- soknita
- ព័ត៌មានជាតិតស់ទៅសៀមរាបអត់! ព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត ដ៏អស្ចារ្យ នឹងមកដល់ឆាប់ៗខាងមុខនេះ
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ «សមរាត្រីប្រាសាទអង្គរ Equinox Angkor» អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង ៦:៣០ព្រឹក។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់
March 12, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវៈចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាព លិខិតបទដ្ឋានច្បាប់ និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុលបរិស្ថាននានា ប្រកបដោយនិរន្តរភាពបរិស្ថាន ដោយមានតម្រូវការជាចាំបាច់នូវការចូលរួមគាំទ្រនិងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ឬ ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីធានាថា សំណល់និងសារធាតុគីមីពុលដែលបង្កើត
March 12, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន៩៩% ហើយ។ហើយក៏គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ នេះផងដែរ។ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែមីនា
March 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយជូនសាធារណជនឱ្យបានជ្រាបថាការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក បានប្រព្រឹត្តទៅតាមសំណើ របស់នាយករដ្ឋមន្ត្រី ស្របតាមបទប្បញ្ញត្តិជាធរមាន។ ក្រសួងការពារជាតិបានលើកបង្ហាញច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់អំពីសិទ្ធិនិងអំណាចរបស់នាយករដ្ឋមន្ត្រីក្នុងការលើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ
March 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ តាមរយៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជាច្រើនផ្នែក។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យ ដូចខាងក្រោម ៖ – វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ ៣រូប – គិលានុបដ្ឋាក ១៣រូប – វេជ្ជបណ្ឌិតឯកទេសវះកាត់មុខមាត់ ឆ្អឹងថ្គាម ១រូប – អ្នកបដិសណ្ឋារកិច្ច ២រូប -ឱសថការីឯកទេសវេជ្ជជីវសាស្ត្រ ១រូប – ភ្នាក់ងារបញ្ជូនជំងឺ
March 11, 2025 - ព័ត៌មានជាតិ
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកជំទាវ បានអញ្ជើញបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងដែនដី អភិបាលក្រុង ស្រុកទាំង៦ ប្រធានមន្ទីរ
March 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងាររៀបចំនិងអនុវត្តគម្រោងសិក្សាបឋមបណ្ដាញរថភ្លើងក្រោមដីឬម៉េត្រូ (Metro )នៅរាជធានីភ្នំពេញបានជួបពិភាក្សាជាមួយក្រុមជំនួយការបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា អេ អាយ អាយ ប៊ី (AIIB )។ កិច្ចជំនួបប្រជុំដែលដឹកនាំដោយ លោកជំទាវ សេរី សុរិយា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះបានពិភាក្សាលើទិន្នន័យព័ត៌មានពាក់ព័ន្ធទៅនឹងកិច្ចការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីតម្រង់ទិសគម្រោងរៀបចំឱ្យចំគោលដៅ ។
March 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។ – ប្រេងសាំងធម្មតា = ៣ ៨៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛) – ប្រេងម៉ាស៊ូត = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ១០០៛) ប្រភព៖ ក្រសួងពាណិជ្ជកម្ម
March 11, 2025 - ព័ត៌មានជាតិ
(ខេត្តប៉ៃលិន)៖ តាមរយៈគណនីផ្លូវការរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ បានបង្ហោះសារមួយដែលមានខ្លឹមសារថា៖ «ការយល់ដឹងអំពីច្បាប់ប្រើប្រាសស្លាកលេខរថយន្តកន្លងទៅ អ៊ំពូបងប្អូនជាមន្រ្តី ឬ ជា អ្នកបើកបររថយន្តបម្រើរសេវាដឹកជញ្ចូនវិស័យឯកជនទូទាំងខេត្ត មានការយល់ដឹង និងគោរពបានល្អ ហើយការគ្រប់គ្រង់ក៏មិនដែរឃើញមានប្រើប្រាស់ស្លាកលេខល្មើសបែបនេះនៅភូមិសាស្រ្តខេត្តឡើយ»។ ចំពោះមូលហេតុ ដែល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបង្ហោះសារមួយនេះឡើង ដោយសារតែបុរសម្នាក់មានឈ្មោះថា ម៉ន រស់នៅភូមិផ្សារព្រំ ខេត្តប៉ៃលិន មានមុខរបរជាអ្នករត់តាក់ស៊ី បានបាត់ស្លាកឡានរថយន្ត
March 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ គណៈទន្តពេទ្យកម្ពុជា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គណៈទន្តពេទ្យកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ក្រោយមានការចុះផ្សាយតាមបណ្តាញសង្គមលើករណីនារីម្នាក់បាត់បង់ជីវិត ដោយសារការពាក់ឧបករណ៍ពត់ធ្មេញ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ គណៈទន្តពេទ្យកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះ គណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញថា មានការផ្សព្វផ្សាយតៗគ្នាតាមបណ្តាញសង្គមលើ ករណីស្លាប់របស់នារីម្នាក់ ដោយការផ្សព្វផ្សាយទាំងនោះបានភ្ជាប់មូលហេតុ នៃការស្លាប់ទៅនឹងការពាក់ឧបករណ៍ ពត់ធ្មេញ ដែលជាភាសាអង់គ្លេសហៅថា Orthodontic Braces ។ សមាជិក-សមាជិការបស់គណៈទន្តពេទ្យកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធនៃសព បានទៅកាន់ សុគតិភព។
March 11, 2025









