soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឺងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ត្រួតពិនិត្យរកឃើញស៊ុតសត្វមាន់ ជាងពីរមុឺនគ្រាប់ នាំចូលខុសច្បាប់មកពីប្រទេសវៀតណាម។ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានត្រួតពិនិត្យរថយន្តចំនួន ០១គ្រឿង ម៉ាក SSANGYONG ISTANA ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខ (ប្រើស្លាកលេខ២ផ្សេងគ្នា) ស្លាកលេខខាងមុខភ្នំពេញ២J-៤៧៨៧ និងស្លាកលេខខាងក្រោយតាកែវ ២C-៧៨១២។

    March 26, 2025
  • ព័ត៌មានជាតិ

    តាមរយៈ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម បានបង្ហាញពីមន្ទីរពេទ្យដែលផ្តល់សេវាពិនិត្យ និងព្យាបាលភ្នែក ត្រចៀក ច្រមុះ បំពង់ក និងបញ្ហាក្រពះ-ពោះវៀន ដែលជាដៃគូ ប.ស.ស. នៅទូទាំងប្រទេស។ ក្នុងនោះដែរ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. ទាំងអស់ ដែលមានបញ្ហាភ្នែក ត្រចៀក ច្រមុះ បំពង់ក និងបញ្ហាក្រពះ-ពោះវៀន អាចមកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងនេះបាន នៅទូទាំងប្រទេសមានដូចជា៖ ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    March 26, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក ឌួង ឆាយ អនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឱ្យទៅដេត ម៉ាលីណាត្រូវជាម្តាយ ឬ ប្រគល់ឱ្យមកអាជ្ញាសាលា ឱ្យបានឆាប់ក្នុងរយៈពេល ៧ថ្ងៃ ជាកំហិត។ នៅក្នុងលិខិតជូនដំណឹងនេះដែរ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ជូនដល់ ឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៥៦ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត

    March 26, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា វិថីអាហារនរចនាបែបបទខ្មែរ រួមជាមួយនិងការបង្ហាញពីវប្បធម៌ប្រពៃណីជាតិ នឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ ចំកណ្តាលក្រុងកំពត។ ដោយនៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយអាជ្ញាធរក្រុងកំពត មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត ដើម្បីរៀបចំនឹងកែលម្អសោភ័ណភាពឱ្យបានស្អាត និងទាក់ទាញភ្ញៀវទេសចរ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ខេត្តកំពតក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

    March 25, 2025
  • ព័ត៌មានជាតិ

    (រដ្ឋបាលខេត្តកណ្តាល)៖ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងពី សកម្មភាពរាំស្ទាក់សុំលុយ មិនត្រូវបានអនុញ្ញាត ក្នុងមូលដ្ឋានខេត្តកណ្ដាល នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឡើយ។ តាមរយៈ រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពរាំស្ទាក់សុំលុយ មិនត្រូវបានអនុញ្ញាតឡើយ ក្នុងមូលដ្ឋានខេត្តកណ្ដាល ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាខែមេសា ខាងមុខនេះ។ ចំពោះពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥៕

    March 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ បានត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៤ ក្រសួង-ស្ថាប័ន សម្រាប់ក្របខណ្ឌឆ្នាំ ២០២៥។ ចំពោះការត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៤ ក្រសួង-ស្ថាប័ន នេះដែរ មានវត្តមាន ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារតាមក្រសួង ស្ថាប័នចំនួន ៤ សម្រាប់ក្របខណ្ឌឆ្នាំ ២០២៥។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី

    March 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីណែនាំដល់ប្រជាពលរដ្ឋ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ នៅក្នុងសេចក្ដីណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥

    March 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ពាក់ព័ន្ធ ដូចខាងក្រោម៖ ១. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន

    March 25, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមរយៈការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ក្នុងនោះដែរ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបញ្ជាក់ថា តាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស

    March 25, 2025
  • ព័ត៌មានជាតិ

    យោងតាមាករចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោក នៅប្រទេសកម្ពុជា។ ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។ ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ

    March 25, 2025