soknita
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្ត ភ្នំពេញ-តាកែវ ចម្ងាយ ៧៥ គីឡូម៉ែត្រ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ កម្សាន្តចម្ងាយ ៧៥ គីឡូម៉ែត្រ ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណង ត្រៀមរៀបចំចូលរួមអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ និងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីចូលរួមអបអរទិវា

    February 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមការណែនាំរបស់ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋ លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេក ទេស​អង្គភាព​គ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស អគ្គិសនី កម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ចុះ​ពិនិត្យការដ្ឋានរួមគ្នា ដើម្បីពិនិត្យ

    February 26, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញលិខិតបង្គាប់ការទៅ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន ២៣នាក់ ឱ្យចូលបង្ហាញខ្លួន នៅអង្គភាពសាមី យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ ជាកំណត់។ ក្នុងករណីដែលសាមីខ្លួនអវត្តមាន មិនបានមកបង្ហាញខ្លួន សាមីខ្លួនត្រូវទទួលខុសត្រូវ ចំពោះរាល់វិធានការរដ្ឋបាល៕ ប្រភព៖ ក្រសួងព័ត៌មាន

    February 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឆ្នាំនេះក៏ដូចឆ្នាំ ២០២៤ កន្លងទៅដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ឆ្នាំម្សាញ់ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសាខាងមុខ​ រដ្ឋបាលខេត្ត សៀមរាបគ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឱ្យបានកាន់តែអធឹកអធម​និងទាក់ទាញជាងមុន។ រដ្ឋបាលខេត្តគ្រោងនឹងរៀបចំពីរទីតាំងដែលសុទ្ធសឹងជាទីតាំងមានប្រជាប្រិយភាព ក្នុងនោះ ទីតាំងទី១.​រៀបចំនៅ​ប្រាសាទ​អង្គរវត្ត និងទីតាំងទី២.នៅសួន ក្នុងក្រុងសៀមរាប ប្របនឹងដងស្ទឹងប្រវត្តិសាស្រដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ ដើម្បីធានាដល់ភាពរលូននៃការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនោះ កាលពី រសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ

    February 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹង នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បង្ហាញ QR Code ឱ្យពលរដ្ឋរាយការណ៍ភ្លាមៗ ពេល ទទួលការព្យាបាលមិនត្រឹមត្រូវ ឬមើលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.។ តាមការបញ្ជាក់បន្ថែមរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋទទួលការព្យាបាលមិនត្រឹមត្រូវ ឬមើលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ប្រជាពលរដ្ឋអាចរាយការណ៍ភ្លាមៗមក ប.ស.ស. តាមរយៈបណ្តឹងអនាមិក ដោយគ្រាន់តែស្កែន QR Code ដែលមាននៅក្នុង Poster

    February 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅទីស្ដីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបើកកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយឯកឧត្តម កិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ខែគុម្ភៈឆ្នាំ២០២៥ និងមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តាលក្រសួងពាក់ព័ន្ធនានានិងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីពិភាក្សាពង្រៀងកម្មវិធីក្នុងការរៀបចំពិធីធ្វើ លំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ ២០២៥ (ARDEX-២៥) ក្នុងខែកក្តដាខាងមុខនៅកម្ពុជា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងដោយសហការជាមួយមជ្ឈមណ្ឌលសម្របសម្រួល អាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ មជ្ឈមណ្ឌល អាហា

    February 25, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ចាម)៖ នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម

    February 25, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កងពលធំអន្តរាគមន៍លេខ២ នឹងដំណើរការបា-ញ់គ្រាប់ពិត នៅតំបន់ទីលានបា-ញ់គ្រាប់ពិតភ្នំខ្យង ក្នុងខេត្តសៀមរាប រយៈពេល ២ថ្ងៃ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានជ្រាបដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ និង ប្រកបរបររកទទួលទានផ្សេងៗ នៅជុំវិញទីលានបាញ់គ្រាប់ពិតភ្នំខ្យង ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជ្រាបថា៖ កងពលធំអន្តរាគមន៍លេខ២ នឹងដំណើរការបាញ់គ្រាប់ពិតដើម្បីត្រួតពិនិត្យ លទ្ធផលរបស់សិក្ខាកាមពលទាហានហ្វឹកហ្វឺន ដែលស្ថិតនៅទីលានបាញ់គ្រាប់ពិតភ្នំខ្យង របស់ពលទាហាន កងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅឃុំកន្ទួត

    February 25, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ យោងតាការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤០នាក់ ក្រោយលួចស្នាក់ និងធ្វើការងារខុសច្បាប់តាមព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។ តាមការបញ្ជាក់បន្ថែមរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅរសៀថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍

    February 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យ ហ្លួង ម៉ែ បានឱ្យដឹងថា មន្ទីរពេទ្យ ហ្លួង ម៉ែ សហការជាមួយ អង្គការនគរទេព នឹងផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយឥតគិតថ្លៃ និងចំនួនមានកំណត់។ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរពេទ្យ ហ្លួង ម៉ែបានសហការជាមួយ

    February 25, 2025