- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកប្រចាំផ្លូវល្បឿនលឿន នឹងរឹតបន្តឹងទៅលើការត្រួតពិនិត្យបច្ចេកទេសភ្លើងរថយន្ត និងចាត់វិធានការលើបុគ្គលណាដែលប្រព្រឹត្តិល្មើសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះដែរ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកប្រចាំផ្លូវល្បឿនលឿន នឹងរឹតបន្តឹងទៅលើការត្រួតពិនិត្យបច្ចេកទេសភ្លើងរថយន្ត ព្រមទាំងចាត់វិធានការទៅលើបុគ្គលណាដែលប្រព្រឹត្តិល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬគោលការណ៍ប្រើប្រាស់ផ្លូវល្បឿនលឿន។ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យមានការត្រួតពិនិត្យប្រព័ន្ធភ្លើងរថយន្តឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមុនពេលប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីធានាបាននូវសុវត្ថិភាពរបស់លោកអ្នក ក៏ដូចជាអ្នកដំណើរដទៃ។ ចំពោះព័ត៌មានផ្សេងៗ ឬករណីសង្រ្គោះបន្ទាន់លើផ្លូវល្បឿនលឿន អាចទំនាក់ទំនងទៅកាន់៖ ១៣៩៩ ឬ ០៩៨ ៣៣ ១៣ ៩៩/០៩២ ៣៣
March 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង(វាលវែង-សំឡូត-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២ភាគរយ គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ ២០២៥។ សមិទ្ធផលដែលសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់, ការងារស្ពាន, ការងារស្ពានខ្ពស់ជាងគេ,ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ,ការងារគូសគំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍, ផ្លាកសញ្ញាកំណត់ល្បឿន, បង្គោលគីឡូម៉ែត្រ, បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត។ ផ្លូវជាតិលេខ១០
March 11, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមាករចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម រកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។ លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់កាលទី២
March 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នឹងមានការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ០១រូប ដើម្បីបំពេញ ការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ នៅក្នងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ០១រូប ដើម្បីបំពេញ ការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
March 10, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមអ្នកប្រើប្រាស់ម៉ូតូបំពាក់ដោយឧបករណ៍កែច្នៃចំនួន ០២ក្រុម មានរហ្សនាមផ្សេងគ្នា ត្រូវបានសមត្ថកិច្ចនាំយកមកកាន់ស្នងការនគរបាលខេត្តបាត់ដំបង។ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ស្របតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងនគរបាលក្រុងបាត់ដំបង ធ្វើការប្រមូលនាំយកអ្នកជិះម៉ូតូដោយមានការកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទ្ទេសក្នុងក្រុងបាត់ដំបងចំនួន ០២ក្រុម ដែលមានការចាត់តាំង
March 10, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន ៤០ម៉ឺនដុល្លារ។ សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥។ សេចក្តីរាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី ១០
March 10, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បាមឱ្យដឹងថា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងមានវះ-កាត់ជូនអ្នកមានជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ។ តាមរយៈ មន្ទីរព័ត៌មានខេត្តសៀមរាប បានជូនដំណឹងបន្ថែមថា អ្នកមានជំងឺដែមានមានមាត់ឆែប អាចមកទទួលសេវាវះកាត់ ដោយឥតគិតថ្លៃ រយៈពេលបីថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប រៀបចំវះកាត់ជូនអ្នកមានជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥
March 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៥នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងបង្ហាញខ្លួនជាថ្មី ជាមួយនឹងការរំលេចពីផ្ទាំងទស្សនីយភាពជាច្រើនទៀត លើទឹកដីអង្គរដ៏បវរនៃយើង ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងន័យបង្កើតនូវស្នាមញញឹមរបស់ប្រជាជាតិខ្មែរមកពីគ្រប់ទិញទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។ ក្នុងឱកាសដឹកនាំក្រុមការងារជួបពិភាក្សា និងស្វែងយល់ពីការងារជាមួយក្រុមអ្នកផលិតមាតិកាក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥ នេះ
March 10, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្តាល)៖ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ តាមរយៈគណនីផេករបស់ Dr. Beat Richner បានឱ្យដឹងថា មានក្មេងប្រុសម្នាក់អាយុ 10ឆ្នាំ នៅខេត្តកណ្តាល មានជំងឺតេតាណូសយ៉ាងធ្ងន់ធ្ងរ ក្រោយមុតជើង និងដង្គត់ឫស្សីបាន ៣ថ្ងៃ ត្រូវបានបញ្ជូនមកជួយសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។ នៅក្នុងការបង្ហោះរបស់ Dr. Beat Richner បានបញ្ជាក់ថា ក្មេងប្រុសអាយុ 10ឆ្នាំ មកពីខេត្តកណ្តាល មានជំងឺតេតាណូសយ៉ាងធ្ងន់ធ្ងរ ក្រោយមុតជើងនឹងដង្គត់ឫស្សីបាន៣ថ្ងៃ ក្មួយប្រុស ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ក្រោយការព្យាបាលដោយម៉ាស៊ីនជំនួយដង្ហើម និងថ្នាំសន្ដំរំលាយចាច់ដុំកន្ត្រាក់និងរលាកសួតចំនួន ៤៥ថ្ងៃ
March 10, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្តាល)៖ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្តាល ធ្វើការបិទចរាចរណ៍ នៅចំណុចស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅថ្ងៃទី១០ ខែមីនានេះ និង ៥ថ្ងៃ ផ្សេងទៀត។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ការបិទចរាចរណ៍នៅចំណុចស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាង មហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ដើម្បីរៀបចំស្ទូចលើកដំឡើងធ្នឹមស្ពានបេតុង អាម៉េ
March 10, 2025









