soknita
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវប្រាសាទព្រះខ័ន ចាប់ពីចំណុចត្រួតពិនិត្យសំបុត្រភ្ញៀវទេសចរ រហូតដល់ជ្រុងកែងខាងជើងឈៀងខាងលិចនៃប្រាសាទព្រះខ័ន។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវប្រាសាទព្រះខ័ន ចាប់ពីចំណុចត្រួតពិនិត្យសំបុត្រភ្ញៀវទេសចរ រហូតដល់ជ្រុងកែងខាងជើងឈៀងខាងលិចនៃប្រាសាទព្រះខ័ន ដើម្បីអនុញ្ញាតជូនក្រុមការងារបច្ចេកទេស កែលម្អកំណាត់ផ្លូវនេះ ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ រហូតដល់ចប់ការងារជាស្ថាពរ។ ក្នុងអំឡុងពេលនៃ ការបិទចរាចរណ៍នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់អាចប្រើប្រាស់ផ្លូវបន្តត្រង់ពី ខ្លោងទ្វារដីឆ្នាំង ឆ្ពោះទៅផ្លូវវង់ធំ ដូចមានគំនូសបង្ហាញផ្លូវជូនភ្ជាប់មកជាមួយ៕

    March 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតអាហារូបករណ៍ ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ លើជំនាញចំនួនពីរ។ យោងតាមការចុះផ្សាយរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា ក្រសួងមហាផ្ទៃ អនុវត្តតាមផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ ២០២៥ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ជាមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល ២ឆ្នាំ លើជំនាញចំនួនពីរមានដូចជា៖ ១- ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ២- ជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា (ចាប់ផ្តើមចូលសិក្សានៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥) ។

    March 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីតំណាងប្រជាពលរដ្ឋជាង ១០០គ្រួសារ មកពីភូមិចំនួន ៥ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី បាននាំគ្នាប្រមូលផ្ដុំ ធ្វើការតវ៉ា និងបានស្នើសុំអាជ្ញាធរកាត់ឆ្វៀលដីជាង ៣០០ហិកតា ចេញប្លង់កម្មសិទ្ធស្របច្បាប់ ចេញពីតំបន់សហគមន៍ឡូតិ៍នេសាទបឹងស្លែង ដែលមានផ្ទៃដីសរុបជាង ៥០០ហិកតាជូនពួកគាត់ ដែលពួកគាត់បានធ្វើកសិកម្មលើដីនេះតាំងពីឆ្នាំ ១៩៨០ មក នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម វ៉ិ

    March 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ បានជូនដំណឹង ស្តីពីទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា ទីភ្នាក់ងារជ្រើសរើសឯកជនដែលមានសិទ្ធិធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍ ចំនួន ៧៧ កន្លែង។ ចំពោះបងប្អូនដែលមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃ អាចពិនិត្យមើលបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើស ឯកជន ដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh ឬអាចជ្រើសរើសទីភ្នាក់ងារជ្រើសរើសឯកជន និងចុះឈ្មោះស្វែងរកការងារធ្វើនៅប្រទេសថៃ ដោយផ្ទាល់តាមកម្មវិធី

    March 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស (HRD-Korea) នៃក្រសួងមុខរបរ និងការងាររបស់សាធារណរដ្ឋកូរ៉េ មានការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ សម្រាប់ឆ្នាំ ២០២៥ (Special EPS-TOPIK) ។ យោងតាមការចុះផ្សាយរប់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស (HRD-Korea) នៃក្រសួងមុខរបរ និងការងាររបស់សាធារណរដ្ឋកូរ៉េ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់សាធារណជន

    March 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីល្ងាចថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលចំពោះគណនី Weibo របស់ប្រទេសចិនមួយ ដែលផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់មកលើស្ថាប័ននគរបាលកម្ពុជា។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឱ្យជា្របថា នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ មានគណនីបណ្តាញសង្គម Weibo របស់ប្រទេសចិន មួយរូបឈ្មោះ Tie Xiao

    March 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសចិន ចំនួន ១០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៥ នេះ (The Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ចំនួន

    March 5, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា រថយន្ដដឹកលើសទម្ងន់ចំនួន ២គ្រឿង ដែលបើកគេចវាងស្ថានីយថ្លឹងជញ្ជីង ត្រូវបានសមត្ថកិច្ចឃាត់ទុក និងធ្វើការផាកពិន័យ។ តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបបន្ថែមថា ក្រោមការដឹកនាំពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (គ.ត.ល.ទ) សហការជាមួយកម្លាំងមន្រ្តីស្ថានីយកណ្តោលដុំ បានចុះប្រតិបត្តិការឃាត់ត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ដែលបើកបរតាមផ្លូវវាងគេចពីស្ថានីយជញ្ជីង នៅចំណុចផ្លូវជាតិលេខ៤៤ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅក្នុងប្រតិបត្តិការខាងលើ

    March 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៩ នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នឹងរៀបចំការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៩ នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមផ្នែកដូចខាងក្រោម៖ ១.គាំទ្រសេវាកម្មអេឡិចត្រូនិកពន្ធដារ (e-Tax Service Support) ១ នាក់ ២.គាំទ្រកម្មវីធីវិក្កយបត្រនាំសំណាង (GDT

    March 5, 2025
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុវជនដែលប្រើហិង្សាលើលោកតាជាអ្នកធាក់ស៊ីក្លូ បានលើកដៃសុំទោស និងបានឧបត្ថម្ភថវិកាមួយចំនួនដល់លោកតាដើម្បីបញ្ចប់រឿង។ ក្នុងនោះដែរ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គម ជុំវិញករណីបុរសម្នាក់ប្រើអំពើហិង្សាលើអ៊ំប្រុសម្នាក់ជាអ្នកធាក់ស៊ីក្លូ កាលពីយប់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ២២:១៥នាទី នៅសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង

    March 5, 2025