- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីជូនដំណើរកងអនុសេនាធំវិស្វកម្មពហុជំនាញមួកខៀវកម្ពុជាចំនួន១៨៤នាក់ ក្នុងនោះកម្លាំងនារីចំនួន ៣៥នាក់ ជាកងលើកទី១៥ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ ដើម្បីប្តូរវេនកម្លាំងចាស់ ត្រូវបានបញ្ចប់បេសកកម្មរបស់ខ្លួនរយៈពេល១ឆ្នាំ ដែលបានធ្វើមាតុភូមិនិវត្តន៍វិញប្រកបដោយជោគជ័យ ។ ក្នុងពិធីនោះ ឯកឧត្តមអគ្គនាយកស្តីទីបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
February 27, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលយករាល់មតិរិះគន់ទាំងឡាយ ដែលពាក់ព័ន្ធនឹងការផាកពិន័យចំពោះអ្នកបើកបរល្មើសល្បឿនកំណត់លើដងផ្លូវជាតិ។ ពាក់ព័ន្ធដល់ការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ១-ល្បឿនយានជំនិះបើកបរនៅលើដងផ្លូវ ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ៨៦ អនក្រ.បក ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៥។ ការកំណត់គោលដៅដាក់ផ្លាកសញ្ញាកំណត់ល្បឿននៅតាមដងផ្លូវ ជាសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្នុងនោះការដាក់ផ្លាកកំណត់ល្បឿនតាម ដងផ្លូវ ចាប់ពីល្បឿន ៤០-៦០គីឡូម៉ែត្រ
February 27, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានស្នើឱ្យសមត្ថកិច្ចស្វែងរកអត្តសញ្ញាណម្ចាស់ផេកមួយ ដែលបានបង្ហោះបទចម្រៀងមានខ្លឹមសារ អសុរោះ គ្មានសីលធម៌ ប៉ះពាល់ខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងតម្លៃស្រ្តីខ្មែរ។ ការស្នើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើនេះ បានធ្វើឡើងក្រោយការពិនិត្យឃើញថា មានទំព័រហ្វេសប៊ុកមួយ ឈ្មោះ (ALL from me) បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា «ក្តឹងរួយ» ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។
February 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម ជូនដំណឹង ដល់សមាជិក ប.ស.ស. ឱ្យមានការប្រុងប្រយ័ត្ន ចំពោះគណនីតេឡេក្រាម ប.ស.ស. ក្លែងក្លាយចៀសវាងការចាញ់បោក។ ក្នុងនោះដែរ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា គណនីតេឡេក្រាម (Telegram Account) ដូចដែលបានភ្ជាប់ជូននេះ គឺជាគណនីក្លែងក្លាយ មិនមែនជាគណនីផ្លូវការរបស់បេឡាជាតិសន្តិសុខសង្គមឡើយ។ អាស្រ័យហេតុនេះ សូម សាធារណជន ជាពិសេស សមាជិក ប.ស.ស. ទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោកជនខិលខូច។
February 27, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពលរដ្ឋម្នាក់នៅភូមិកន្តួត បានប្រទះឃើញចម្លាក់កញ្ចាំងធ្វើពីថ្មភក់នៅក្នុងដីស្រែ ហើយក៏បានប្រគល់ជូនអាជ្ញាធរជាតិអប្សរា។ តាមការបញ្ជាក់របស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លោក ថ្នម តូច ជាប្រជាពលរដ្ឋនៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប បានយកចម្លាក់កញ្ចាំងធ្វើពីថ្មភក់ចំនួន១ មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាកាលពីថ្មីៗនេះ បន្ទាប់ពីលោកបានប្រទះឃើញនៅក្នុងដីស្រែ ហើយបានយកមករក្សាទុកមួយរយៈ។ ការប្រគល់ទទួលចម្លាក់កញ្ចាំងនេះ គឺមានការចូលរួមពីក្រុមអ្នកចុះបញ្ជីសារពើភណ្ឌរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ត្រីមន្ទីរវប្បធម៌ខេត្ត និងនគរបាលការពារបេតិកភណ្ឌខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ទោ ខេង
February 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ អំពាវនាវ ដល់សាធារណៈជន ឬបេក្ខជន ធ្វើការសហការផ្តល់ព័ត៌មានជាបន្ទាន់ក្នុងករណីមាន បុគ្គលរូបណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនិងការចូលក្របខណ្ឌ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោក សូមជម្រាបជូនដំណឹងដល់សាធារណៈជន ជាពិសេស យុវជនដែលមានបំណង ចូលបម្រើការងារជា យោធិន ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកឱ្យបានជ្រាបថា ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅក្នុងការដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការ
February 27, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សវនករបរិស្ថានជប៉ុនថា អាជ្ញាធរជាតិអប្សរាគ្រប់គ្រងបរិស្ថានអង្គរអនុវត្តន៍តាមប្រព័ន្ធ ISO 14001 ស្ដង់ដារអន្តរជាតិបានល្អ។ សវនករជប៉ុន លោក YAMADA MAMORU បានចុះវាយតម្លៃលើការគ្រប់គ្រងបរិស្ថានទូទៅរបស់អាជ្ញាធរជាតិអប្សរា នៅក្នុងរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ នៅក្នុងការចុះពិនិត្យនិងវាយតម្លៃនៅក្នុងតំបន់អង្គរនោះ លោក YAMADA MAMORU បានថ្លែងថាសព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរា បានគ្រប់គ្រងបរិស្ថានតំបន់អង្គរ ដោយអនុវត្តន៍តាមប្រព័ន្ធ ISO 14001
February 27, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា សម្រាប់រយៈពេល ៣ឆ្នាំ។ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សវនករស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA) បានរៀបចំធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001: 2015 ក្នុងបំណងដើម្បីបញ្ជាក់ថាតើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បន្តអនុលោមជាប្រចាំ ស្របតាមស្ដង់ដារដែរឬទេ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា
February 27, 2025 - ព័ត៌មានជាតិកម្ពុជា និងឥណ្ឌា ចំណាយពេល ៦ខែ ដើម្បីជួសជុលលើកតម្លៃកំពែងជ្រុងខាងលិចផ្នែកខាងជើងនៃប្រាសាទតាព្រហ្មឡើងវិញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើងនៃប្រាសាទតាព្រហ្មត្រូវបានជួសជុលដោយអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ការជួសជុលនេះ គឺដើម្បីលើកតម្លៃសំណង់បុរាណមួយនេះ បន្ទាប់ពីបានរងការខូចខាតទ្រុឌទ្រោម ដោយមូលហេតុជាច្រើន។ អ្នកជំនាញឥណ្ឌា លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ត្រូវបានស្រង់សម្ដីមកបញ្ជាក់ថា ក្នុងគម្រោងដំណាក់កាលទី៣ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ក៏បានធ្វើការជួសជុលពង្រឹងឡើងវិញកំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម
February 27, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កងទ័ពជើងគោក ជ្រើសរើសពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោកជាច្រើនកន្លែង។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោកសូមជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក។ ដូច្នេះយុវជន ដែលមានបំណងចង់ចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោក ត្រូវមកទាក់ទង ទទួលយក និងដាក់ពាក្យស្នើសុំដូចមាន លក្ខខណ្ឌ ជ្រើសរើសតាមកាលបរិច្ឆេទ
February 27, 2025









