- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្ពុជាបានអំពាវនាវឱ្យមានការបន្តផ្តល់ការគាំទ្រទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត សម្រាប់បំរើឱ្យសកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២២
February 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ពិភពលោកទាំងមូល បានដើរចូលទៅក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត Ai ដូចនេះ ការចាប់ឱ្យទាន់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អ នូវគុណភាពអប់រំ នៅកម្ពុជា។ ថ្លែងក្នុងឱកាសបើកសន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅ ឆ្នាំសិក្សា២០
February 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានោ្យដឹងថា ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះរបស់អ្នក មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស. ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ
February 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមករយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា សមាជិក ប.ស.ស. ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាល តាមស្តង់ដាវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ។ ចំពោះករណីសមាជិក ប.ស.ស. បានទទួលព័ត៌មានមិនពិត ឬក្លែងបន្លំ អាចទាក់ទងតាមលេខ ១២៨៦ ឬ១២៩៧ ដើម្បីរាយការណ៍ ឬប្ដឹងតាមបណ្ដឹងអនាមិកតាមរយៈ QR Code ដែលមាននៅក្នុង Poster ខាងលើ ឬតាមដំណរភ្ជាប់ https://feedback.mlvt.gov.kh/feedback
February 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវអោយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី២៦ នៃ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ
February 24, 2025 - ព័ត៌មានជាតិ
(ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២២០៥ នេះ បានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ ជាផ្លូវឡើងចុះភ្នំ បត់បែន អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់។ ផ្លូវជាតិនេះ មានប្រវែងសរុប ១៨៩,១៦គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ដែលបើកការដ្ឋានសាងសង់នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០
February 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ ជាង ៣គីឡូ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ
February 24, 2025 - ព័ត៌មានជាតិថែរក្សាសុខភាពផង! ចាប់ពីនេះ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ តំបន់មួយចំនួននៅកម្ពុជានឹងមានភ្លៀងធ្លាក់ និងខ្យល់បក់
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបនៅតែបន្តគ្របដណ្តប់លើសមុទ្រចិនខាង ត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបូព៌និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង
February 24, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ខបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ កង់ចំនួន ១០១៨គ្រឿងត្រូវបានចែកជូនដល់សិស្សជួបការលំបាកនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មកពីបណ្តាក្រុង ស្រុកក្នុងខេត្តសៀមរាប។ ដោយកម្មវិធីមួយនេះបានរឿបចំធ្វើឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការ ក្រោមមានវត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី
February 22, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានដាក់បទបញ្ជាទៅដល់លោកស្នងការនគរបាលខេត្ត ពិសេសប៉ូលីសចរាចរណ៍ ត្រូវតែហាមឃាត់និងមិនត្រូវឱ្យមានតទៅទៀតឡើយ ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលមានបិទស្លាក VIP បិទស្លាក ហ.ជ លើកញ្ចក់ ឬបិទស្គុតខ្មៅ ឬដាក់រីដូរវាំងនង ត្រូវបកចេញ ។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅសាលប្រជុំរដ្ឋបាលខេត្ត ឯកឧត្តម វ៉ី សំណាង
February 22, 2025









