- soknita
- ព័ត៌មានជាតិ
(ខេត្តសៀមរាប )៖ នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប ប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវម៉ាស៊ីនប្រកាសអាសន្ន សម្រាប់បម្រើឱ្យការស្នើសុំជំនួយនានាក្នុងក្រុងសៀមរាប ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ នេះតទៅ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (ចៃកា) លើគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប រដ្ឋបាល ខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការអនុវត្តសាកល្បងនូវម៉ាស៊ីនប្រកាស អាសន្នសម្រាប់បម្រើឱ្យការស្នើសុំជំនួយនានាលើករណីដូចជា អគ្គិភ័យ តម្រូវការសង្គ្រោះបឋម គ្រោះថ្នាក់
March 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងឱកាសចូលរួមពិព័រណ៍ទេចរណ៍អន្តរជាតិ ITB 2025 នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ) ដោយការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់មកកាន់កម្ពុជាឱ្យកាន់តែទូលំទូលាយ
March 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០២៥ បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលផ្ទាល់សកម្មភាពគ្រឿងចក្រ កាយ ស្មៅត្រឹប ចេញពីផ្ទៃបឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥ ដែលខេត្តតាកែវ ធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារសំខាន់មួយនេះ នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ
March 7, 2025 - ព័ត៌មានជាតិ
កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការសាងសង់របារកាត់ទទឹង ឬទួលបន្ថយល្បឿនលើផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ត្រូវពិន័យអន្តរការណ៍។ យោងតាមច្បាប់ ស្តីពីផ្លូវថ្នល់មាត្រា៦៣ បានចែងថា៖ ជនណាសាងសង់របារកាត់ទទឹង ឬទួលបន្ថយល្បឿន ឬវត្ថុប្រហាក់ប្រហែលពីលើផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឱ្យរុះរើឧបករណ៍ដែលសាងសង់នោះចេញ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
March 7, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងវប្បធម៌ អំពាវនាវដល់សាធារណជន កុំបន្តយក «ពិធីបូជាព្រះសិវលិង្គ» មកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍ អាចប្រាសចាកពីប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ។ ក្នុងសេចក្ដីអំពាវនាវរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងបន្ថែមថា កាលពីថ្មីៗនេះ ក្រសួង បានពិនិត្យឃើញមានគេហទំព័រហ្វេសប៊ុកមួយចំនួនកំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ» ទៅ ប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើ នៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿ លើព្រះឥសូរ។ ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ដែលមានឋានៈខ្ពង់ខ្ពស់
March 6, 2025 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ក្រោយធ្វើការស្វែងរក និង ស្រាវជ្រាវ ពេលនេះអធិការក្រុងកំពត បានរកឃើញរកស្ត្រីជនជាតិបរទេសដែលបានបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពានព្រែកកំពង់បាយហើយ។ គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ ស្ដ្រីជនជាតិបរទេសខាងលើ បានជិះម៉ូតូឡើងលើស្ពានព្រែកកំពង់បាយរួចក៏បានបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពាន។ បន្ទាប់ពីឃើញសកម្មភាពបែបនេះហើយ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះរូបភាព រួមជាមួយវីដេអូ សកម្មភាព ស្រ្តីជនជាតិបរទេសបាញ់ថ្នាំនៅលើបង្កាន់ដៃស្ពាន ដោយភ្ជាប់ជាមួយខ្លឹមសារដូច្នេះថា៖ «ប្រទេសខ្ញុំខេត្តខ្ញុំមានច្បាប់ទំលាប់ត្រឹមត្រូវ មិនមែនអ្នកឯងចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ
March 6, 2025 - ព័ត៌មានជាតិ
(ខេត្តឧត្តរមានជ័យ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខបងប្អូនកងទ័ពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបងប្អូនទាហានដែលកំពុងឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ។ នៅក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចុះមកសួរសុខទុក្ខបងប្អូនកងទ័ពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ និងយោធភូមិភាគទី៤ ក្នុងនោះក៏បានឆ្លៀតឱកាសមកសួរសុខទុក្ខបងប្អូនទាហានដែលកំពុងឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ នេះ
March 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចភូមិ១២ ខណ្ឌដូនពេញ មូលហេតុបណ្តាលមកពីជាងផ្សារដែកធ្លាក់កំទេចធូបផ្សារ។ តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា នៅវេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីជាងផ្សារដែកធ្លាក់កំទេចធូបផ្សារបង្កជាអគ្គិភ័យ។ ចំពោះអគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ០៨ម៉ែត្រ X ០៦ម៉ែត្រ និងខូចខាតដំបូលប្រក់ស័ង្កសី ទំហំ ០២ម៉ែត្រ X
March 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យពី ការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ ២០២៤ ។ ក្នុងសេចក្ដីអនុក្រឹត្យ បានឱ្យដឹងថា អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដែលត្រូវបានទទួលស្គាល់ដោយ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាមានដូចខាងក្រោមនេះ៖ ប្រភព៖ ក្រសួងព័ត៌មាន
March 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹងថា មន្ទីរពេទ្យកាល់ម៉ែត ត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យា លើផ្នែកបុគ្គលិកចុះឈ្មោះអ្នកជំងឺចំនួន ៦នាក់។ តាមការបញ្ជាក់របស់ មន្ទីរពេទ្យកាល់ម៉ែត បេក្ខជន-បេក្ខនារី ដែលមានបំណងដាក់ពាក្យប្រឡងជ្រើសរើសបុគ្គលិកកិច្ចសន្យា ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖ – បេក្ខជន-បេក្ខនារីត្រូវមានសញ្ជាតិខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ – មានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច ឬសញ្ញាបត្រដែលពាក់ព័ន្ធនឹងមុខតំណែង – មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ និងភាសាបរទេស អង់គ្លេស បារាំង ឬចិន ស្ទាត់ជំនាញ
March 6, 2025









