- soknita
- ព័ត៌មានជាតិ
(រាធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងគណនីរបស់ ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពិធីករកីឡាប្រដាល់ ឈ្មោះ ជួប វុត្ថា ដែលប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីឈ្មោះ ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ កន្លងមក បង្ហាញការសោកស្តាយ ព្រមសូមអភ័យទោសជាសាធារណៈ និងសរសេរជាលិខិតសូមទោសផងដែរ។ យោងតាមសារបង្ហោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា
March 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំភ្លឺ ថា ករណីបុរសជនជាតិចិនម្នាក់ ព្យាយាមលោតចេញពីរថយន្ត Prius ពណ៌ក្រហម នៅបណ្តោយផ្លូវក្រវ៉ាត់ក្រុង បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ២:៣០នាទី ថ្ងៃត្រង់។ នៅក្នុងសេចក្ដីបំភ្លឺរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ
March 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៌មហាផ្ទៃ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវបុរសទាំងឡាយ ថា វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើង ដូច្នេះដែរ។ ក្នុងនោះដែរ ការអំពាវនាវរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ស្របពេលមហាជន ពិសេសអ្នកលេងបណ្តាញសង្គម កំពុងនាំគ្នាប្រតិកម្មយ៉ាងចាស់ដៃ លើ MC កីឡាករប្រដាល់ម្នាក់
March 4, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីមួយបានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ ០៥គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន។ យោងតាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមថា នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៣និង៤០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ម្ចាស់ផ្ទះឈ្មោះ ខូវ សុខអេង ភេទស្រី អាយុ
March 4, 2025 - សិល្បៈ
កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ ដំណឹងមរណមរណភាពរបស់ អតីត Freshie Boy លេខ១ ឆ្នាំ ២០០៩ លោក ប៉ែន ចាន់សិទ្ធ បានធ្វើឱ្យមហាជន និងអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើលជាខ្លាំង និងសោកស្ដាយចំពោះការបាត់បង់នូវធនធានមនុស្ស ដែលមានសមត្ថភាពសម្ដែងដូចជារូបលោក។ យ៉ាងណាមិញ ក្រឡែកមកមើលមិត្តរួមជំនាន់តាំងពីសម័យប្រឡង Freshie Boy and Girl កញ្ញា មាន សូនីតា ដែលជាអតីតបេក្ខជនម្នាក់ក្នុងរដូវកាលជាមួយ លោក ប៉ែន ចាន់សិទ្ធ និងធ្លាប់រួមការងារជាមួយគ្នា បានបង្ហោះសារក្នុងគណនីរបស់ខ្លួនថា៖
March 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ សាលាសង្កាតស្ទឹងមានជ័យ បានឱ្យដឹងថា សមត្ថកិច្ចឃាត់បានមធ្យោបាយបញ្ជ្រាស់ ម៉ូតូសរុប ០៩ គ្រឿងយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ ដោយពុំមានការផាកពិន័យឡើយ។ តាមការបញ្ជា់បន្ថែមរបស់ សាលាសង្កាតស្ទឹងមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត
March 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីល្ងាចថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹក ដែលធ្វើនាវាចរណ៍ក្នុងដែនដីកម្ពុជាតម្រូវឱ្យធ្វើការចុះបញ្ជីនាវាជាចាំបាច់ ដើម្បីធានាបាននូវការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នុងសេចក្ដីជូណដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានពិនិត្យឃើញថា ក្នុងពេលកន្លងមកក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក និងម្ចាស់នាវាមួយចំនួន ដែលកំពុងធ្វើប្រតិបត្តិការនាវាចរណ៍ តាមផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់បំពេញកាតព្វកិច្ចក្នុងការចុះបញ្ជីនាវាអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាននៅឡើយ។ អនុលោមតាមច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលបានប្រកាសដាក់ឱ្យប្រើកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤
March 4, 2025 - ព័ត៌មានជាតិរដ្ឋបាលខេត្តប៉ៃលិន ជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យាចំនួន ៧នាក់ សម្រាប់ឆ្នាំ ២០២៥
(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា ជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យាចំនួន ០៧ សម្រាប់ឆ្នាំ ២០២៥ ជាពិសេសសម្រាប់ជនពិការ បេក្ខជនជាស្ត្រី និងបេក្ខជនដែលនៅតំបន់ដាច់ស្រយាលត្រូវបានលើកទឹកចិត្ត និងផ្តល់ការយកចិត្តទុកដាក់នៅក្នុងការប្រឡងប្រជែងនេះ។ នៅក្នុងដែរ រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងដល់សិស្ស-និស្សិត និងសាធារណជន ដែលមានបំណង ចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅសាលាខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២៥ ជ្រាបថា រដ្ឋបាលខេត្តប៉ៃលិនបានសម្រេចឱ្យមានការជ្រើសរើសយកចំនួន ០៧ រូប សម្រាប់បម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា ក្នុងសាលាខេត្តប៉ៃលិន ។ សាធារណជន និងបេក្ខជនទាំងពីរភេទដែលមានបំណងដាក់ពាក្យជ្រើសរើសចូលបម្រើ ការងារជាមន្ត្រីជាប់កិច្ចសន្យានៅសាលាខេត្តប៉ៃលិន សម្រាប់ឆ្នាំ
March 3, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរបញ្ច្រាសលើផ្លូវល្បឿនលឿន ត្រូវបានយកមកអប់រំ និងផាកពិន័យព្រមទាំងដកពិន្ទុបើកបរ។ តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ មានរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបើកបរបញ្ច្រាសទិសចរាចរណ៍នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ បន្ទាប់មក ក្រុមការងារក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយបានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីយកមកអប់រំ ណែនាំ និងផាកពិន័យ ព្រមទាំងដកពិន្ទុបើកបរតាមនីតិវិធីជាធរមាន។ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា
March 3, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ មន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង បានឱ្យដឹងថា លោកតា លោកយាយ អ៊ុំពូមីងទាំងអស់ ដែលមានបញ្ហាគំហើញថយចុះ ទាក់ទងនឹងជំងឺឡើងបាយភ្នែក អាចមកទទួលការពិនិត្យ និងព្យាបាលបកបាយភ្នែក ជុំទី២ ដោយឥតគិតថ្លៃ ជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន (Gx foundation)។ មន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង បានបញ្ជាក់ដែរថា ការពិនិត្យ និងព្យាបាលបកបាយភ្នែក ជុំទី2 ដោយឥតគិតថ្លៃការនេះ គឺមានចាប់ពីថ្ងៃទី ៣ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា
March 3, 2025









