- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងពីរ នឹងរួមគ្នារៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដោយបែងចែកជាសហគមន៍ ទៅតាមជំនាញ ចំនួន ៩។ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ បង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញចំនួន ៩។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
March 18, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម វ៉ាង វិនបីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បង្ហាញក្ដីសង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌ និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីថ្មើរជើង (Walk Street) នឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម វ៉ាង វិនបីន បានលើកឡើងថា «ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក
March 18, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី (Angkor by Night)។ ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ នៅព្រឹកថ្ងៃទី
March 18, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងមានភ្លៀងកក់ខែ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ ក្នុងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ស្ថានភាពភ្លៀងកក់ខែនឹងមានការថមថយឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣១ ខែមីនា
March 18, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ លើការធានាសុក្រឹតភាពនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល «ការងាររបស់យើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង»។ ខាងលើនេះ ជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ក្នុងវិបស្សនាបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល
March 17, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថា នៅព្រឹកទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានដឹកនាំកងកម្លាំងចុះជួយរៀបចំ និងរុះរើផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់។ តាមការញ្ជាក់របស់ អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថា តាមការអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំង ចុះជួយរៀបចំ
March 17, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងវិធានការលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងខណៈពេលស្ថានភាពអាកាសធាតុ បន្តមានការប្រែប្រួលក្នុងរដូវប្រាំងខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖ ១- ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ
March 17, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលចូលទស្សនាផ្សោតខេត្តក្រចេះ ជួយសហគមន៍គ្មានចំណាកស្រុក។ ប្រធានការិយាល័យមន្ទីរទេសចរណ៍ខេត្តក្រចេះ បានលើកទ្បើងថា ភ្ញៀវទេសចរ ទស្សនាសត្វផ្សោតច្រើន បានជួយបង្កើនប្រាក់ចំណូលដល់សហគមន៍ ប្រជាពលរដ្ឋមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ។ លោក វិត វ៉ុន អ្នករត់ទូកទេសចរណ៍សហគមន៍រមណីយដ្ឋានអន្លង់ផ្សោតព្រែកកាំពី ខេត្តក្រចេះ បានប្រាប់ថា ក្នុងមួយថ្ងៃលោកដឹកបាន១ជើង ជួន៣ជើង អាស្រ័យដោយភ្ញៀវច្រើនឬក៏តិចនោះ។ លោកបន្តថា មួយជើងសហគមន៍ផ្តល់ឱ្យ ១៧០០០រៀល ទៅ២២០០០រៀល
March 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. អាចស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាព តាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member បានចាប់ពីថ្ងៃនេះតទៅ។ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចប្រកាសដាក់ដំណើការ នៃការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាពតាមប្រព័ន្ធអនឡាញ ដែលសមាជិក ប.ស.ស. គ្រប់រូប អាចស្នើសុំទាមទារប្រាក់ឧបត្ថម្ភរបស់ខ្លួនលើផ្នែកថែទាំសុខភាពដែលរួមមានៈ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយ ក្នុងអំឡុងពេលសម្រាកមាតុភាព សម្រាកព្យាបាលជំងឺ និងសង្រ្គោះបន្ទាន់
March 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា មន្រ្តីនគរបាលដែលប្រព្រឹត្តល្មើសវិន័យ នឹងត្រូវបញ្ជូនទៅធ្វើការនៅព្រំដែនរយៈពេលពី ៣ ទៅ ៦ខែ ហើយករណីខ្លះនឹងបន្ថយទាំងស័ក្ដិ។ ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខាងនេះនៅក្នុងពិធីបិទវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ វគ្គបំប៉នជំនាញបង្ការនិង បង្ក្រាបសកម្មភាពចលាចល វគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង នៅសាលានគរបាលជាតិមិត្តមភាពកម្ពុជា-វៀតណាម។ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
March 17, 2025









