- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិន និងខ្មែរ ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ។ ក្នុងនោះដែរ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបបានជនសង្ស័យជនជាតិចិននិងខ្មែរចំនួន ១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី
March 14, 2025 - ព័ត៌មានជាតិតំបន់ទេសចរណ៍លើភ្នំខ្នងផ្សារ គ្រោងនឹងតម្លើងអង់តែនសេវាទូរស័ព្ទ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា បន្ថែមពីលើការដកបង្គោលព្រំដីបញ្ចប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍លើតំបន់ភ្នំខ្នងផ្សារ ដែលជាអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានពិភាក្សា និងពិនិត្យលទ្ធភាពទីតាំង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមអនុសាសន៍របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលមានដូចជា៖ ទីតាំងសម្រាកតាមផ្លូវថ្មើរជើង, ការរៀបចំធុងសំរាម, ផ្លូវឡើងភ្នំសម្រាប់យានជំនិះ, អង់តែនសេវាទូរស័ព្ទ, ទីតាំងចំណត, បន្ទប់ទឹក,
March 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គិតត្រឹមរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានជាង ២ម៉ឺនសេវា។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេវាដែលបានផ្តល់ជូននោះរួមមាន សេវាលិខិតឆ្លងដែនជាង៩ពាន់ក្បាល លិខិតធ្វើដំណើរជាង ១ពាន់ក្បាល សៀវភៅស្នាក់នៅជាង ៣ពាន់ក្បាល សៀវភៅគ្រួសារជាង ៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង៨ពាន់សន្លឹក។ បើតាមលោក ទូច
March 14, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាម ៣០នាក់ ក្រោយរកឃើញថាលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារគ្មានលិខិតឆ្លងដែន។ តាមរយៈ អគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងថា តាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ (ស្រី៧នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា
March 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈ សមាគមសិស្ស-និស្សិតអាហារូបករណ៍ (អ.ម.ត) នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍សិក្សានៅចិន ៧៨កន្លែង សម្រាប់ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ចំពោះអាហារូបករណ៍នេះ មានសម្រាប់ថ្នាក់ភាសាចិន រយៈពេល ១ឆ្នាំ, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ដោយឡែក កាលបរិច្ឆេទស្នើសុំចុះឈ្មោះ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ
March 14, 2025 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរក្រុងកំពត បានបញ្ជាក់ថាការដំឡើងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ មិនទាន់រួចរាល់នៅឡើយទេ។ ហើយថាគ្រាន់តែការធ្វើតេស្តសាកល្បងប្រជាពលរដ្ឋ និងក្រុមអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបានផុស និងចែករំលែកបន្តយ៉ាងផុសផុល។ ក្រោយពេលដំឡើង និងបញ្ចូលបទភ្លេងរួច អាជ្ញាធរជឿថា ខេត្តកំពតប្រែប្រួលមុខមាត់មួយកម្រិតទៀត ហើយភ្ញៀវនឹងមកច្រើនទ្វេដង។ អភិបាលក្រុងកំពត លោក លាង រឿនសុធី បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារបច្ចេកទេសដំឡើងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ បានធ្វើតេស្តសាកល្បង ក្បាលបាញ់ទឹក
March 14, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ កាលពីរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់។ ក្នុងនោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន។ ដោយគិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ ២០២៥
March 14, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ខេត្តបាត់ដំបងកំពុងរៀបចំភ្លើងពណ៌លម្អក្នុងទីក្រុងដើម្បីត្រៀមបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំ ២០២៥ ខាងមុខនេះ។ រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយនិងស.ស.យ.ក ខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីឆ្នាំ ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ។ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំ ២០២៥ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ ហើយនិងបញ្ចប់ក្នុងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥។ តាមក្រុមការងារអគ្គិសនីបាត់ដំបង បានឱ្យដឹងថា ការរៀបចំនេះនិងពន្លឿនឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឈានចូលមកដល់ ហើយការរៀបចំតុបតែងលម្អឆ្នាំនេះគឺមានលក្ខណៈប្លែកខ្លាំងទាក់ទាញ់ខុសពីឆ្នាំមុនៗ។ ក្រុមការងារអគ្គិសនីបាត់ដំបងបានបញ្ជាក់ទៀតថាការតុបតែងភ្លើងលម្អនេះមានទីតាំងចាប់ពីស្ពាន ១៣មករា
March 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រាង្គរបស់ប្រាសាទសង្កែសឹង្ហផ្នែកខាងត្បូង បានប្រែក្លាយពីភាពខូចខាតទៅជាភាពរឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានជួសជុលរយៈពេលជាច្រើនខែរួចមក។ ប្រាសាទសង្កែសឹង្ហ ដែលស្ថិតនៅភូមិត្រពាំងខ្ទះ ស្រុកស្វាយលើ ខេត្តសៀមរាប ធ្លាប់រងការខូចខាតខ្លាំងលើរចនាសម្ពន្ធជាច្រើនផ្នែក ដូចជា ខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ជញ្ជាំងបានពុកនិងប្រេះហែកចេញពីគ្នាខុសពីសភាពដើម។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមឆ្នាំ២០២៥ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះទទួលបានជោគជ័យនិងបញ្ចប់ជាស្ថាពរ។ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារបានជួសជុលប្រាសាទសង្កែសឹង្ហ ដោយពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងដែលពុកផុយ ដំបូលរបស់រួតទី១ដល់រួតទី២ ជួសជុលស្នាមប្រេះ និងសម្អាតដកយកកូនរុក្ខជាតិដែលដុះទាំងអស់ចេញពីលើប្រាសាទ។
March 13, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ត្រីនគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដែលជួបគ្រោះថ្នាក់បណ្ដាលឱ្យមានរបួសក្នុងពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ ២០២៤ មានចំនួន ៨នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ និងស្រាល៥នាក់។ នេះបើតាមរបាយការណ៍ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។ បើតាមលោកឧត្តមសេនីយ៍ឯក ក្នុងពេលកើតមានគ្រោះអគ្គិភ័យម្ដងៗ មន្រ្តីនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចាត់ទុកបេសកកម្មពន្លត់ និងសង្គ្រោះអាយុជីវិតប្រជាជនជាអាទិភាពបំផុត រហូតពេលខ្លះ
March 13, 2025









