្លៃបានមានដូចជា៖ តំបន់អង្គរ តំបន់ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ទាំងនេះ ហើយអាចភ្ជាប់ Public Wi-Fi by

    March 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមរយៈការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ២០០០០នាក់ បានមករង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ ដោយមានទេសចរយ៉ាងច្រើនកុះករស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ ចាប់តាំងពីម៉ោង ៥ព្រឹកមកម្ល៉េះ មានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជាង ២០០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

    March 21, 2025