- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ) ៖ កាលពីរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង។ តាមការបញ្ជាក់បន្ថែមរបស់ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ១៥ រូប ចូលធ្វើសច្ចាប្រណិធាននៅប្រាសាទទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំង មុននឹងចេញទៅបំពេញការងារនៅក្រសួងយុត្តិធម៌ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្តមួយចំនួន។ ព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ១៥ រូបនេះ ជាអតីតសិស្សចៅក្រមផ្ទៃក្នុង
March 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានឃាត់ម៉ូតូកង់ពីរ និងកង់បីបើកបរបញ្ច្រាសផ្លូវចំនួន ១០៥គ្រឿង ជាពិសេសអ្នកបើកបរតាមក្រោយរថយន្តសារ៉ែនអាទិភាព ក្នុងវិធានការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ម៉ូតូទាំងអស់ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រយៈពេល
March 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការចូលរួមគាំទ្រពីបណ្តាដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ កសិករ សេវាករ ផលិតករគ្រប់ប្រភេទ និងជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នា ជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀត។ ទន្ទឹមនេះសម្តេចមហាបវរធិបតីក៏បានអំពាវនាវដល់ក្រសួង ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយទាំងអស់ ទាញយកសកម្មភាពគន្លឹះពាក់ព័ន្ធនឹងការទទួលខុស ត្រូវរបស់ខ្លួន កសាងលម្អិត និងបញ្ជៀបចូលក្នុងផែនការ
March 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥។ – ប្រេងសាំងធម្មតា = ៣ ៩៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛) – ប្រេងម៉ាស៊ូត = ៣ ៨០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛) ប្រភព៖ ក្រសួងពាណិជ្ជកម្ម
March 1, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ តាមរយៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិថៃ
March 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាសប្តាហ៏នេះ ផ្លូវថ្មើរជើង (Walk Street) នឹងមានរៀបចំឈុតល្ខោនបាសាក់ របាំប្រពៃណី និង ចាបុីដងវែង (នាយ សុវណ្ឌឿន)។ ដោយឡែកនៅសប្ដាហ៍ក្រោយវិញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ផ្លូវថ្មើរជើង (Walk Street) នឹងមានកំប្លែង (នាយក្រឹម)៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
March 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទំនិញល្មើសច្បាប់ និងខូចគុណភាព ១០៧មុខ ត្រូវបានកម្ទេចចោលកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីតាំងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិតក្នុងភូមិព្រៃតាព្រិច ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) សហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន
March 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ត្រឹមរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យច្រកចេញចូលតែមួយ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានផ្តល់សេវាជូនប្រជាពលរដ្ឋ ចំនួន ៧៦៩សេវា ដោយទទួលបានចំណូលសរុប ២៣.៦៦៣.០០០ រៀល ស្មើនឹង ៦០០០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍ផ្ដល់មកកាន់ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ពីលោក
March 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីផ្នំពេញ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសម្រួលតម្រាយខ្សែរត់ទី១C និងបន្ថែមម៉ោងរថយន្តក្រុងសាធារណៈ ដើម្បីគាំទ្រគម្រោងផ្លូវថ្មើរជើង (Walk Street) ។ នៅក្នុងសេចក្ដីជុនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ការកែសម្រួលតម្រាយ ខ្សែរត់ និងការបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ខ្សែទី២A ,ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍។ ក្នុងនោះ រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ
March 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ថា បុរសលក់ស៊ីមកាតម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយសារមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកទិញ ធ្វើឱ្យជនល្មើសយកទៅធ្វើសកម្មភាព ខលទៅឆបោកអ្នកដទៃ មានលក្ខណៈដូចទៅនឹងការសម្តែងថា មានបងប្អូនមិត្តភក្តិគ្រោះថ្នាក់ចរាចរណ៍ និងខលទៅសម្តែងថាត្រូវរង្វាន់ផ្សេងៗជាដើម។ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពី លោក សេង
February 28, 2025









