- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កងទ័ពជើងគោក ជ្រើសរើសពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោកជាច្រើនកន្លែង។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោកសូមជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក។ ដូច្នេះយុវជន ដែលមានបំណងចង់ចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោក ត្រូវមកទាក់ទង ទទួលយក និងដាក់ពាក្យស្នើសុំដូចមាន លក្ខខណ្ឌ ជ្រើសរើសតាមកាលបរិច្ឆេទ
February 27, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ រំលឹកឱ្យក្រុមហ៊ុន ឬសហគ្រាសប្រុងប្រយ័ត្នក្នុងការរើសភ្នាក់ងារសន្ដិសុខឯកជន និងហាមដាច់ខាតយកជនបរទេសមកធ្វើជាភ្នាក់ងារសន្ដិសុខឯកជន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរំលឹកឱ្យក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ឬសហគ្រាស គ្រឹះស្ថាន ប្រុងប្រយ័ត្នក្នុងការជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជនមកបម្រើការងារ ដោយខ្លាចក្រែងប៉ះចំសមាសភាពមិនល្អ ហើយហាមដាច់ខាតក្នុងការជ្រើសរើសយកជនបរទេស មកបម្រើការងារជាភ្នាក់ងារសន្ដិសុខឯកជន។ ការក្រើនរំលឹករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧០
February 27, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ មានកូនផ្សោតកើតថ្មីមួយក្បាលទៀតហើយ និងជាកូនផ្សោតទី៤ ដែលបានប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ខេត្តក្រចេះ។ តាមការឱ្យដឹងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង ១០:៣០នាទីរសៀល នាថ្ងៃទី ២៥
February 26, 2025 - ព័ត៌មានជាតិ
យោងតាមាករចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៌មហាផ្ទៃ នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្ដអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដោយផ្ដោតលើការបង្ការ និងទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈឆ្នាំ ២០២៤ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន២,៨៤៤លើក។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២៤ និងលើកទិសដៅបន្ដឆ្នាំ ២០២៥ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥
February 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោក ឈឿន សុជាតិ មន្ត្រីតំបន់ការពារទេសភាព បឹងព្រែកល្ពៅ នៃក្រសួងបិស្ថាន បានឱ្យដឹនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ថា មានសត្វទាព្រៃចំនួន ០៦ប្រភេទ ដែលបានកត់ត្រាក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ សត្វទាព្រៃចំនួន ០៦ប្រភេទ ដែលបានកត់ត្រាក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រួមមាន ទី១. ទាព្រៃតូច Eurasian Teal (ប្រភេទទេសន្តរប្រវេសន៍ កត់ត្រាឆ្នាំ២០២៥) ទី២. ទាព្រៃកន្ទុយម្ជុល Northern
February 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency) បានរៀបចំពិធីក្រុងពលី តាមបែបជំនឿសាសនា សុំសេចក្តីសុខ ដើម្បីបើកការដ្ឋានជួសជុលអភិរក្សរួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្តឡើងវិញ ក្រោយអ្នកជំនាញពិនិត្យឃើញថាមានបញ្ហាប្រឈមផ្នែកខ្លះ។ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសនោះថា កន្លងមកអាជ្ញាធរជាតិអប្សរាបានជួសជុលស្ទើរតែគ្រប់ផ្នែកអស់ហើយ នៅរួតបាកាណអង្គរវត្តនេះ
February 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់សហគ្រាស គ្រឹះស្ថាន ឱ្យអនុវត្តតាមវិធានការមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត ក្នុងការប្រឆាំងនឹងជំងឺមិនឆ្លង។ នៅក្នុងសេចក្ដីណែនាំរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបជូន ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សុខុមាលភាព របស់កម្មករនិយោជិត ប្រឆាំងនឹងជំងឺមិនឆ្លង ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន
February 26, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា អ្នកប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ចំនួន ២៥នាក់ រួមនឹងវត្ថុតាងផងត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមមផ្លូវច្បាប់ នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះហើយ។ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងបន្ថែមថា កិច្ចប្រតិបត្តិការនេះធ្វើឡើង ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលមានលោក វរសេនីយ៍ឯក
February 26, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ នៅភូមិស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួចបានរាយការណ៍ជូនសមត្ថកិច្ច។ តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១២ និង៤៥នាទី នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានពលរដ្ឋឈ្មោះ ព្រីង ស៊ីណាន
February 26, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៦:២០ នាទី មាននាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស) ដោយសុវត្ថិភាព។ ប្រភពកំពង់ផែស្វយ័តក្រុងព្រះសីហនុ
February 26, 2025









